ថ្មីៗនេះ ក្រុមហ៊ុន vivo និង ZEISS ទើបតែបន្តនូវកិច្ចព្រមព្រៀងជាដៃគូជាសកល ដើម្បីជម្រុញទៅលើយុគសម័យថ្មីនៃការសហការនេះ។ ផ្អែកទៅលើលទ្ធផលដ៏អស្ចារ្យដែលសម្រេចបាន ចាប់តាំងពីឆ្នាំ 2020 មក ក្រុមហ៊ុនទាំងពីរនេះ នឹងបង្កើននូវរបកគំហើញថ្មីប្រកបដោយភាពច្នៃប្រឌិតបំផុតទៅលើផ្នែកថតរូបភាព និងភាពអស្ចារ្យបំផុតទៅលើបច្ចេកវិទ្យានៃប្រព័ន្ធ imaging ecosystem នេះ។ កិច្ចសហការនេះ មានគោលដៅក្នុងការបង្កើននូវភាពរីករាយសម្រាប់អ្នកប្រើប្រាស់នៅជុំវិញពិភពលោក និងផ្តល់នូវភាពរីករាយទៅលើការអភិវឌ្ឍនៃបច្ចេកវិទ្យាថតរូបភាពនេះ។
លោក Baishan Hu ដែលជាអគ្គនាយករង និង COO របស់ក្រុមហ៊ុន vivo និងជាប្រធានផ្នែកវិទ្យាសា្ថនស្រាវជ្រាវរបស់ក្រុមហ៊ុន Vivo បាននិយាយថា “ក្រុមហ៊ុន vivo និង ZEISS មិនត្រឹមតែជាដៃគូសហការគ្នានោះទេ ប៉ុន្តែយើងគឺជាដៃគូជាមួយគ្នាដែលមានគោលដៅចក្ខុវិស័យរួម វប្បធម៌ និងគុណតម្លៃដូចគ្នា។
បច្ចេកវិទ្យាអុបទិករបស់ក្រុមហ៊ុន ZEISS និងបច្ចេកវិទ្យារបស់ក្រុមហ៊ុន Vivo នេះផ្តល់នូវភាពអស្ចារ្យបំផុត និងអំណាចសម្រាប់អ្នកប្រើប្រាស់។ សម្រាប់ពេលអនាគតនោះ យើងនឹងបន្តក្នុងការសហការជាមួយនឹងក្រុមហ៊ុន ZEISS ក្នុងការនាំមុខទៅលើបច្ចេកវិទ្យាជាច្រើនប្រកបដោយភាពច្នៃប្រឌិតខ្ពស់ដើម្បីបង្កើតអ្វីដែលថ្មីផ្តោតទៅលើអ្នកប្រើប្រាស់ និងជាការបើកជំពូកថ្មីកាន់តែស៊ីជម្រៅថែមទៀត!”
នៅក្នុងការជម្រុញតាមរយៈចំណូលចិត្តរួមគ្នាទៅលើបច្ចេកវិទ្យាថតរូបភាព និងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីបង្កើននូវបទពិសោធន៍អស្ចារ្យបំផុតសម្រាប់អ្នកប្រើប្រាស់នោះ ក្រុមហ៊ុន Vivo និង ZEISS បានសហការគ្នាតាំងពីឆ្នាំ 2020 ទៅលើផ្នែកជាច្រើនដែលមានដូចជា ZEISS Optics, T* Coating, ZEISS Portrait Styles, 200 MP ZEISS APO Telephoto Camera និង teleconverter ផងដែរ។
ក្រុមហ៊ុនទាំងពីរនេះក៏បានសម្រេចទៅលើគោលដៅរួមគ្នានៃផ្នែកជាច្រើនដែលមានដូចជា night view, portrait និង telephoto ដើម្បីបង្កើតនូវស្តង់ដារថ្មីសម្រាប់បច្ចេកវិទ្យាថតរូបភាពនេះ។ កិច្ចសហការនេះបានផ្តល់នូវបទពិសោធន៍អស្ចារ្យបំផុតជាមួយនឹងបច្ចេកវិទ្យា Imaging Technology នៃក្រុមហ៊ុន Vivo-ZEISS ទៅកាន់អ្នកប្រើប្រាស់ជាង 22 លាននាក់នៅជុំវិញពិភពលោក។
លោក Andreas Pecher អគ្គនាយក និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន ZEISS Group និយាយថា “នៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ យើងបានបង្កើនទៅលើសមត្ថភាពនៃបច្ចេកវិទ្យាថតរូបភាព mobile imaging ជាមួយនឹងក្រុមហ៊ុន vivo ក្នុងការបង្កើននូវភាពច្នៃប្រឌិតខ្ពស់បំផុតប្រកបដោយភាពច្នៃប្រឌិត កិច្ចសហការជាក្រុមប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងយុទ្ធសាស្រ្តដែលផ្តោតទៅលើអតិថិជនជាគោលដៅ។ កិច្ចសហការដ៏ស៊ីជម្រៅនៃកិច្ចសហការប្រតិបត្តិការនេះគឺជាការបោះជំហានដ៏សំខាន់របស់ក្រុមហ៊ុនទាំងពីរនេះ៕”