no-alternative title
no-alternative title
no-alternative title
no-alternative title

Toyota កំពុងពិចារណាក្នុងការទិញ Nita Auto ដើម្បីជម្រុញការលក់ឡានអគ្គិសនីរបស់ខ្លួនក្នុងប្រទេសចិន

យោងតាមរបាយការណ៍ដែលបានចេញផ្សាយដោយ Kuai Technology កាលពីថ្ងៃទី 12 ខែឧសភា ម្សិលមិញនេះ ក្រុមហ៊ុន Toyota ត្រូវបានគេរាយការណ៍ថា កំពុងវាយតម្លៃជុំវិញការទិញយកក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន Neta Auto។ ទោះបីជាមិនទាន់មានការបញ្ជាក់ផ្លូវការណ៍ក៏ដោយ តែការផ្លាស់ប្តូរបែបនេះអាចជួយឲ្យក្រុមហ៊ុន Toyota ពង្រឹងយុទ្ធសាស្ត្រទីផ្សាររថយន្តអគ្គិសនីរបស់ខ្លួននៅក្នុងប្រទេសចិន ខណៈពេលដែលផ្តល់ជូនឲ្យ Neta Auto ដែលកំពុងជូបវិបត្តិប្រតិបត្តិការហិរញ្ញវត្ថុ មានលទ្ធភាពដំណើរការក្រុមហ៊ុនឡើងវិញ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Neta Auto ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2014 ដោយក្រុមហ៊ុន Hozon New Energy Auto បានជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរតាំងពីពាក់កណ្តាលឆ្នាំ 2024។ ផលិតកម្មត្រូវបានផ្អាតដំណើរការ និងមានការបញ្ឈប់បុគ្គលិកជាច្រើន ហើយក្រុមហ៊ុនបានព្យាយាមស្វែងរកមូលនិធិពីខាងក្រៅ ដើម្បីស្តារវិបត្តិហិរញ្ញវត្ថុរបស់ខ្លួនឡើងវិញ។

នៅថ្ងៃទី 10 ខែកុម្ភៈ ឆ្នាំ 2025 ក្រុមហ៊ុន Neta បានបង្ហាញផែនការហិរញ្ញប្បទាន E-round ដែលបរាជ័យជាមួយនឹងទំហំទឹកប្រាក់ 4 ទៅ 4.5 ពាន់លានយន់ ឬប្រហែល 552-621 លានដុល្លារអាមេរិក។ វិនិយោគិនធំជាងគេដែលគាំទ្រដោយមូលនិធិជាតិ BRICS បានសន្យាថានឹងផ្តល់ប្រាក់ចំនួន 3 ពាន់លានយន់ ឬប្រមាណ 414 លានដុល្លារអាមេរិក ប៉ុន្តែការផ្តល់មូលនិធិនេះ គឺទាក់ទងនឹងការបន្តការផលិតឡើងវិញ និងការធានានូវការវិនិយោគ។

 

ទោះបីជារោងចក្រ Tongxiang របស់ Neta បានបើកដំណើរការឡើងវិញក្នុងរយៈពេលខ្លីនៅដើមខែមករាក៏ដោយ ប៉ុន្តែផលិតកម្មមិនដែលបានបន្តឡើងវិញទេ ដោយសារកង្វះគ្រឿងបន្លាស់ធ្ងន់ធ្ងរ។ ការបរាជ័យនេះបាននាំឱ្យវិនិយោគិនដកខ្លួនចេញ។ ក្នុងឆ្នាំ 2023 ការវិនិយោគចំនួន 1.53 ពាន់លានយន់ ឬប្រហែល 211 លានដុល្លារអាមេរិក ដោយអង្គភាពរដ្ឋាភិបាលក្រុង Tongxiang បានវាយតម្លៃក្រុមហ៊ុនចំនួន 42.3 ពាន់លានយន់ ឬប្រហែល 5.8 ពាន់លានដុល្លារ។ ផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Neta បានប្រកាសពីការខាតបង់ទឹកប្រាក់សរុបចំនួន 18.3 ពាន់លានយន់ ឬប្រហែល 2.53 ពាន់លានដុល្លារ ក្នុងរយៈពេល 3 ឆ្នាំ និងជំពាក់ដៃគូផ្គត់ផ្គង់ចំនួន 6 ពាន់លានយន់ ឬប្រហែល 828 លានដុល្លារអាមេរិក។ ប្រសិនបើ Neta ក្ស័យធន វិនិយោគិនរដ្ឋាភិបាលនឹងត្រូវបានផ្តល់អាទិភាពក្នុងការសងបំណុល ដែលធ្វើឱ្យអ្នកផ្គត់ផ្គង់មានហានិភ័យ។

ប្រសិនបើកិច្ចព្រមព្រៀងនៃការទិញលក់មួយបានកើតឡើង ក្រុមហ៊ុន Toyota អាចប្រើប្រាស់ទ្រព្យសកម្មរបស់ Neta និងអ្នកជំនាញក្នុងស្រុក ដើម្បីពន្លឿនការដាក់លក់រថយន្តអគ្គិសនីនៅក្នុងប្រទេសចិន។ ទោះយ៉ាងណាក៏ដោយ នាយកផ្នែកទំនាក់ទំនងម៉ាកយីហោរបស់ Toyota China លោក Xu Yiming បានបដិសេធពាក្យចចាមអារ៉ាមថា "យើងមិនបានឮអ្វីអំពីរឿងនេះទេ!"។

នៅឆ្នាំ 2024 ការលក់របស់ក្រុមហ៊ុន Neta បានធ្លាក់ចុះមកត្រឹម 64,500 គ្រឿង ហើយនៅក្នុងខែមករា ឆ្នាំ 2025 ការលក់បានធ្លាក់ចុះជិត 98% ពីមួយឆ្នាំទៅមួយឆ្នាំមកត្រឹមតែ 110 គ្រឿងប៉ុណ្ណោះ។ ក្រុមហ៊ុនក៏បានប្រឈមនឹងការរិះគន់ជុំវិញការប្រើប្រាស់នូវបច្ចេកវិទ្យាហួសសម័យ។ នៅក្នុងបែកធ្លាយមួយបង្ហាញថា ស្ថាបនិកក្រុមហ៊ុន Neta Auto លោក Fang Yunzhou ឱនក្បាលសុំទោសចំពោះអ្នកផ្គត់ផ្គង់ និងដៃគូចែកចាយរបស់ខ្លួនដែលបញ្ជាក់ពីជម្រៅនៃវិបត្តិរបស់ក្រុមហ៊ុនផលិតរថយន្តមួយនេះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម