no-alternative title
no-alternative title

មានការបង្ហើបពីបន្ទះឈីប និងទំហំអេក្រង់ ដែលនឹងប្រើប្រាស់នៅលើ iQOO Neo 11 Series

ក្រុមហ៊ុន iQOO ត្រូវគេរំពឹងថា នឹងបង្ហាញចេញស្មាតហ្វូនស៊េរីថ្មី iQOO 15 ជាមួយនឹងបន្ទះឈីបជំនានថ្មី Snapdragon 8 Elite 2 ដែលក្រុមហ៊ុន Qualcomm ត្រៀមបង្ហាញចេញនៅក្នុងប្រទេសចិននៅខែតុលាឆ្នាំ 2025 នេះហើយ។ គួរបញ្ជាក់ថា បន្ទាប់ពីការបង្ហាញវត្តមានស្មាតហ្វូន iQOO 15 នេះ ក្រុមហ៊ុននេះ ត្រូវបានគេរំពឹងថា អាចនឹងប្រកាសចេញជាផ្លូវការនូវស្មាតហ្វូន Neo 11 និង 11 Pro នៅលើប្រទេសចិននាខែវិច្ឆិកា ឬខែធ្នូឆ្នាំនេះហើយ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

សូមជំរាបថា កាលពីខែមុននេះ អ្នកទម្លាយ Digital Chat Station ធ្លាប់បានទម្លាយព័ត៌មានលម្អិតនៃលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Neo 11 series ម្តងរួចមកហើយ។ នៅក្នុងនោះអ្នកទម្លាយរូបនេះបាននិយាយថា ស្មាតហ្វូន iQOO Neo 11 series នឹងមានអេក្រង់កម្រិតភាពច្បាស់ 2K និងមានស៊ុមជុំវិញឌីស្សាញចេញពីលោហធាតុ។ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងបំពាក់នូវបន្ទះឈីប Snapdragon 8 Elite (SM8750) ឬក៏ Dimensity 9500។ សម្រាប់ស្មាតហ្វូន  iQOO Neo 11 នេះ អាចនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite ដែលបង្ហាញខ្លួនកាលពីឆ្នាំមុន។ ខណៈ Pro Version អាចនឹងបំពាក់នូវបន្ទះឈីប  Dimensity 9500 ដែលនឹងបង្ហាញខ្លួននៅខែក្រោយនេះ។

ស្មាតហ្វូនជំនាន់ថ្មីទាំងពីរម៉ូដែលនេះ នឹងមានអេក្រង់ទំហំ 6.8x-អ៊ីង OLED គាំទ្រជាមួយនឹង Anti-Reflective Coating និងសិនស័រ Ultrasonic in-Screen Fingerprint ថែមទៀតផង។ ស្មាតហ្វូននេះ អាចនឹងមានថាមពលថ្មទំហំ 7,000mAh+ និងមានការទ្រទ្រង់នូវកម្លាំងសាក 100W charging។ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានដំណើរការនូវស្បែកកម្មវិធី OriginOS 6 ផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android 16។ 

ប្រភពដដែលនេះ បន្ថែមថា ក្រុមហ៊ុន iQOO ក៏នឹងធ្វើការនៅលើស្មាតហ្វូន iQOO 15 Ultra ផងដែរ។ ស្មាតហ្វូន iQOO 15 និង  15 Ultra នឹងមានអេក្រង់ទំហំ 6.85-អ៊ីង 2K OLED LTPO ជាមួយនឹងសិនស័រ Ultrasonic fingerprint, Snapdragon 8 Elite 2, កាមេរ៉ា 50MP មានមុខងារហ៊្សូម 3x Periscope Telephoto និងថាមពលថ្មទំហំ 7,000mAh។ ស្មាតហ្វូន Ultra នេះអាចនឹងមានបំពាក់នូវ Cooling Fan, gaming trigger buttons និង wireless charging ផងដែរ។ ស្មាតហ្វូននេះនឹងបង្ហាញខ្លួននៅក្នុងឆមាសទី 1 ឆ្នាំ 2026 ខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ត្រកូលស៊េរី V ថ្មីគឺ V60: បច្ចេកវិទ្យាថតរូបថ្មីពី vivo ផ្លាស់ប្តូរវិធីថតរូបបែប Portrait កាន់តែប្រសើរនៅកម្ពុជា

ត្រកូលស៊េរី V ថ្មីគឺ V60: បច្ចេកវិទ្យាថតរូបថ្មីពី vivo ផ្លាស់ប្តូរវិធីថតរូបបែប Portrait កាន់តែប្រសើរនៅកម្ពុជា

ដោយ ប៉េងលីន
ក្រុមហ៊ុន RMA Cambodia រៀបចំសន្និសីទសារព័ត៌មានស្ដីពី “តម្លៃថ្មីសម្រាប់រថយន្ដនាំចូលពីអាមេរិក

ក្រុមហ៊ុន RMA Cambodia រៀបចំសន្និសីទសារព័ត៌មានស្ដីពី “តម្លៃថ្មីសម្រាប់រថយន្ដនាំចូលពីអាមេរិក

ដោយ ប៉េងលីន
ASUS Gaming V16 មក​ដល់​កម្ពុជាហើយ! លេង​ហ្គេម​កាន់​តែ​សប្បាយ និងការច្នៃ​ប្រឌិត​កាន់​តែ​អស្ចារ្យ!

ASUS Gaming V16 មក​ដល់​កម្ពុជាហើយ! លេង​ហ្គេម​កាន់​តែ​សប្បាយ និងការច្នៃ​ប្រឌិត​កាន់​តែ​អស្ចារ្យ!

ដោយ ប៉េងលីន
ការបង្ហាញវត្តមាន iPhone 18 Series នៅឆ្នាំក្រោយនេះ អាចនឹងមានការផ្លាស់ប្តូរ

ការបង្ហាញវត្តមាន iPhone 18 Series នៅឆ្នាំក្រោយនេះ អាចនឹងមានការផ្លាស់ប្តូរ

ដោយ ប៉េងលីន
ឡានអគ្គិសនីថ្មី កម្លាំង 127hp អាចបើកបាន 425km ប្រកាសលក់តម្លៃតែជាង 9 ពាន់ដុល្លារប៉ុណ្ណោះ

ឡានអគ្គិសនីថ្មី កម្លាំង 127hp អាចបើកបាន 425km ប្រកាសលក់តម្លៃតែជាង 9 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
អេក្រង់ Galaxy S26 Ultra នឹងមាន AI ការពារឯកជនភាព តាមរយៈនៃការប្រើប្រាស់ “Flex Magic Pixel”

អេក្រង់ Galaxy S26 Ultra នឹងមាន AI ការពារឯកជនភាព តាមរយៈនៃការប្រើប្រាស់ “Flex Magic Pixel”

ដោយ ប៉េងលីន