កាលពីខែតុលា ឆ្នាំ 2024 កន្លងទៅនេះ ក្រុមហ៊ុន OPPO ទើបតែបង្ហាញចេញជាផ្លូវណ៌នូវការស្មាតហ្វូនស៊េរីថ្មី OPPO Find X8 និង X8 Pro ជាមួយនឹងបន្ទះឈីប Dimensity 9400 ហើយមកដល់ឆ្នាំ 2025 នេះ ក្រុមហ៊ុននេះ ក៏បានបន្តបង្ហាញចេញនូវស្មាតហ្វូន OPPO Find X8 Ultra, Find X8s និង X8s+ បន្ថែមទៀតនៅលើទីផ្សារផងដែរ។ សម្រាបស្មាតហ្វូន OPPO Find X8s នេះ ត្រូវបានគេមើលឃើញថា បានបង្ហាញខ្លួនជាស្មាតហ្វូន Compact Flagship ខណៈពេលដែលស្មាតហ្វូន X8s+ បានបង្ហាញខ្លួនជា Update version របស់ស្មាតហ្វូន Find X8។ យោងតាមអ្នកទម្លាយ Digital Chat Station នៅថ្ងៃនេះ បានទម្លាយនៅលើ Weibo ពីលក្ខណៈសម្បត្តិលម្អិតរបស់ស្មាតហ្វូន Find X9 series ថ្មីនេះផងដែរ។
តាមការបែកធ្លាយជាច្រើនខាងលើនេះ បានបន្តថា ស្មាតហ្វូន OPPO Find X9 series នេះ នឹងមាន 4 ម៉ូដែល ដោយ 3 ម៉ូឌែល នឹងប្រើប្រាស់នូវបន្ទះឈីប Dimensity 9500 របស់ក្រុមហ៊ុន MediaTek។ ស្មាតហ្វូនជំនាន់ថ្មីទាំង 3 ម៉ូដែលនេះ នឹងមានទំហំ 6.3-អ៊ីង, 6.59-អ៊ីង និង 6.78-អ៊ីង និងមានគាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution។
ស្មាតហ្វូននេះ នឹងមានអេក្រង់រាបស្មើជាមួយនឹងគែម bezels ស្តើង ដែលភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា LIPO technology ទៀតផង។ ស្មាតហ្វូននេះនឹងមានកាមេរ៉ាខាងក្រោយទំហំ 3 គ្រាប់ជាមួយនឹង Periscope Telephoto Lens នៅក្នុងការពង្រឹងទៅលើ Zoom កាន់តែប្រសើរ។ ចំពោះស្មាតហ្វូនម៉ូដែល High-end នៅក្នុងចំណោមស្មាតហ្វូនទាំង 3 នេះ នឹងមានកាមេរ៉ាទំហំ 200-Megapixel Periscope Telephoto ។
ស្មាតហ្វូន OPPO Find X9 Ultra ជំនាន់ថ្មីនេះ ត្រូវគេរំពឹងថា នឹងមានបន្ទះឈីប Snapdragon 8 Elite 2 ជាមួយនឹងសិនស័រទំហំ 1-អ៊ីង។ ប្រភពដដែលនេះបន្តថា ស្មាតហ្វូនថ្មីនេះ មានកាមេរ៉ាគោលទំហំ 50-Megapixel Ultra-Wide Lens, 50-Megapixel Periscope Telephoto ជាមួយនឹងការហ៊្សូម 10x optical zoom និងកាមេរ៉ាទីបីមានទំហំ 200-Megapixel Periscope Telephoto។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.82-អ៊ីង display ដូចទៅនឹងស្មាតហ្វូន Find X8 Ultra ផងដែរ។ ស្មាតហ្វូន OPPO Find X9 Series នេះ អាចនឹងមានម៉ូដែល OPPO Find X9, X9+, X9 Pro និង X9 Ultra។
ប្រភពដដែលនេះបានបន្តថា ស្មាតហ្វូន OPPO Find X9 series នេះ នឹងអាចប្រជែងគ្នាជាមួយនឹងស្មាតហ្វូនជំនាន់ថ្មី iPhone 17 នាពេលខាងមុខនេះផងដែរ។ ចំពោះស្មាតហ្វូន Ultra Edition នេះ អាចនឹងបង្ហាញខ្លួននៅឆមាសទី 1 ឆ្នាំ 2026 ខាងមុខនេះ ខណៈពេលដែល 3 ម៉ូដែលទៀត នឹងបង្ហាញខ្លួននៅខែតុលាឆ្នាំនេះ៕