no-alternative title
no-alternative title
no-alternative title
no-alternative title

នាយកប្រតិបត្តិ Samsung បញ្ជាក់ថា ស្មាតហ្វូនបត់ 3 តង់ Galaxy G Fold ត្រៀមផលិតទ្រង់ទ្រាយធំហើយ

ក្រុមហ៊ុន Samsung ត្រូវបានគេរាយការណ៍ថា គឺទើបតែបញ្ចប់នូវការអភិវឌ្ឈទៅលើស្មាតហ្វូនបត់បាន 3 តង់របស់ខ្លួន ប៉ុន្តែ ក្រុមហ៊ុននេះមិនទាន់ប្រញាប់ក្នុងការបញ្ចេញស្មាតហ្វូនប្រភេទថ្មីនេះនៅឡើយទេ។ បើតាមតាមការបញ្ជាក់ចេញពីនាយក ប្រតិបត្តិរបស់ក្រុមហ៊ុននេះ គឺបានអោយដឹងថា ស្មាតហ្វូនថ្មីនេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើការបង្ហើបនៅក្នុងបទសម្ភាសន៍មួយជាមួយនឹង Android Authority នោះ លោកនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Samsung បានបញ្ជាក់ថា ស្មាតហ្វូនបត់បាន 3 តង់នេះ នឹងមានឈ្មោះហៅថា Galaxy G Fold ហើយវាត្រូវបានឌីស្សាញ និងត្រៀមខ្លួនរួចរាល់ក្នុងការផលិតទ្រង់ទ្រាយធំហើយ។

 

ទាក់ទងនឹងម៉ូដែលថ្មីនេះ ក្រុមហ៊ុននៅរង់ចាំមើលទៀតថា តើមនុស្សចំនួនប៉ុន្មានដែលនឹងមានតម្រូវការទៅលើស្មាតហ្វូននេះមុនពេលដែលផលិតទ្រង់ទ្រាយធំនោះ។ បើមើលទៅលើស្មាតហ្វូនបត់បាន Mate XT របស់ក្រុមហ៊ុន Huawei ដែលបង្ហាញខ្លួនជាទម្រង់ S ចេញទៅខាងក្រៅនោះគឺមានតម្លៃប្រហែលជា $2,800 ខណៈពេលដែលស្មាតហ្វូនបត់បានរបស់ក្រុមហ៊ុន Samsung នេះគឺប្រើប្រាស់នូវត្រចៀកបត់ចូលក្នុងចំនួន 2 ហើយអាចនឹងមានតម្លៃដល់ទៅ $3,000 ខណៈពេលដែលស្មាតហ្វូន Galaxy Z Fold7 មានតម្លៃខ្ទង់ $1,999។ តម្លៃស្មាតហ្វូនថ្មីនេះ គឺខ្ពស់ជាងគេដោយសារតែភាពស្មុគស្មាញទៅលើផ្នែកវិស្វកម្ម និងសម្ភារៈក្នុងការផលិតនោះ។

តាមរបាយការណ៍ជាច្រើនបញ្ជាក់ថា ក្រុមហ៊ុន Samsung ស្ងាត់ៗអាចនឹងបញ្ចេញនូវស្មាតហ្វូននេះ នៅក្នុងចំនួនមានកំណត់នៅក្នុងប្រទេសកូរ៉េខាងត្បូង និងប្រទេសចិននៅឆ្នាំនេះ ដែលការផលិតប្រហែលជាចាប់ផ្តើមនៅក្នុងខែកញ្ញាដើម្បីតេស្តទីផ្សារសិន។ ស្មាតហ្វូននេះអាចនឹងមានបន្ទះឈីប  Snapdragon 8 Elite Gen 2 និងអេក្រង់ទំហំ  10-អ៊ីង AMOLED នៅពេលដែលបើក។ ស្មាតហ្វូន G Fold នេះអាចនឹងមានគែមទីតាញ៉ុម និង IP48 សម្រាប់ការពារទឹក និងធូលីផងដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ឡានអគ្គិសនី Lynk & Co 10 EM-P កម្លាំង 390 kW ស្មើរនឹង 523 សេះ ដាក់លក់តម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Lynk & Co 10 EM-P កម្លាំង 390 kW ស្មើរនឹង 523 សេះ ដាក់លក់តម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
BYD  ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

BYD ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

ដោយ ប៉េងលីន
ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ដោយ ប៉េងលីន
រយៈពេលជិតមួយឆ្នាំ ក្រុមហ៊ុន Geely លក់ឡានអគ្គិសនីម៉ូដែល Galaxy E5 នេះបានចំនួន 15 ម៉ឺនគ្រឿង

រយៈពេលជិតមួយឆ្នាំ ក្រុមហ៊ុន Geely លក់ឡានអគ្គិសនីម៉ូដែល Galaxy E5 នេះបានចំនួន 15 ម៉ឺនគ្រឿង

ដោយ ប៉េងលីន
Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

ដោយ ប៉េងលីន