no-alternative title
no-alternative title
no-alternative title
no-alternative title

Toyota បញ្ចេញគំរូរថយន្តអគ្គិសនីស៊េរីថ្មី bZ5 FieldGo សម្រាប់អ្នកចូលចិត្តបែប Off-Road

ថ្មីៗនេះក្រុមហ៊ុន Toyota ជប៉ុន បានដាក់បង្ហាញចេញគំរូរថយន្តអគ្គិសនីស៊េរីថ្មីម៉ូដែល bZ5 FieldGo ដែលមានការឌីស្សាញប្រហាក់ប្រហែលគ្នានឹងម៉ូដែល bZ5 ដែរ គ្រាន់តែគំរូរថយន្តម៉ូដែលថ្មីនេះ មានបំពាក់បន្ថែមនៅឧបករណ៍ប្រើប្រាស់ជាច្រើន ដែលផ្តោតទៅលើការធ្វើដំណើរបែប off-road ផ្សងព្រេង និងបោះតង់តែម្តង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់រថយន្តអគ្គិសនី Toyota bZ5 គឺជាសមិត្ថផលដែលបង្កើតឡើងដោយការរួមសហការគ្នារវាងក្រុមហ៊ុន Toyota និងក្រុមហ៊ុនផលិតរថយន្តរដ្ឋចិន FAW ហើយនឹងបានប្រើប្រាស់ប្រព័ន្ធម៉ូទ័រអគ្គិសនីផលិតដោយក្រុមហ៊ុនយក្ស BYD។ រថយន្តអគ្គិសនីប្រភេទ Couple-crossover ថ្មីនេះ បំពាក់កញ្ចប់អាគុយប្រភេទ Blade LFP battery របស់ក្រុមហ៊ុន BYD ដែលគាំទ្រនូវបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនដែលសាកបញ្ចូលថាមពលពី 30% ទៅ 80% ចាយពេលខ្ទង់ 27 នាទី ហើយការសាកភ្លើងពេញម្តងអាចជិះបានចម្ងាយផ្លូវ 400 ម៉ាយល៍ ឬប្រហែល 644km។

ងាកមកគំរូរថយន្ត bZ5 FieldGo នេះ វិញត្រូវបានឌីស្សាញឡើងជាមួយភាពទាក់ទាញ ដោយនៅលើដំបូលមានភ្ជាប់ជាមួយគ្រែសម្រាប់ដាក់អីវ៉ាន់ ហើយនឹងមានមកជាមួយឧបករណ៍បោះតង់ រីឯកៅអីខាងក្រោយអាចបត់រាបស្មើសម្រាប់ធ្វើជាគ្រែគេងបានថែមទៀតផង។ យ៉ាងណាមិញ គេមិនទាន់ច្បាស់ទេថា តើគំរូរថយន្ត Toyota bZ5 FieldGo នឹងក្លាយជាផលិតផលសម្រាប់ផលិតកម្មពិតឬអត់ទេ។

ក្រៅតែពីការដាក់តាំងបង្ហាញគំរូរថយន្តអគ្គិសនី bZ5 FieldGo ទៅក្រុមហ៊ុន Toyota ក៏បានធ្វើការដាក់តាំងបង្ហាញនៅរថយន្តអគ្គិសនីស៊េរីថ្មីក្នុងត្រកូល bZ Series របស់ខ្លួនផងដែរនៅក្នុងព្រឹត្តិការណ៍ Shanghai International Auto Show 2025 ថ្មីៗនេះ ក្នុងនោះរួមមានម៉ូដែល Toyota ជាច្រើនទៀត រួមមាន bZ3, bZ3X, robotaxi bZ4X, bZ5, និង bZ7 ជាដើម៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
Geely ចេញឡាន PHEV ម៉ូដែលថ្មី  Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

Geely ចេញឡាន PHEV ម៉ូដែលថ្មី Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

ដោយ ប៉េងលីន
Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

ដោយ ប៉េងលីន
ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ដោយ ប៉េងលីន
 ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ដោយ ប៉េងលីន
Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន