no-alternative title
no-alternative title

Galaxy S26 Ultra នឹងមានការឌីស្សាញគែមជុំវិញរាងមូលជាង Galaxy S25 Ultra

នៅថ្ងៃនេះ មានការទម្លាយចេញនូវព័ត៌មានថ្មីថា ក្រុមហ៊ុន Samsung បានត្រៀមខ្លួនរួចជាស្រេចហើយនៅក្នុងការប្រកាសចេញនូវស្មាតហ្វូនថ្នាក់ប្រណិតរបស់ខ្លួន Galaxy S26 Ultra នៅលើទីផ្សារនាដើមឆ្នាំ 2026 ខាងមុខនេះហើយ។ យោងតាមការបែកធ្លាយខាងលើនេះ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានការឌីស្សាញរូបរាងថ្មី ដែលខុសពីម៉ូដែលមុនរាងជ្រុង ពិបាកនៅក្នុងកាន់នៅដៃម្ចាង។ សូមជំរាបថា ស្មាតហ្វូនម៉ូដែល Ultra គិតចាប់តាំងពីឆ្នាំ 2022 មកគឺមានរាងជ្រុង ហើយមកដល់ Galaxy S25 Ultra មានការផ្លាស់ប្តូរបន្តិច។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមអ្នកទម្លាយ Phoneart (@UniverseIce) បញ្ជាក់ពីថ្ងៃទី 24 ខែសីហាកន្លងទៅនេះ បានបង្ហើបថា Galaxy S26 Ultra នឹងមានការឌីស្សាញគែមជុំវិញមានរាងមូលបន្តិចប្រៀបធៀបជាមួយនិងជាងជំនាន់មុន Galaxy S25 Ultra។ គួរបញ្ជាក់ថា សម្រាប់ស្មាតហ្វូនម៉ូដែល Ultra series ដំបូងគេ គឺមានរាងជ្រុង និងបង្ហាញវត្តមាននៅលើ Galaxy S22 Ultra ដែលថែមទាំងមានការទ្រទ្រងនូវរន្ធប៊ីក S Pen ទៀតផង។ ហើយបើមើលទៅលើ Galaxy S23 និង S24 Ultra ក៏មានការឌីស្សាញរាងជ្រុងដដែល ខណៈដែល S25 Ultra មួយប៉ុណ្ណោះ ដែលមានគែមមូល។

ដូច្នេះប្រសិនបើព័ត៌មានខាងលើនេះ អាចក្លាយជាការពិតនោះ សម្រាប់វត្តមានរបស់ Galaxy S26 Ultra អាចនឹងមានការពេញចិត្តច្រើនសម្រាប់អ្នកប្រើប្រាស់ ដែលចូលចិត្តប្រើប្រាស់ស្មាតហ្វូននៅលើដៃតែមួយ ឬក៏ដាក់ក្នុងហៅប៉ៅ។ ជាមួយនិងការផ្លាស់ប្តូររូបរាងនេះ ត្រូវបានគេនិយាយថា Samsung មានគោលដៅប្រជែងជាមួយនិង Google Pixel 10 Pro ក៏ដូចជា iPhone 17 Pro ដែលមានគែមមូល។ 

 

Galaxy S26 Series ត្រូវបានរំពឹងថា អាចនឹងមានការប្រកាសចេញនៅលើទីផ្សានាខែមករាឆ្នាំ 2026ខាងមុខនេះហើយ។ សម្រាប់ការសម្ពោធជាផ្លូវការណ៌ស្មាតហ្វូនជំនាន់ថ្មី Ultra នេះ ក៏មានការអមដំណើរជាមួយនិង Galaxy S26 Pro និង Galaxy S26 Edge ផងដែរ។ Galaxy S26 Ultra នឹងមានអអេក្រង់ទំហំ 6.9-អ៊ីង Dynamic AMOLED 2X display មានការទ្រទ្រង់ជាមួយនិង S Pen ហើយនឹងមានទម្ងន់ស្រាលជាងមុន និងកម្រ៉ាស់ស្តើងជាងមុនផងដែរ។ 

Galaxy S26 Ultra នឹងមានការបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 8 Elite 2 កាមេរ៉គោលទំហំ 200MP គាំទ្រដោយកម្រិត f/1.4 aperture។ គួរបញ្ជាក់ថា កាលពីខែមុននេះ ក៏មានការបែកធ្លាយនូវគំនូសព្រាង S26 Ultra តាមរយៈ CAD render ដែលមានការឌីស្សាញម៉ូឌុលកាមេរ៉ាស្រដៀងគ្នាទៅនឹងម៉ូឌុលកាមេរ៉ា Z Fold អញ្ចឹង!

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ត្រកូលស៊េរី V ថ្មីគឺ V60: បច្ចេកវិទ្យាថតរូបថ្មីពី vivo ផ្លាស់ប្តូរវិធីថតរូបបែប Portrait កាន់តែប្រសើរនៅកម្ពុជា

ត្រកូលស៊េរី V ថ្មីគឺ V60: បច្ចេកវិទ្យាថតរូបថ្មីពី vivo ផ្លាស់ប្តូរវិធីថតរូបបែប Portrait កាន់តែប្រសើរនៅកម្ពុជា

ដោយ ប៉េងលីន
ក្រុមហ៊ុន RMA Cambodia រៀបចំសន្និសីទសារព័ត៌មានស្ដីពី “តម្លៃថ្មីសម្រាប់រថយន្ដនាំចូលពីអាមេរិក

ក្រុមហ៊ុន RMA Cambodia រៀបចំសន្និសីទសារព័ត៌មានស្ដីពី “តម្លៃថ្មីសម្រាប់រថយន្ដនាំចូលពីអាមេរិក

ដោយ ប៉េងលីន
ASUS Gaming V16 មក​ដល់​កម្ពុជាហើយ! លេង​ហ្គេម​កាន់​តែ​សប្បាយ និងការច្នៃ​ប្រឌិត​កាន់​តែ​អស្ចារ្យ!

ASUS Gaming V16 មក​ដល់​កម្ពុជាហើយ! លេង​ហ្គេម​កាន់​តែ​សប្បាយ និងការច្នៃ​ប្រឌិត​កាន់​តែ​អស្ចារ្យ!

ដោយ ប៉េងលីន
ការបង្ហាញវត្តមាន iPhone 18 Series នៅឆ្នាំក្រោយនេះ អាចនឹងមានការផ្លាស់ប្តូរ

ការបង្ហាញវត្តមាន iPhone 18 Series នៅឆ្នាំក្រោយនេះ អាចនឹងមានការផ្លាស់ប្តូរ

ដោយ ប៉េងលីន
ឡានអគ្គិសនីថ្មី កម្លាំង 127hp អាចបើកបាន 425km ប្រកាសលក់តម្លៃតែជាង 9 ពាន់ដុល្លារប៉ុណ្ណោះ

ឡានអគ្គិសនីថ្មី កម្លាំង 127hp អាចបើកបាន 425km ប្រកាសលក់តម្លៃតែជាង 9 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
អេក្រង់ Galaxy S26 Ultra នឹងមាន AI ការពារឯកជនភាព តាមរយៈនៃការប្រើប្រាស់ “Flex Magic Pixel”

អេក្រង់ Galaxy S26 Ultra នឹងមាន AI ការពារឯកជនភាព តាមរយៈនៃការប្រើប្រាស់ “Flex Magic Pixel”

ដោយ ប៉េងលីន