បន្ទាប់ពីមានការបែកធ្លាយអស់រយៈពេលជាច្រើនមក នៅថ្ងៃនេះមានការប្រកាសចេញជាផ្លួវការណ៌ហើយថា Samsung Galaxy S25 Edge ដែលជាផលិតផលពិសេសមួយទៀតរបស់ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំរបស់កូរ៉េខាងត្បូង នឹងចេញមកប្រជែងជាមួយនិង iPhone 17 Air ដែលជាម៉ូដែលពិសេសរបស់ Apple ដែលគ្រោងនឹងងចេញលក់នៅពេលដ៏ខ្លីខាងមុខនេះហើយ។
ដូចការព្យាករណ៌ទុកមុនអញ្ចឹង ស្មាតហ្វូនជំនាន់ថ្មីរបស់ Samsung មួយនេះ គឺពិតជាមានកម្រាស់ត្រឹមតែ 5.8mm ប៉ុណ្ណោះ ហើយសម្រាប់ទម្ងន់វិញគឺ 163g។ ចំពោះថាមពលថ្មវិញ នៅលើស្មាតហ្វូនេនះ គឺមានថ្មទំហំ 3,900mAh និងមានការគាំទ្រដោយកម្លាំងសាក 25W ដែលសាក 55% ប្រើប្រាស់ពេលត្រឹមតែ 30 ប៉ុណ្ណោះ។
Samsung Galaxy S25 Edge មានអេក្រង់ទំហំ 6.7-អ៊ីងប្រភេទកញ្ចក់ Dynamic AMOLED 2X display បង្ហាញចេញបាន QHD+ resolution និងមានល្បឿន 1-120 Hz variable refresh rate ហើយនឹងមានការការពារដោយកញ្ចក់រឹងមាំជំនាន់ចុងក្រោយ Corning Gorilla Glass Ceramic 2 ថែមទៀតផង។ ស្មាតហ្វូនថ្មីនេះ ត្រូវបានគេបញ្ជាក់ថា នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Elite for Galaxy និងមានរ៉េមទំហំ 12GB ហើយនិងអង្គចងចាំទំហំ 256GB ឬ 512GB។
Samsung Galaxy S25 Edge មានកាមេរ៉ាគោលទំហំ 200MP គាំទ្រដោយកម្រិត f/1.7 aperture និងមានមុខងារ OIS។ ក្រុមហ៊ុន Samsung បានបញ្ជាញ់ថា កាមេរ៉ានៅលើស្មាតហ្វូននេះ គឺមានមុខងារ "2x optical quality zoom" ទៀតផង។ សម្រាប់គ្រាប់ទីពីរ គឺមានទំហំ 12MP ultrawide គាំទ្រនូវកម្រិត f/2.2 aperture និងមានមុខងារ autofocus សម្រាប់ថត macro shots បានផងដែរ។ ស្មាតហ្វូននេះ មានកាមេរ៉ាមុខទំហំ 12MP គឺមានកម្រិត f/2.2 aperture។
Samsung Galaxy S25 Edge រត់នៅលើប្រព័ន្ធប្រតិបតិ្តការថ្មី Android 15 ផ្អែកជាមួយ One UI 7 ហើយនិងមានមុខងារ IP68 សម្រាប់ការពារទឹក និងធូលីផងដែរ។ ស្មាតហ្វូននេះប្រើប្រាស់ស៊ុមទីតានៀម និងមានជម្រើសពណ៌ Titanium Silver, Titanium Jetblack និង Titanium Icyblue។ ស្មាតហ្វូននេះមានទំហំខ្លួន 158.2x75.6x5.8mm។