no-alternative title
no-alternative title
no-alternative title
no-alternative title

Honor Magic 8 Pro នឹងមានកាមេរ៉ាទំហំ 200MP អេក្រង់រាបស្មើ និងថ្មទំហំ 7000mAh

ថ្មីៗនេះ មានការទម្លាយចេញនូវព័ត៌មានថ្មីអំពីថាមពលថ្ម ហើយនិងលក្ខណៈសម្បត្តិនៃកាមេរ៉ារបស់ស្មាតហ្វូនស៊េរីថ្មី Magic 8 Pro របស់ក្រុមហ៊ុន Honor ហើយ។ យោងតាមរបាយការណ៌ថ្មីដែលចេញពី Digital Chat Station ដែលបានចែកចាយនូវព័ត៌មានលម្អិតរបស់ស្មាតហ្វូននេះ គឺបានទម្លាយនូវថាមពលថ្មធំ និងការ Upgrade ទៅលើកាមេរ៉ាសិនស័រ ហើយនិងបន្ទះឈីបថ្មីផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបែកធ្លាយខាងលើនេះ ក៏មានការបង្ហើបថា ស្មាតហ្វូន Magic 8 Pro ថ្មីនេះ នឹងមានអេក្រង់រាបស្មើទំហំ 6.71-អ៊ីង ដែលទំហំនេះ មានការបន្ថយពីទំហំ 6.8-អ៊ីង គែមកោង LTPO OLED ដែលធ្លាប់ប្រើប្រាស់នៅលើស្មាតហ្វូន Magic 7 Pro។ ស្មាតហ្វូន Honor Magic 8 Pro នេះ ត្រូវបានគេព្យាករណ៌ថា នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite 2 របស់ក្រុមហ៊ុន Qualcomm។

បន្ទះឈីបនេះ មានពិន្ទុ 4000 ទៅលើការតេស្ត Single-Core និងពិន្ទុ 11,000 ទៅលើការតេស្ត Multi-Core។ ស្មាតហ្វូន Magic 8 Pro នឹងមានការបំពាក់នូវសិនស័រកាមេរ៉ាទំហំ 200MP telephoto lens។ សម្រាប់ថាមពលថ្មនៅលើស្មាតហ្វូននេះ អាចនឹងមានថាមពលថ្មទំហំ 7,000mAh ខណៈពេលដែលថាមពលថ្មរបស់ស្មាតហ្វូនជំនាន់មុននេះ គឺមានទំហំ 5,850mAh។ 

និយាយពីការប្រើប្រាស់បច្ចេកវិទ្យាសាកថ្មលឿនរបស់ស្មាតហ្វូននេះវិញ គឺអាចនឹងមានទំហំ 80W ឬ 100W Wired ខណៈពេលដែលព័ត៌មានលម្អិតនៃបច្ចេកវិទ្យាសាកថ្ម Wireless charging របស់ស្មាតហ្វូននេះ នៅមិនទាន់ដឹងនៅឡើយទេ។ ស្មាតហ្វូននេះក៏ប្រើប្រាស់នូវសិនស័រ Ultrasonic fingerprint scanner ហើយនិងបច្ចេកវិទ្យា 3D face recognition ថែមទៀតផង។ បន្ថែមពីនេះ ស្មាតហ្វូន Honor Magic 8 Pro នេះអាចនឹងប្រើប្រាស់នូវ IP68/IP69 និងកញ្ចក់ប្រណិតសម្រាប់ប្រើប្រាស់ផងដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ឡានអគ្គិសនី Lynk & Co 10 EM-P កម្លាំង 390 kW ស្មើរនឹង 523 សេះ ដាក់លក់តម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Lynk & Co 10 EM-P កម្លាំង 390 kW ស្មើរនឹង 523 សេះ ដាក់លក់តម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
BYD  ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

BYD ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

ដោយ ប៉េងលីន
ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ដោយ ប៉េងលីន
រយៈពេលជិតមួយឆ្នាំ ក្រុមហ៊ុន Geely លក់ឡានអគ្គិសនីម៉ូដែល Galaxy E5 នេះបានចំនួន 15 ម៉ឺនគ្រឿង

រយៈពេលជិតមួយឆ្នាំ ក្រុមហ៊ុន Geely លក់ឡានអគ្គិសនីម៉ូដែល Galaxy E5 នេះបានចំនួន 15 ម៉ឺនគ្រឿង

ដោយ ប៉េងលីន
Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

ដោយ ប៉េងលីន