no-alternative title
no-alternative title
no-alternative title
no-alternative title

Huawei Pura 80 Series ត្រៀមដាក់លក់ជាផ្លូវការណ៌នៅលើទីផ្សារសកល

នៅថ្ងៃនេ Huawei បានប្រកាសថា ស្មាតហ្វូនជំនាន់ថ្មី Pura 80 series ដែលបង្ហាញខ្លួននៅលើទីផ្សារប្រទេសចិន ដែលមានដូចជា Pura 80, 80 Pro និង 80 Ultra មានដាក់លក់នៅលើទីផ្សារសកលដែរហើយ ដោយម៉ូដែលថ្មីទាំងនេះ បានក្លាយជាស្មាតហ្វូនថា្នក់ Flagship របស់ Huawei សម្រាប់ឆ្នាំ 2025 ហើយខណៈដែល Pura 80 Ultra គឺបានក្លាយជាស្មាតហ្វូនដែលមានការបំពាក់នូវសិនស័រ Telephoto អាចផ្លាស់ប្តូរបាន ហើយថែមទាំងមានសិនស័រគោលទំហំ 1 អ៊ីងថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កន្លងមក ស្មាតហ្វូន Pura 80 Ultra ត្រូវបានក្រុមហ៊ុនដាក់លក់នៅលើទីផ្សារ UAE តម្លៃ $1,400 ប៉ុន្តែសម្រាប់នៅលើទីផ្សារអឺរ៉ុបគឺមានតម្លៃ €1,500 យូរ៉ូសម្រាប់ទំហំ 512GB-16GB ហើយទៅលើម៉ូដែល Pro វិញ គឺមានតម្លៃ €1,099 យូរ៉ូសម្រាប់ទំហំ 12GB។ នៅពេលនេះ ក្រុមហ៊ុន Huawei ក៏មានការបង្ហោះព័ត៌មាននេះនៅលើវិបសាយតាមប្រទេសមួយចំនួនផងដែរ ក្នុងនោះមានដូចជា នៅអាស៊ី អាមេរិឡាទីន អាហ្រ្វិក និងមជ្ឈឹមបូពា៍ ជាដើម ដូច្នេះហើយ មានការសន្មត់ថា ស្មាតហ្វូន Pura 80 series ក៏នឹងមានលក់នៅលើទីផ្សារទាំងនោះផងដែរ។

 

ស្មាតហ្វូន Pura 80 Ultra នេះមានអេក្រង់ទំហំ 6.8-អ៊ីង គាំទ្រជាមួយនឹងកញ្ចក់ការពារ Kunlun ជំនាន់ទី 2 ហើយអេក្រង់នេះ គឺមានសមត្ថភាពខ្ពស់អាចការពារស្នាមឆ្កូត និងធន់ទៅនឹងការធ្លាក់ថែមទៀតផង។ អេក្រង់នេះ មានកម្រិតបង្ហាញចេញភាពច្បាស់  FHD+ resolution, មានពន្លឺ 460ppi និងមានបច្ចេកវិទ្យា LTPO adaptive refresh rate ដែលភ្ជាប់ជាមួយនឹង 1440Hz PWM dimming។

ស្មាតហ្វូន Pura 80 Ultra បំពាក់នូវកាមេរ៉ាគោលទំហំ 50MP មានការទ្រទ្រង់នូវ variable aperture ចាប់ពី f/1.6-f/4.0 aperture។ បន្ថែមពីនេះ នៅលើកាមេរ៉ានេះ ក៏មានការទ្រទ្រង់ទៅលើមុខងារ optical image stabilization ផងដែរ។ សម្រាប់កាមេរ៉ាទី 2 មានទំហំ 50MP primary zoom មានភ្ជាប់ជាមួយនឹងកម្រិត f/2.4 aperture ហើយនិង sensor shift image stabilization ខណលដែលមួយគ្រាប់ទៀតមានទំហំ 12.5MP ultra telephoto។ សម្រាប់ telephoto system នេះ មានការទ្រទ្រង់នូវ 3.7x និង  9.4x optical zoom រហូតដល់ទៅ 100X digital។ 

ម្យ៉ាងវិញទៀត សម្រាប់កាមេរ៉ា 40MP ultra-wide-angle ក៏មានការបំពាក់នូវកម្រិត f/2.2 aperture ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់អាចថតរូបភាពនៅក្នុងទម្រង់ landscapes បានយ៉ាងស្រស់ស្អាតបំផុត។ ស្មាតហ្វូន  Huawei Pura 80 Ultra នេះមានថាមពលថ្មទំហំ 5700mAh ដែលអាចប្រើប្រាស់បានពេញមួយថ្ងៃ។ ជាមួយនិងការដាក់លក់នេះ ក្រុមហ៊ុនេនះ ក៏មានឆ្នាំងសាកកម្លាំង 100W wired charger ដែលសាកថ្មបានលឿនថែមទៀត ជាពិសេសថាមពលថ្មនេះ ក៏ទ្រទ្រង់ទៅលើបច្ចេកវិទ្យា  80W wireless charging ផងដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ឡានអគ្គិសនី Lynk & Co 10 EM-P កម្លាំង 390 kW ស្មើរនឹង 523 សេះ ដាក់លក់តម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Lynk & Co 10 EM-P កម្លាំង 390 kW ស្មើរនឹង 523 សេះ ដាក់លក់តម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
BYD  ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

BYD ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

ដោយ ប៉េងលីន
ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ដោយ ប៉េងលីន
រយៈពេលជិតមួយឆ្នាំ ក្រុមហ៊ុន Geely លក់ឡានអគ្គិសនីម៉ូដែល Galaxy E5 នេះបានចំនួន 15 ម៉ឺនគ្រឿង

រយៈពេលជិតមួយឆ្នាំ ក្រុមហ៊ុន Geely លក់ឡានអគ្គិសនីម៉ូដែល Galaxy E5 នេះបានចំនួន 15 ម៉ឺនគ្រឿង

ដោយ ប៉េងលីន
Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

ដោយ ប៉េងលីន