no-alternative title
no-alternative title
no-alternative title
no-alternative title

ស្មាតហ្វូនបត់បានស៊េរីថ្មីរបស់ Samsung នឹងបង្ហាញខ្លួននៅប្រទេសចិនឆាប់ៗនេះហើយ

ស្មាតហ្វូនបត់បានប្រណិតជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung ដែលលក់ផ្តាច់មុខតែនៅក្នុងប្រទេសចិននោះ ត្រូវបានគេទម្លាយថា នឹងមានការបង្ហាញខ្លួនឆាប់ៗនេះហើយ។ ថ្មីៗនេះ ស្មាតហ្វូនអេក្រង់បត់ថ្មីនេះ ត្រូវប្រទះឃើញនៅលើវេទិកាវិញ្ញាបនបត្រដ៏ធំមួយរបស់ចិន។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

វត្តមានរបស់ស្មាតហ្វូនបត់បាននេះ គឺនៅក្រោយក្រុមហ៊ុន Samsung បានបង្ហាញស្មាតហ្វូន Galaxy Z Fold 7, Galaxy Z Flip 7 និង  Galaxy Z Flip 7 FE នៅលើទីផ្សារសកលកាលពីពេលថ្មីៗនេះ។ គួររំលឹកផងដែរថា នៅក្នុងទីផ្សាររបស់ចិន ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងនេះ តែងតែបង្ហាញចេញស្មាតហ្វូនបត់បាននេះ នៅក្នុងឈ្មោះផ្សេង រួមជាមួយនឹងការឌីស្សាញរូបរាងថ្មី។

 

ស្មាតហ្វូនបត់បានស៊េរីថ្មីនេះ គឺជាផ្នែកមួយនៃស្មាតហ្វូន W series ហើយអាចនឹងក្លាយជា rebrand របស់ស្មាតហ្វូន Galaxy Z Fold និង Galaxy Z Flip។ ប៉ុន្តែមុនការប្រកាសជាផ្លូវការណ៌នេះ ស្មាតហ្វូនថ្មីដែលមានឈ្មោះថា Samsung W26 នេះ ក៏ទើបតែបង្ហាញខ្លួននៅលើវិញ្ញាបនបត្រ 3C ជាមួយនឹងលេខកូដ SM-W9026។ បើមើលទៅលើវិញ្ញាបនបត្រនេះ ស្មាតហ្វូន  Samsung W26 នេះ នឹងមានបច្ចេកវិទ្យាសាកថ្មលឿន 25W wired fast charging។

តាមរយៈនៃការទម្លាយខាងលើនេះ បានបង្ហាញថា សម្រាប់ម៉ូដែលនេះ គឺជា version របស់ចិននៃស្មាតហ្វូន Galaxy Z Fold 7 ខណៈពេលដែលស្មាតហ្វូន Z Flip 7 នេះ នឹងមានឈ្មោះហៅថា W26 Flip នៅក្នុងប្រទេសចិន។ ស្រដៀងគ្នាទៅនឹងស្មាតហ្វូនជំនាន់មុននេះផងដែរ ក្រុមហ៊ុន Samsung នឹងបញ្ចេញនូវស្មាតហ្វូន W26 នៅក្នុងទម្រង់នៃការឌីស្សាញដ៏ប្រណិតបំផុត។ ស្មាតហ្វូន Samsung S25 ជំនាន់មុននេះ ក៏មានផ្នែកខាងក្រោយសេរ៉ាមិច និងគែមពណ៌មាសផងដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ឡានអគ្គិសនី Lynk & Co 10 EM-P កម្លាំង 390 kW ស្មើរនឹង 523 សេះ ដាក់លក់តម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Lynk & Co 10 EM-P កម្លាំង 390 kW ស្មើរនឹង 523 សេះ ដាក់លក់តម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
BYD  ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

BYD ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

ដោយ ប៉េងលីន
ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ដោយ ប៉េងលីន
រយៈពេលជិតមួយឆ្នាំ ក្រុមហ៊ុន Geely លក់ឡានអគ្គិសនីម៉ូដែល Galaxy E5 នេះបានចំនួន 15 ម៉ឺនគ្រឿង

រយៈពេលជិតមួយឆ្នាំ ក្រុមហ៊ុន Geely លក់ឡានអគ្គិសនីម៉ូដែល Galaxy E5 នេះបានចំនួន 15 ម៉ឺនគ្រឿង

ដោយ ប៉េងលីន
Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

ដោយ ប៉េងលីន