no-alternative title
no-alternative title

ការបើកបរសាកល្បងនៅលើផ្លូវជាលើកដំបូងរបស់ Xiaomi YU7 Max អាចធ្វើបានត្រឹម 483km ប៉ុណ្ណោះ

បន្ទាប់ពីការប្រការចេញនូវឡានអគ្គិសនីម៉ូដែល SUV ដំបូងរបស់ Xiaomi កាលពីថ្មីៗនេះរួចមក នៅពេលនេះ YU7 Max ដែលជាឡានអគ្គិសនីជំនាន់ថ្មីមួយក្នុងចំណោម SUV Series នេះ ដែលមានការបំពាក់នូវអាគុយកម្លាំង 101.7 kWh និងមានភ្ជាប់មកជាមួយម៉ូទ័រភ្លោះ ត្រូវបានគេយកមកធ្វើការបើកបរសាកល្បងជាលើកនៅលើផ្លូវហៃវេហើយ។ តាមរយៈលទ្ធផលដែលទទួលបាននេះបង្ហាញថា YU7 Max មានសមត្ថភាពអាចបើកបរបានសម្ងាយក្រោម 500km ប៉ុណ្ណោះនៅពេលសាកពេញម្តង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ការធ្វើតេស្តជាលើកដំបូងនេះ គឺត្រូវបានធ្វើឡើងដោយសារព័ត៌មាននៅប្រទេសចិនឈ្មោះ Sohu ដោយបានធ្វើតេស្ត តាមស្តង់ដារ CLTC របស់ Xiaomi តែម្តង។ ឡានអគ្គិសនី YU7 Max ដែលបើកបរសាកល្បងនេះ គឺមានការប្រើប្រាស់កង់ទំហំ 21 អ៊ីង ប្រភេទ Michelin Primacy 5 Energy tires។ សូមជំរាបថា កន្លងមក សម្រាប់ការប្រកាសផ្លូវការណ៌ឡានថ្មីនេះ គឺនឹងមានសមត្ថភាពអាចធ្វើបាន 750km តាមស្តង់ដារ CLTC។

 

ហើយជាមួយនិងការតេស្តសាកល្បងនេះដែរ ឡានអគ្គិសនី Xiaomi YU7 Max ត្រូវបានអ្នកធ្វើតេស្ត ធ្វើការកំណត់ទៅលើមុខងារមួយចំនួន ក្នុងនោះមានដូចជា ការបើកម៉ាស៊ីនត្រជាក់កម្រិត 23-24°C និងមានការបើកកង្ហាកម្រិតលេខពីរ ហើយនឹងមានកង់ប្រើប្រាស់នូវកម្រិតខ្យល់ 2.9 bar តាមស្តង់ដារនៃការធ្វើដំណើរ។ ការធ្វើតេស្តនេះ គឺនៅលើផ្លូវហាយវៃ ដោយបើកបរជាមួយនិងល្បឿន 84km/h។ ការធ្វើតេស្តនេះ គឺស្ថិតសីតុណ្ហភាពអតិបរមាប្រហែល 30°c។

តាមការបញ្ជាក់ពីអ្នកធ្វើតេស្តនេះបាននិយាយថា YU7 Max អាចធ្វើដំណើរបាន 483km នៅលើផ្លូវហៃវេ ជាមួយនិងល្បឿន 99.6 km/h ដែលសមត្ថភាពនេះគឺស្មើរ 64.4% ប្រៀបធៀបជាមួយការលើកឡើងរបស់ក្រុមហ៊ុនថា បានចម្ងាយ 750km តាមស្តង់ដារ CLTC rating។ និយាយពីការសាកថាមពលនៅលើឡាននេះ គឺប្រើប្រាស់នូវស្តង់ដារថ្មីកម្រិត 400A និងមានការគាំទ្រដោយ 1000V នៅលើ 400kW ដែលមានសមត្ថភាពអាចសាកពី 0% ទៅ 100% ប្រើពេលត្រឹមតែ 37 នាទីប៉ុណ្ណោះ។ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Galaxy Z Fold7 និង Z Flip7 ម៉ូឌែលថ្មីជាមួយរូបរាងស្តើង ស្រាល ធន់ជាងមុន បានធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍ ដាក់សម្ពោធជាផ្លូវការ!

Galaxy Z Fold7 និង Z Flip7 ម៉ូឌែលថ្មីជាមួយរូបរាងស្តើង ស្រាល ធន់ជាងមុន បានធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍ ដាក់សម្ពោធជាផ្លូវការ!

ដោយ ប៉េងលីន
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ

OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ

ដោយ ប៉េងលីន
ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ដោយ ប៉េងលីន
Hyundai ចាប់ដៃជាមួយចិនចេញ SUV អគ្គិសនីថ្មី សាកភ្លើងម្តងជិះបាន 700km តម្លៃមិនដល់ 2 ម៉ឺនដុល្លារទេ!

Hyundai ចាប់ដៃជាមួយចិនចេញ SUV អគ្គិសនីថ្មី សាកភ្លើងម្តងជិះបាន 700km តម្លៃមិនដល់ 2 ម៉ឺនដុល្លារទេ!

ដោយ ប៉េងលីន
Mazda EZ-60 SUV គ្រោងនឹងនាំចេញទីផ្សារអឺរ៉ុប បន្ទាប់ពីការកក់មុននៅចិនចំនួនជាង 3 ម៉ឺនគ្រឿង

Mazda EZ-60 SUV គ្រោងនឹងនាំចេញទីផ្សារអឺរ៉ុប បន្ទាប់ពីការកក់មុននៅចិនចំនួនជាង 3 ម៉ឺនគ្រឿង

ដោយ ប៉េងលីន
ស្ងាត់ៗ Mitsubishi ចេញឡាន Hybrid ថ្មី ឌីហ្សាញរូបរាងឡើងម៉ាអេម!

ស្ងាត់ៗ Mitsubishi ចេញឡាន Hybrid ថ្មី ឌីហ្សាញរូបរាងឡើងម៉ាអេម!

ដោយ ប៉េងលីន