no-alternative title
no-alternative title
no-alternative title
no-alternative title

ត្រៀមលុយទៅបងប្អូន! Galaxy Z Fold 7 និង Flip 7 ផ្តើមសង្វាក់ផលិតកម្មហើយ!

មកដល់ពេលនេះ ក្រុមហ៊ុន Samsung បានចាប់ផ្តើមធ្វើការនៅលើស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ខ្លួនហើយ។ ផ្អែកលើការបង្ហោះនៅលើបណ្តាញ X របស់អ្នកទម្លាយ PandaFlashPro បានអោយដឹងថា នៅពេលនេះ សង្វាក់ផលិតកម្មរបស់ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Flip 7 និង Galaxy Z Fold 7 បានចាប់ផ្តើមហើយ ដោយក្នុងនោះក៏មានការផលិតទៅលើ Accessories ជាច្រើនថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រភពខាងលើនេះ បានបន្តថា ជាមួយនិងការចាប់ផ្តើមរបស់ក្រុមហ៊ុន Samsung នៅខែឧសភានេះ មានការរំពឹងថា ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Flip 7 និង Galaxy Z Fold 7 នេះ នឹងមានការសម្ពោធជាផ្លូវការណ៌នៅថ្ងៃខែកក្កដាខាងមុខនេះហើយ។ បន្ថែមពីនេះ ថ្មីៗនេះ Samsung ក៏បានបញ្ជាក់ពីការផលិតអេក្រង់បត់បានប្រភេទ OLED សម្រាប់ស្មាតហ្វូនអេក្រង់បត់បានថ្មីទាំងពីរនេះផងដែរ។ ប៉ុន្តែអ្វីដែលគេមើលឃើញថា ប្លែកពីជំនាន់មុននោះគឺ ក្រុមហ៊ុន Samsung បាននិយាយថា ចំនួននៃការផលិតទៅលើស្មាតហ្វូនអេក្រង់បត់បានទាំងពីរនេះ គឺមានចំនួនតិចជាងមុន ដោយសារតម្រូវការមានការថយចុះ។

បើតាមតួរលេខរបស់ក្រុមហ៊ុន Samsung បានបង្ហាញថា ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Flip 7 គឺនឹងមានផលិតចំនួន 3 លានគ្រឿង ខណៈដែលស្មាតហ្វូនអេក្រង់បត់បាន Fold 7 នឹងមានចំនួនត្រឹមតែ 2 លានគ្រឿង។សរុបចំនួនសរុបរបស់ស្មាតហ្វូនទាំងពីរនេះ គឺមានការធ្លាក់ចុះ 40% ប្រៀបធៀបជាមួយនិងជំនាន់មុន។

Galaxy Z Flip 7 ត្រូវបានគេរំពឹងថា នឹងមានអេក្រង់ខាងក្រៅមានទំហំធំជាងជំនាន់មុន ហើយសម្រាប់ម៉ូដែលថ្មីនេះ ក្រុមហ៊ុន Samsung អាចនឹងមានការប្រើប្រាស់នូវបន្ទះឈីប Exynos 2500 កម្រិត 3nm ជាលើកដំបូងផងដែរ។ ក្រឡេកមកមើល Galaxy Fold 7 ត្រូវបានគេបញ្ជាក់ថា នឹងមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite for Galaxy ដូចគ្នាជាមួយនិងបន្ទះឈីបដែលប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S25 series អញ្ចឹង។

សូមជំរាបថា ក្រុមហ៊ុន Samsung ក៏នឹងមានការប្រកាសចេញជាផ្លូវការណ៌នូវស្មាតហ្វូនកម្រ៉ាស់ស្តើងម៉ូដែល Galaxy S25 Edge នៅសប្តាហ៌ក្រោយនេះផងដែរ។ ស្មាតហ្វូនមានការដាក់អោយ Pre-orders នៅលើប្រទេសអង់គ្លេសហើយ។ សម្រាប់ទីផ្សារកូរ៉េខាងត្បូង និងធ្វើមានលក់នៅថ្ងៃទី 13 ឧសភា និងប្រទេសចិននៅទី 23 ខែឧសភា ខណៈដែលទីផ្សារផ្សេងៗអាចនឹងធ្វើឡើងនៅថ្ងៃទី 30 ឧសភា។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
King of Tablet ជំនាន់ថ្មី Huawei MatePad Pro 13.2 សម្ពោធជាផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជា ជាមួយការផ្តល់នូវកាដូឈុតធំតម្លៃជាង 500$

King of Tablet ជំនាន់ថ្មី Huawei MatePad Pro 13.2 សម្ពោធជាផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជា ជាមួយការផ្តល់នូវកាដូឈុតធំតម្លៃជាង 500$

ដោយ ប៉េងលីន
ថាមពលថ្មដែលមិនអាចប្រៀបផ្ទឹមបាននិងការប្រើប្រាស់គ្មានដែនកំណត់របស់ vivo V50 Lite នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ថាមពលថ្មដែលមិនអាចប្រៀបផ្ទឹមបាននិងការប្រើប្រាស់គ្មានដែនកំណត់របស់ vivo V50 Lite នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ដោយ ប៉េងលីន
 TECNO ប្រកាសចេញស្មាតហ្វូន CAMON 40 Pro មានមុខងារ FlashSnap ថតយករូបភាពល្អឥតខ្ចោះគ្រប់ចលនា

TECNO ប្រកាសចេញស្មាតហ្វូន CAMON 40 Pro មានមុខងារ FlashSnap ថតយករូបភាពល្អឥតខ្ចោះគ្រប់ចលនា

ដោយ ប៉េងលីន
Lynk & Co 900 រថយន្ត Flagship SUV 6-កៅអី បើកបរបានចម្ងាយផ្លូវ 1,355km ចេញលក់ក្នុងតម្លៃជិត 4 ម៉ឺនដុល្លារ

Lynk & Co 900 រថយន្ត Flagship SUV 6-កៅអី បើកបរបានចម្ងាយផ្លូវ 1,355km ចេញលក់ក្នុងតម្លៃជិត 4 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
Mazda EZ-60 SUV ម៉ូដែល PHEV ចាក់សាំងពេញ និងសាកភ្លើងពេញ អាចជិះបានចម្ងាយដល់ 1,300 គីឡូម៉ែត្រ

Mazda EZ-60 SUV ម៉ូដែល PHEV ចាក់សាំងពេញ និងសាកភ្លើងពេញ អាចជិះបានចម្ងាយដល់ 1,300 គីឡូម៉ែត្រ

ដោយ ប៉េងលីន
 Toyota bZ3X SUV បានទៅដល់ដៃអតិថិជន 1 ម៉ឺនគ្រឿងហើយ ខណៈដែលជាង 1 ម៉ឺនគ្រឿងទៀតកំពុងតែតំរង់ជួរង់ចាំ

Toyota bZ3X SUV បានទៅដល់ដៃអតិថិជន 1 ម៉ឺនគ្រឿងហើយ ខណៈដែលជាង 1 ម៉ឺនគ្រឿងទៀតកំពុងតែតំរង់ជួរង់ចាំ

ដោយ ប៉េងលីន