no-alternative title
no-alternative title

អេក្រង់របស់ Xiaomi 16 Pro ត្រូវគេទម្លាយថា មានភាពខុសបែ្លកពីអេក្រង់ Xiaomi 15 Pro

កាលពីសប្តាហ៌មុននេះ អ្នកទម្លាយ Digital Chat Station ធ្លាប់បានបង្ហើបម្តងរួចមកហើយថា ការបង្ហាញវត្តមានរបស់កំពូលស្មាតហ្វូនស៊េរីថ្មី Xiaomi 16 Series នៅឆ្នាំនេះ នឹងមាន 3 ម៉ូដែល រួមមានដូចជា Xiaomi 16, Xiaomi 16 Pro និង Xiaomi 16 Pro Mini (ឈ្មោះមិនទាន់ច្បាស់) ហើយស្មាតហ្វូនទាំង 3 ម៉ូដែលនេះ ត្រូវបានគេរំពឹងថា នឹងមានការប្រកាសចេញជាផ្លូវការណ៌នៅប្រទេសចិននាចុងខែកញ្ញាខាងមុខនេះហើយ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅថ្ងៃនេះ មានការទម្លាយជាថ្មីពី Smart Pikachu វិញម្តង។ អ្នកទម្លាយរូបនេះបានបង្ហើបថា ស្មាតហ្វូនម៉ូដែលថ្មី Xiaomi 16 Pro នឹងមានការផ្លាស់ប្តូរទៅលើផ្នែកមួយចំនួន។ តាមការបែកធ្លាយខាងលើនេះ បង្ហាញថា Xiaomi 16 Pro គឺនឹងមានអេក្រង់រាបស្មើរមានទំហំ 6.8-អ៊ីងគាំទ្រដោយបច្ចេកវិទ្យា OLED LTPO panel ហើយនឹងមានសមត្ថភាពអាចបង្ហាញចេញបាន 2K resolution។ បន្ទះអេក្រង់ស្មាតហ្វូននេះ ក៏នឹងមានការឌីស្សាញគែម ultra-narrow bezels នៅគ្រប់ជ្រុងថែមទៀតផង។ 

ជាពិសេសអេក្រង់នេះ ក៏មានការបំពាក់នូវបច្ចេកវិទ្យាការពារភ្នែកជំនាន់ថ្មី ដែលអាចជួយអោយពន្លឺអេក្រង់ភ្លឺ និងមានភាពស្រទន់ក្នុងពេលតែមួយទៀតផង។ ប្រៀបធៀបជាមួយនិង Xiaomi 15 Pro ដែលបង្ហាញខ្លួនកាលពីឆ្នាំមុនគឺមានទំហំតូចជាងបន្តិច គឺត្រឹមតែ 6.73-អ៊ីង OLED panel និងមានគែម micro-quad-curved design។

ការបែកធ្លាយខាងលើនេះ ក៏មានការបញ្ជាក់ពីកាមេរ៉ា 3 គ្រាប់នៅខាងក្រោយផងដែរ។ ប៉ុន្តែមិនមានការបញ្ជាក់ពីទំហំសិនស័រនិមួយៗនៅឡើយទេ។ ផ្អែកតាមរបាយការណ៌កន្លងមក ធ្លាប់និយាយថា ស្មាតហ្វូននេះ នឹងមានកាមេរ៉ាគោល SmartSens 590 ទំហំ 50MP និងគ្រាប់ទីពីរទំហំ 50MP ultra-wide lens ខណៈដែលទីបីមានទំហំ 50MP Periscope telephoto ដែលមានភ្ជាប់ជាមួយ macro photography ទៀតផង។ សម្រាប់កាមេរ៉ាមុខ គឺមានទំហំ 50MP មានមុខងារ Autofocus ។ 

ស្មាតហ្វូននេះ ត្រូវបានគេរំពឹងថា នឹងមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite 2 មានថ្មទំហំដល់ទៅ 7,500mAh គាំទ្រដោយកម្លាំងសាក 100W charging។ មុននេះធ្លាប់មានព័ត៌មានថា Xiaomi 16 Series ក៏នឹងមានម៉ូដែល Pro Max ផងដែរ ប៉ុន្តែមិនច្បាស់ថា ម៉ូដែលនេះ នឹងមានភាពខុសគ្នាពី Xiaomi 16 Pro។ សូមជំរាបថា Xiaomi 16 series ក៏នឹងមានម៉ូដែល Xiaomi 16 Ultra ដូចគ្នា តែអាចនឹងបង្ហាញខ្លួននៅត្រីមាសទី 1 ឆ្នាំ 2026។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ត្រកូលស៊េរី V ថ្មីគឺ V60: បច្ចេកវិទ្យាថតរូបថ្មីពី vivo ផ្លាស់ប្តូរវិធីថតរូបបែប Portrait កាន់តែប្រសើរនៅកម្ពុជា

ត្រកូលស៊េរី V ថ្មីគឺ V60: បច្ចេកវិទ្យាថតរូបថ្មីពី vivo ផ្លាស់ប្តូរវិធីថតរូបបែប Portrait កាន់តែប្រសើរនៅកម្ពុជា

ដោយ ប៉េងលីន
ក្រុមហ៊ុន RMA Cambodia រៀបចំសន្និសីទសារព័ត៌មានស្ដីពី “តម្លៃថ្មីសម្រាប់រថយន្ដនាំចូលពីអាមេរិក

ក្រុមហ៊ុន RMA Cambodia រៀបចំសន្និសីទសារព័ត៌មានស្ដីពី “តម្លៃថ្មីសម្រាប់រថយន្ដនាំចូលពីអាមេរិក

ដោយ ប៉េងលីន
ASUS Gaming V16 មក​ដល់​កម្ពុជាហើយ! លេង​ហ្គេម​កាន់​តែ​សប្បាយ និងការច្នៃ​ប្រឌិត​កាន់​តែ​អស្ចារ្យ!

ASUS Gaming V16 មក​ដល់​កម្ពុជាហើយ! លេង​ហ្គេម​កាន់​តែ​សប្បាយ និងការច្នៃ​ប្រឌិត​កាន់​តែ​អស្ចារ្យ!

ដោយ ប៉េងលីន
ការបង្ហាញវត្តមាន iPhone 18 Series នៅឆ្នាំក្រោយនេះ អាចនឹងមានការផ្លាស់ប្តូរ

ការបង្ហាញវត្តមាន iPhone 18 Series នៅឆ្នាំក្រោយនេះ អាចនឹងមានការផ្លាស់ប្តូរ

ដោយ ប៉េងលីន
ឡានអគ្គិសនីថ្មី កម្លាំង 127hp អាចបើកបាន 425km ប្រកាសលក់តម្លៃតែជាង 9 ពាន់ដុល្លារប៉ុណ្ណោះ

ឡានអគ្គិសនីថ្មី កម្លាំង 127hp អាចបើកបាន 425km ប្រកាសលក់តម្លៃតែជាង 9 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
អេក្រង់ Galaxy S26 Ultra នឹងមាន AI ការពារឯកជនភាព តាមរយៈនៃការប្រើប្រាស់ “Flex Magic Pixel”

អេក្រង់ Galaxy S26 Ultra នឹងមាន AI ការពារឯកជនភាព តាមរយៈនៃការប្រើប្រាស់ “Flex Magic Pixel”

ដោយ ប៉េងលីន