no-alternative title
no-alternative title

Aito M8 BEV ឡានអគ្គិសនី SUV ស៊េរីថ្មីរបស់ Huawei សាកពេញបើកបានចម្ងាយ 705km មានតម្លៃ 5 ម៉ឺនដុល្លារ

នៅក្នុងព្រឹត្តិការណ៍ HarmonyOS Smart Mobility Autumn New Product Launch Event ម្សិលមិញនេះ ក្រុមហ៊ុន Huawei បានប្រកាសចេញលក់រថយន្តអគ្គិសនី SUV ស៊េរីថ្មីមួយម៉ូដែលទៀត គឺ Aito M8 BEV ដែលមានតម្លៃចាប់ពីខ្ទង់ $50,000 ដល់ $65,000 អាស្រ័យទៅលើជម្រើស Options។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Aito M8 BEV ត្រូវបានក្រុមហ៊ុនធ្វើការបំពាក់មកជាមួយនូវកញ្ចប់អាគុយរបស់ CALT ដែលមានទំហំ 100kWh ដែលសាកភ្លើងពេញម្តងអាចជិះបានចម្ងាយផ្លូវ 705km នេះបើតាមការបញ្ជាក់ដោយស្តង់ដារ CLTC។ រថយន្តអគ្គិសនីស៊េរីថ្មីនេះមានបណ្តោយខ្លួន 5,190mm/ ទទឹង 1,999mm/ កម្ពស់ 1,795mm និងគម្លាតរវាងកង់មុខទៅកង់ក្រោយ 3,105mm ជាមួយកម្ពស់ពីផ្ទៃដីមកបាតរថយន្ត 220mm ព្រមទាំងបំពាក់នូវប្រព័ន្ធប៉ូមឡើងចុះដែលអាចបង្កើនកម្ពស់រថយន្តដល់ 700mm តម្រូវតាមស្ថានភាពផ្លូវជាក់ស្តែង។ 

នៅផ្នែកខាងក្នុងរបស់ Aito M8 BEV មានការរៀបចំតុបតែងយ៉ាងប្រណិតជាមួយនឹងការបំពាក់អេក្រង់ធំៗចំនួនបី មានទូរទឹកកក និងកន្លែងទុកដាក់អីវ៉ាន់ចំនួន 26 កន្លែង។ ទៅលើប្រព័ន្ធសុវត្ថិភាពវិញ Aito M8 BEV បានបំពាក់នូវប្រព័ន្ធបញ្ជាឆ្លាតវៃរបស់ Huawei ដែលមានដូចជាប្រព័ន្ធចាប់រលកសញ្ញាអាសន្នកម្រិតខ្ពស់ LiDAR Sensor កម្រិត 192-line, solid-state LiDAR Sensor មួយគ្រាប់នៅផ្នែកខាងក្រោយ រួមនិងប្រព័ន្ធចាប់រលកសញ្ញា  4D millimetre-wave radars ចំនួន 5 គ្រាប់។

បន្ថែមពីនេះ Aito M8 BEV ក៏មានបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាថ្មីចុងក្រោយរបស់ Huawei ហៅថា DriveONE high-voltage 7-in-1 electric drive ដែលអាចដោតសាកថ្មបានពីររន្ធក្នុងពេលដំណាលគ្នា ដែលវាត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន Huawei ផ្ទាល់តែម្តង។ បើតាមការបញ្ជាក់ពី Huawei បានឲ្យដឹងថា ក្នុងកាប៊ីនរបស់ Aito M8 គឺមានសំលេងស្ងាត់ល្អត្រឹមកម្រិត 60.8dBA ប៉ុណ្ណោះនៅពេលជាន់ល្បឿនដល់ 120km/h។

សម្រាប់ម៉ូដែល Aito M8 BEV ដែលជា Entry-level Option បានបំពាក់នូវម៉ូទ័រអគ្គិសនីមួយ ឬប៉ុងមួយនៅផ្នែកខាងក្រោយមានកម្លាំង 227kW ឬស្មើរនឹង 304hp ផ្តល់ថាមពលដោយកញ្ចប់ថ្ម ternary  NMC ទំហំ 100kW សាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 705km។ ចំនែកម៉ូដែល Aito M8 BEV ដែលជា High-end option វិញ ដំណើរការដោយម៉ូទ័រពីរ ឬប៉ុងពីរ 4WD មានកម្លាំងសរុប 387kW ឬ 519hp បំពាក់កញ្ចប់អាគុយដូចគ្នា ប៉ុន្តែអាចបើកបានចម្ងាយ 655km នៅពេលសាកភ្លើងពេញម្តង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ត្រកូលស៊េរី V ថ្មីគឺ V60: បច្ចេកវិទ្យាថតរូបថ្មីពី vivo ផ្លាស់ប្តូរវិធីថតរូបបែប Portrait កាន់តែប្រសើរនៅកម្ពុជា

ត្រកូលស៊េរី V ថ្មីគឺ V60: បច្ចេកវិទ្យាថតរូបថ្មីពី vivo ផ្លាស់ប្តូរវិធីថតរូបបែប Portrait កាន់តែប្រសើរនៅកម្ពុជា

ដោយ ប៉េងលីន
ក្រុមហ៊ុន RMA Cambodia រៀបចំសន្និសីទសារព័ត៌មានស្ដីពី “តម្លៃថ្មីសម្រាប់រថយន្ដនាំចូលពីអាមេរិក

ក្រុមហ៊ុន RMA Cambodia រៀបចំសន្និសីទសារព័ត៌មានស្ដីពី “តម្លៃថ្មីសម្រាប់រថយន្ដនាំចូលពីអាមេរិក

ដោយ ប៉េងលីន
ASUS Gaming V16 មក​ដល់​កម្ពុជាហើយ! លេង​ហ្គេម​កាន់​តែ​សប្បាយ និងការច្នៃ​ប្រឌិត​កាន់​តែ​អស្ចារ្យ!

ASUS Gaming V16 មក​ដល់​កម្ពុជាហើយ! លេង​ហ្គេម​កាន់​តែ​សប្បាយ និងការច្នៃ​ប្រឌិត​កាន់​តែ​អស្ចារ្យ!

ដោយ ប៉េងលីន
ការបង្ហាញវត្តមាន iPhone 18 Series នៅឆ្នាំក្រោយនេះ អាចនឹងមានការផ្លាស់ប្តូរ

ការបង្ហាញវត្តមាន iPhone 18 Series នៅឆ្នាំក្រោយនេះ អាចនឹងមានការផ្លាស់ប្តូរ

ដោយ ប៉េងលីន
ឡានអគ្គិសនីថ្មី កម្លាំង 127hp អាចបើកបាន 425km ប្រកាសលក់តម្លៃតែជាង 9 ពាន់ដុល្លារប៉ុណ្ណោះ

ឡានអគ្គិសនីថ្មី កម្លាំង 127hp អាចបើកបាន 425km ប្រកាសលក់តម្លៃតែជាង 9 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
អេក្រង់ Galaxy S26 Ultra នឹងមាន AI ការពារឯកជនភាព តាមរយៈនៃការប្រើប្រាស់ “Flex Magic Pixel”

អេក្រង់ Galaxy S26 Ultra នឹងមាន AI ការពារឯកជនភាព តាមរយៈនៃការប្រើប្រាស់ “Flex Magic Pixel”

ដោយ ប៉េងលីន