no-alternative title
no-alternative title
no-alternative title
no-alternative title

Tecno ទម្លាយចេញនូវបន្ទះឈីប Spark 40 Pro+ មុនការប្រកាសជាផ្លូវការដល់ទៅ 2 ខែ!

ក្រុមហ៊ុន MediaTek ទើបតែប្រកាសជាផ្លូវការនូវបន្ទះឈីប Helio G200 4G ហើយពលេនេះ ក្រុមហ៊ុន ក៏ទម្លាយនូវបន្ទះឈីប  Spark 40 Pro+ ស៊េរីថ្មីរបស់ក្រុមហ៊ុន Tecno។ តាមការបញ្ជាក់របស់ក្រុមហ៊ុននេះ ស្មាតហ្វូនថ្មីនេះនឹងបំពាក់នូវបន្ទះឈីប G200 នេះ។ ស្មាតហ្វូន Spark 40 series នេះនឹងបង្ហាញខ្លួននៅក្នុងទីផ្សារសកលនៅក្នុងខែកក្កដានេះ។ បន្ទះឈីប  G200 នេះ មិនទាន់មានបច្ចេកវិទ្យា 5G ប៉ុន្តែក្រុមហ៊ុន MediaTek គឺផ្តោតទៅលើបច្ចេកវិទ្យា 4G ប៉ុណ្ណោះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រផពខាងលើបន្តថា បន្ទះឈីបនេះ គឺមាន Octa-Core ជាមួយនឹង 2x  Cortex-A76 Performance Cores ជាមួយនឹងល្បឿន 2.2GHz និង 6x  Cortex-A55 efficiency cores គាំទ្រជាមួយនឹងល្បឿន 2.0GHz។ បន្ទះឈីប Helio G200 នៅក្នុងស្មាតហ្វូន Spark 40 Pro+ នេះមានការពង្រឹងល្បឿន 10% ជាមួយនឹងពិន្ទុ 470,000 នៅលើ AnTuTu ។ សម្រាប់ក្រាហ្វិកកាតរបស់ក៏មានការកើនឡើងផងដែរ។ សម្រាប់ក្រាហ្វិកកាត Mali-G57 MC2 GPU នេះ មានល្បឿន 1.1GHz ប្រៀបធៀបជាមួយនឹងបន្ទះឈីប Helio G99 និង G100 ដែលមានល្បឿនត្រឹមតែ 1.0GHz។ 

ក្រុមហ៊ុន Tecno បានបញ្ជាក់ថា ឈីបនេះ មានការកើនឡើងល្បឿន 10% នៅក្នុងការតេស្តទៅលើ Single-core GPU។ ក្រៅពីនេះ បន្ទះឈីប Helio G200 នេះ ក៏មិនមានការ upgrade ខ្លាំងនោះទេ បើធៀបជាមួយនឹងបន្ទះឈីប Helio G100។ ក្រុមហ៊ុន Tecno នៅមិនទាន់បានទម្លាយព័ត៌មានលម្អិតរបស់ស្មាតហ្វូន Spark 40 Pro+ នោះទេ។ គិតមកដល់ពេលនេះ នៅសល់ពេល 2 ខែទៀត នៅមុនការប្រកាសជាផ្លូវការទៅលើស្មាតហ្វូននេះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
Geely ចេញឡាន PHEV ម៉ូដែលថ្មី  Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

Geely ចេញឡាន PHEV ម៉ូដែលថ្មី Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

ដោយ ប៉េងលីន
Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

ដោយ ប៉េងលីន
ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ដោយ ប៉េងលីន
 ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ដោយ ប៉េងលីន
Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន