កាលពីដើមខែមិថុនាកន្លងទៅនេះ មានការពាក្យចចាមអារ៉ាមថា ក្រុមហ៊ុន Google នឹងមានការដាក់សម្ពោធជាផ្លូវការណ៌នូវស្មាតហ្វូនជំនាន់ថ្មអីរបស់ខ្លួន Pixel 10 Series នៅថ្ងៃទី 20 ខែសីហាខាងមុខនេះ។ យោងតាមការចេញផ្សាយព័ត៌មានថ្មីនៅថ្ងៃនេះ បានបញ្ជាក់ពីពេលវេលានៃការប្រកាសចេញស្មាតហ្វូនថ្មីនេះហើយ។
សម្រាប់ព្រឹត្តិការណ៌របស់ខ្លួននៅថ្ងៃទី 20 ខែសីហាឆ្នាំ 2025 នេះ ក្រុមហ៊ុន Google ត្រូវបានគេរំពឹងថា នឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីជាច្រើនសម្រាប់ Pixel 10 Series ដែលនៅក្នុងនោះរួមានដូចជា ស្មាតហ្វូន Pixel 10, Pixel 10 Pro, Pixel 10 Pro XL រួមជាមួយនិងស្មាតហ្វូនអេក្រង់បត់បាន Pixel 10 Pro Fold និងនាឡិកាឆ្លាតវៃ Pixel Watch 4 to ហើយក៏អាចនឹងមានការដាក់បង្ហាញចេញនូវកាស Pixel Buds 2a ជាមួយគ្នាផងដែរ។
ស្មាតហ្វូនជំនាន់ថ្មីទាំងនេះ ត្រូបានបានគេព្យាករណ៌ថា នឹងមានការដាក់មកជាមួយនូវសិនស័រ macro ដែលមាននៅលើឡែន telephoto ហើយនឹងឡែន ultrawide ព្រមទាំងមានការគាំទ្រដោយ "Pixelsnap" magnetic accessories ផងដែរ។ ទាំងនេះគ្រាប់តែជាការព្យាករណ៌ប៉ុណ្ណោះ នៅមិនទាន់មានការបញ្ជាក់ច្បាស់នោះទេ។ សម្រាប់កម្លាំងម៉ាស៊ីនវិញនៅលើស្មាតហ្វូនទាំងនេះ គឺនឹងមានការប្រើប្រាស់បន្ទះឈីប Tensor G5 SoC ដែលមានការផលិតដោយក្រុមហ៊ុន TSMC ទាំងអស់ គឺមិនមែន Samsung ទៀតនោះទេ។