Galaxy Tab S11 Ultra ដែលជាថេប្លេតជំនាន់ថ្មីថ្នាក់ប្រណិតរបស់ Samsung ត្រូវបានគេរំពឹងថា នឹងមានការដាក់សម្ពោធនោលើទីផ្សារនាខែកញ្ញាឆ្នាំ 2025 ខាងមុខនេះហើយ។ យោងតាមការបែកធ្លាយថ្មីមួយនៅថ្ងៃនេះ បានចាប់ផ្តើមធ្វើការទម្លាយពីការឌីស្សាញរូបរាងរបស់ថេប្លេតជំនាន់ថ្មីនេះ ដោយថែមទាំងបញ្ជាក់ពីលក្ខណៈសម្បត្តិមួយចំនួនថែមទៀតផង។ កាលពីទី 16 ខែកក្កដា ឆ្នាំ 2025 នេះ នៅលើការបង្ហោះលើបណ្តាញ X របស់អ្នកទម្លាយ Evan Blass (@evleaks) បានធ្វើការចែករំលែកនូវរូបភាពគុណភាពខ្ពស់របស់ Galaxy Tab S11 Ultra ទាំងផ្នែកខាងមុខ និងផ្នែកខាងក្រោយតែម្តង។
បើមើលទៅលើអេក្រងខាងមុខនេះ គឺមានការឌីស្សាញរន្ធតូចមួយមានទម្រង់ជា U-shaped និងមានអេក្រង់ទំហំ 14.6-អ៊ីងគាំទ្រដោយកញ្ចក់ AMOLED display។ អេក្រង់ថ្មីនេះ គឺមានភាពខុសគ្នាពីអេក្រង់របស់ Galaxy Tab S10 Ultra ដែលចេញកាលពីឆ្នាំមុន ដែលមានរន្ធ wider notch។ ជាមួយនិងការឌីស្សាញថ្មីនេះ មានការបញ្ជាក់ថា Samsung អាចដកចេញនូវរន្ធកាមេរ៉ា ភ្លោះទំហំ 12MP ជំនួសដោយកាមេរ៉ាមួយគ្រាប់ទំហំ 12MP វិញ។ ហើយអេក្រង់នេះមានគែមអេក្រង់ស្តើងជាងមុន។
ក្រឡេកមកភ្នែកខាងក្រោយវិញ ថេប្លេតនេះនៅប្រើប៊ិក S Pen ដដែល ប៉ុន្តែមិនមានកន្លែងដាក់នៅលើខ្នងក្រោយដូចមុននេះទេ។ តាមរយៈរូបភាពថ្មីនេះ បង្ហាញថា ថេប្លេតនេះ អាចនឹងមានការប្រើប្រាស់ស្ទីលដូចគ្នាជាមួយនិង iPad Pro Series អញ្ចឹងដែរ។ នៅផ្នែកខាងក្រោយនៃ Tab S11 Ultra នេះ គឺមានការបំពាក់នូវកាមេរ៉ាភ្លោះ និងមានស៊ុមកាមេរ៉ាធំជាងមុន មើលទៅដូចកាមេរ៉ាដែលមាននៅលើស្មាតហ្វូនជំនាន់ថ្មី Galaxy S25 series អញ្ចឹងដែរ។
ថេប្លេតនេះ ត្រូវបានគេដឹងថា នឹងមានការបំពាកនូវបន្ទះឈីប MediaTek Dimensity 9400+ ដែលមានសមត្ថភាបខ្ពស់ជាងមុន 10% ប្រៀបធៀបជាមួយ CPU ជំនាន់មុន។ ហើយបើមើលទៅលើថាមពលថ្មវិញ គឺមានទំហំ 11,700mAh ដែលធំជាង Tab S10 Ultra ទំហំត្រឹមតែ 11,200mAh ប៉ុណ្ណោះ។ ថេប្លេតនេះរត់នៅលើ UI 8 ផ្អែកជាមួយ Android 16 និងមានរ៉េម 12GB ឬ 16GB ហើយអង្គចងចាំទំហំ 1TB។ ក្រុមហ៊ុន Samsung អាចនឹងមានការបោះបង់ចោលម៉ូដែល Plus សម្រាប់ឆ្នាំនេះ ដោយក្រុមហ៊ុនអាចនឹងមានតែម៉ូដែលស្តង់ដារ និងម៉ូដែល Ultra ប៉ុណ្ណោះ។