នៅថ្ងៃនេះ ក្រុមហ៊ុនផលិតរយន្តដ៏ធំរបស់ប្រទេសចិន Great Wall Motor បានបញ្ចេញនូវតួរលេខនៃការលក់រថយន្តរបស់ខ្លួនប្រចាំខែមេសាហើយ ដោយនៅក្នុងទិន្នន័យខាងលើនេះបង្ហាញថា ក្រុមហ៊ុននេះបានលក់រថយន្តចំនួន 100,061 គ្រឿង។ ជាមួយនិងចំនួនខាងលើនេះ ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា គឺជាលើកដំបូងហើយសម្រាប់ឆ្នាំនេះ ដែលក្រុមហ៊ុនអាចលក់បានចំនួនលើសពី 100,000 គ្រឿង។
យោងរបាយការណ៌ចាប់ពីខែមករា ដល់ខែមេសាកន្លងទៅនេះ ក្រុមហ៊ុន Great Wall Motor បានលក់រថយន្តរបស់ខ្លួបានចំនួន 356,868 គ្រឿង ដែលតួរលេខនេះ គឺមានធា្លក់ចុះ 3.58% កើនឡើង 2.11% ប្រៀបធៀបជាមួយនឹងខែមីនាកន្លងទៅ។
សម្រាប់ការនាំចេញទៅក្រៅប្រទេសវិញ កាលពីខែមេសាកន្លងទៅនេះ ក្រុមហ៊ុន GWM អាចធ្វើបានចំនួន 32,165 គ្រឿង។ ហើយបើមើលទៅលើការនាំចេញប្រចាំទៅកានទីផ្សារអន្តរជាតិវិញ គិតត្រឹមខែមករាដល់ខែមេសានេះ ក្រុមហ៊ុន Great Wall Motor លក់រថយន្តរបស់ខ្លួនបាន 123,055 គ្រឿង ដោយតួរលេខនេះ មានការធ្លាក់ចុះ 4.5%។
ក្រឡេកមកមើលទៅលើទិន្នន័យសម្រាប់រថយន្តអគ្គិសនីសុទ្ធវិញ កាលពីខែមេសានេះ ក្រុមហ៊ុន Great Wall Motor បានលក់រថយន្តបានចំនួន 28,813 គ្រឿង ដែលតួរលេខនេះ គឺមានកើនឡើង 28.42% ប្រៀបធៀបឆ្នាំមុន។