Redmi Note 15 Pro គឺជាស្មាតហ្វូនដែលត្រូវបានឌីស្សាញឡើងសម្រាប់ផ្តល់អោយអ្នកប្រើប្រាស់ទទួលបាននូវបទពិសោធន៍ថ្មី ខ្លាំងក្លា និងមានតម្លៃសមរម្យ។ ជាមួយនឹងអេក្រង់ធំ កម្លាំងម៉ាស៊ីនខ្លាំង និងថាមពលថ្មធំនេះ ស្មាតហ្វូន Redmi Note 15 Pro នេះ គឺពិតជាសក្តិសមបំផុតសម្រាប់ការកម្សាន្ត ផលិតភាពការងារ និងភាពងាយស្រួលក្នុងការប្រើប្រាស់ប្រចាំថ្ងៃថែមទៀត។
តម្លៃ និងកាលបរិច្ឆេទនៃការលក់
ស្មាតហ្វូន Redmi Note 15 Pro នេះ ដាក់លក់នៅលើ Giztop មានតម្លៃចាប់ពី $239 ដែលជាស្មាតហ្វូនថ្មីមួយមានតម្លៃសមរម្យបំផុត ដែលមានបំពាក់មកជាមួយនឹងអេក្រង់ AMOLED និងបន្ទះឈីប Dimensity 7400-Ultra រួមជាមួយនិងថាមពលថ្មទំហំ 7000mAh ។
អេក្រង់ភ្លឺច្បាស់សម្រាប់ការកម្សាន្ត
ស្មាតហ្វូននេះ មានអេក្រង់ទំហំ 6.83-អ៊ីង កម្រិត 1.5K AMOLED ជាមួយនឹងកម្រិតភាពច្បាស់ 2772×1280 pixels ទ្រទ្រង់នូវល្បឿន 120Hz refresh rate ផ្តល់នូវភាពរលូនក្នុងការលេងហ្គេម និង scrolling។ ស្មាតហ្វូនថ្មីនេះ មានពន្លឺអេក្រង់ 3200 nits peak brightness គាំទ្រជាមួយនឹងប្រព័ន្ធសម្លេង Dolby Vision និង HDR10+ ដែលផ្តល់នូវភាពភ្លឺច្បាស់ទោះបីជាស្ថិតនៅក្រោមពន្លឺក្រោមព្រះអាទិត្យក៏ដោយ។ ដូច្នេះ មិនថាអ្នកធ្វើការទស្សនាខ្សែភាពយន្ត ការលេងហ្គេម ឬ browsing នៅលើអ៊ីនធឺណិតនោះ គុណភាពអេក្រង់នេះគឺច្បាស់ជានិច្ច។
កម្លាំងម៉ាស៊ីនខ្លាំងក្លាជាមួយនឹងបន្ទះឈីប MediaTek Dimensity
ស្មាតហ្វូន Redmi Note 15 Pro នេះ ប្រើប្រាស់នូវបន្ទះឈីប MediaTek Dimensity 7400-Ultra ដែលមានការបង្កើនសមត្ថភាពខ្លាំងក្លាទៅលើក្រាហ្វិក និងល្បឿនរលូនសម្រាប់ការងារ multitasking។ នៅលើស្មាតហ្វូននេះ ក៏មានការបំពាក់នូវមុខងារ AI Computing ដែលអាចពង្រឹងទៅលើការថតរូបភាពកាន់តែអស្ចារ្យ។ ស្មាតហ្វូននេះ ប្រើប្រាស់នូវ Xiaomi HyperOS 2 នៅលើ Android 15 ដែលធ្វើអោយស្មាតហ្វូននេះកាន់តែល្បឿនលឿន និងទំនើបក្នុងការប្រើប្រាស់បំផុត។
ប្រព័ន្ធកាមេរ៉ាភ្លោះជាមួយនឹងមុខងារ OIS
ស្មាតហ្វូននេះ គឺប្រើប្រាស់កាមេរ៉ាក្រោយភ្លោះមានសិនស័រ 50MP Sony LYT-600 គាំទ្រជាមួយនឹងមុខងារ OIS និងទីពីរមានទំហំ 8MP ultra-wide lens ហើយនឹងមានកាមេរ៉ាខាងមុខទំហំ 20MP selfie សម្រាប់ថត selfie និង video calls ផងដែរ។
ថាមពលថ្មធំដល់ទៅ 7000mAh
អ្វីដែលពិសេសទៀតរបស់ស្មាតហ្វូននេះ គឺប្រើប្រាស់នូវថាមពលថ្មធំដល់ទៅ 7000mAh ដែលងាយស្រួលក្នុងការប្រើប្រាស់បានពេញមួយថ្ងៃ។ ស្មាតហ្វូននេះ មានបច្ចេកវិទ្យាសាកថ្មលឿន 45W fast charging និង 22.5W wired reverse chargingដែលស្មាតហ្វូននេះក៏អាចប្រើប្រាស់សម្រាប់សាកថ្មទៅលើស្មាតហ្វូនជាច្រើនទៀតនៅក្នុងពេលបន្ទាន់ផងដែរ។
ការតភ្ជាប់កាន់តែងាយស្រួល
ស្មាតហ្វូន Redmi Note 15 Pro នេះទ្រទ្រង់ទៅលើ dual SIM 5G ដែលផ្តល់នូវល្បឿនលឿនក្នុងការប្រើប្រាស់បំផុត។ ស្មាតហ្វូននេះក៏មានរន្ធសម្រាប់ភ្ជាប់ជាច្រើនទៀតដូចជា Bluetooth 5.4, WiFi 6, NFC 3.0, infrared sensor និងរន្ធដោតកាសស្តាប់ 3.5mm headphone jack៕