តាមព័ត៌មានថ្មីនៅថ្ងៃនេះ បាននិយាយថា ស្មាតហ្វូនស៊េរីថ្មី Galaxy Z Fold 7 របស់ក្រុមហ៊ុន Samsung នឹងក្លាយជាស្មាតហ្វូនបត់បានស្តើងបំផុតរបស់ពិភពលោក ជាមួយនឹងការឌីស្សាញអេក្រង់ដែលមានគែម bezels ត្រឹមតែ 1mm ប៉ុណ្ណោះ ដែលស្តើងជាងគេស្មាតហ្វូន Galaxy S25 Ultra ទំហំ 1.32mm និងស្មាតហ្វូន Z Fold 6 កម្រាស់ 1.9mm នេះបើតាមការទម្លាយចេញពី Ice Universe។ ស្មាតហ្វូន Z Flip 7 អាចនឹងមានគែមត្រឹមតែ 1.2mm តែប៉ុណ្នោះ។ ស្មាតហ្វូនទាំងពីរនេះ នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ 2025 Unpacked របស់ក្រុមហ៊ុន Samsung ដែលរៀបចំឡើងនៅក្នុងខែកក្កដានេះ ដែលនឹងមានតម្លៃប្រហែលជា $1,899 ។
ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold 7 ថ្មីនេះ មានវិមាត្រ 158.4 x 143.1mm នៅពេលដែលបើក នឹងមានទំហំវែងជាង និងធំជាងស្មាតហ្វូន Z Fold 6 ហើយអាចនឹងមានអេក្រង់ខាងក្នុងទំហំដល់ទៅ 8.2-អ៊ីង AMOLED display ដែលបានបង្កើនទំហំធំជាងម៉ូដែលមុនត្រឹមតែ 7.6 អ៊ីង។ នៅក្នុងការបង្ហោះចេញពី @TheGalox_ នៅលើបណ្តាញសង្គម X បានអោយដឹងថា ស្មាតហ្វូនអេក្រង់ថ្មីនេះ នឹងមានកាមេរ៉ាគោលទំហំ 200MP និងមានប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite។
សម្រាប់ស្មាតហ្វូន Galaxy Z Flip 7 វិញ ក៏មានការឌីស្សាញអេក្រង់ខាងក្រៅជាមួយនឹងគែម bezels ទំហំ 1.2mm ផងដែរហើយ។ ស្មាតហ្វូននេះមានអេក្រង់ខាងក្រៅ 4-អ៊ីង ធៀបជាមួយនឹងជំនាន់មុនមានអេក្រង់ទំហំ 3.4 អ៊ីង ដែលមាននៅលើស្មាតហ្វូន Z Flip 6។ សម្រាប់ទំហំអេក្រង់ខាងក្នុងរបស់ស្មាតហ្វូននេះ ក៏មានការបង្កើនពីទំហំ 6.7 អ៊ីងទៅកាន់ទំហំ 6.85 អ៊ីង។ ស្មាតហ្វូនទាំងពីរនេះ ដំណើរការនូវ One UI 8 នៅលើ Android 16 និង IP68 សម្រាប់ការពារធូលី និងទឹកថែមទៀតផង។
ស្មាតហ្វូន Galaxy Fold 7 អាចនឹងក្លាយជាស្មាតហ្វូនដែលមានកម្រាស់ស្តើងដូចទៅនឹងស្មាតហ្វូន Galaxy S25 Edge ហើយនឹងមានថាមពលថ្មដល់ទៅ 4,400mAh។ អ្វីដែលពិសេសនោះ ស្មាតហ្វូនអេក្រង់បត់ថ្មីនេះ នឹងមានថាមពលថ្មប្រភេទ high-density silicon-carbon ដែលអាចកាត់បន្ថយទៅលើកម្រាស់របស់ស្មាតហ្វូននេះបានផងដែរ៕