ក្រុមហ៊ុន Samsung ត្រូវបានគេមើលឃើញថា គឺមានមហិច្ឆិតាខ្លាំងទៅលើបច្ចេកវិទ្យា AI របស់ខ្លួនជាខ្លាំង។ ជាក់ស្តែងនៅក្នុងព្រឹត្តិការណ៍ Galaxy Unpacked នៅថ្ងៃទី 9 ខែកក្កដានេះ ក្រុមហ៊ុននេះ បានប្រកាសអំពីគម្រោងផែនការរបស់ខ្លួនក្នុងការនាំយកនូវបច្ចេកវិទ្យា Galaxy AI ទៅកាន់ឧបករណ៍ច្រើនជាង 400 លានគ្រឿងនៅចុងឆ្នាំនេះ ដែលចំនួននេះ មានការកើនឡើង ទ្វេរដងបើធៀបទៅនឹងឆ្នាំ 2024។ ការផ្តល់នូវជូននេះ នឹងភាពឆ្លាតជាងមុន និងបទពិសោធន៍នៃការប្រើប្រាស់ដ៏សម្បូរបែបទៅលើស្មាតហ្វូន ថេប្លេត នាឡិកា ស្មាតហ្វូនបត់បាន និងឧបករណ៍ XR Headsets។
ថ្លែងនៅក្នុងសន្និសីទមួយបន្ទាប់ពីព្រឹត្តិការណ៍នៃការសម្ពោធនេះ លោក TM Roh របស់ក្រុមហ៊ុន Samsung បានបញ្ជាក់អំពីការដាក់អោយដំណើរការនូវ Galaxy AI នៅលើស្មាតហ្វូន Galaxy S24 series កាលពីខែមករាឆ្នាំ 2024 ផងដែរ នេះ បើតាម ការបញ្ជាក់ចេញពី ETNews។ គិតចាប់តាំងពីពេលនោះមកបច្ចេកវិទ្យា AI នេះ ក៏បានចាប់ផ្តើមមានវត្តមាននៅលើស្មាតហ្វូន Galaxy Z Fold6, Z Flip6, S24 FE, Tab S10 series, S25 និងស្មាតហ្វូនបត់បាន Z Fold7 និង Flip7 ផងដែរ។
សម្រាប់ Galaxy Tab S11 និងស្មាតហ្វូនម៉ូដែល Galaxy S25 FE ក៏នឹងបង្ហាញខ្លួននៅឆ្នាំនេះដែរ ហើយផលិតផលថ្មីៗទាំងនេះ ក៏នឹងមានការពង្រីកនូវបច្ចេកវិទ្យាថ្មីៗនេះបន្ថែមទៀត។ ចំពោះស្មាតហ្វូនថ្នាក់កណ្តាលជាច្រើនរបស់ក្រុមហ៊ុននេះ ដែលមានដូចជា Galaxy A35, A36, A55 និង A56 នឹងប្រើប្រាស់នូវបច្ចេកវិទ្យា “Awesome Intelligence” ដែលជា version មួយទៀតនៃបច្ចេកវិទ្យា Galaxy AI ។
អ្វីដែលពិសេសនៅក្នុងការប្រកាសនៅពេលនេះ គឺព័ត៌មានរបស់ស្មាតហ្វូនបត់បាន 3 តង់របស់ក្រុមហ៊ុន Samsung ម៉ូដែល Galaxy G Fold ហើយសម្រាប់ឧបករណ៍ XR ជាច្រើននឹងបង្ហាញខ្លួននៅចុងឆ្នាំនេះជាមួយនឹងបច្ចេកវិទ្យា Galaxy AI ជាច្រើន។ បន្ថែមពីនេះ ក៏មាន Advanced Tools ជាច្រើនដែលប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S26 series ។
នៅក្នុងការដំណើរការនូវ OneUI 8 និង Android 16 នេះ សម្រាប់ version ចុងក្រោយបំផុតរបស់បច្ចេកវិទ្យា Galaxy AI ដែលមាន Tools ជាច្រើនដូចជា Selfie Studio, Interpreter Mode និង smart multitasking ដែលងាយស្រួលក្នុងការប្រើប្រាស់ការងារប្រចាំថ្ងៃកាន់តែងាយស្រួលជាងមុន។ ការជម្រុញរបស់ក្រុមហ៊ុន Samsung នៅក្នុងការបំពាក់នូវ AI ដល់ទៅ 400លានគ្រឿងនោះ សម្រាប់ឆ្នាំនេះ គឺជាការឆ្លុះបញ្ចាំងអំពីការផ្លាស់ប្តូរដ៏ធំមួយអំពីអនាគតនៃបច្ចេកវិទ្យាទៅលើឧបករណ៍ ចល័ត៕