យោងតាមសេចក្តីរាយការណ៌ថ្មីនៅថ្ងៃនេះ បានអោយដឹងថា Honor បានត្រៀមខ្លួនប្រកាសចេញនូវស្មាតហ្វូនលំដាប់ថវិកាជំនាន់ថ្មី ដែលមានការឌីស្សាញជាមួយនិងភាពធន់កាន់តែខ្លាំង ហើយនិងមានថ្មទំហំជាងជំនាន់មុនទៀតផង។ ស្មាតហ្វូនជំនាន់ថ្មី Honor X7d នឹងក្លាយជាម៉ូដែលចុងក្រោយនៃ X series ដែលគ្រោងនឹងបង្ហាញខ្លួននៅឆ្នាំនេះ។
បើតាមការបបញ្ជាក់ពីក្រុមហ៊ុនផលិតស្មាតហ្វូនចិនមួយនេ បានបង្ហាញថា ស្មាតហ្វូន X7d ដែលជាម៉ូដែលលំដាប់ថវិកាថ្មីនេះ គឺទទួលបាននូវការបញ្ជាក់ពីវិញ្ញាបនបត្រកម្រិតផ្កាយ 5 ពីស្ថាប័ន SGS 5-star ទៅលើភាពធន់។ ដូច្នេះផ្អែកតាមការបញ្ជាក់ខាងលើនេះ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងធន់នឹងការធ្លាក់ខ្លាំងជាងមុន។ បន្ថែមពីនេះ នៅលើស្មាតហ្វូនស៊េរីថ្មីរបស់ Honor ក៏មានការប្រើប្រាស់នូវបច្ចេកវិទ្យា IP65 rating សម្រាប់ការពារទឹក និងធូលី ផងដែរ។
ស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានការបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 685 SoC អមដោយរ៉េមទំហំ 16GB និងអង្គចងចាំទំហំ 256GB មិនមានបន្ថែមរន្ធដោតមេម៉ូរីក្រៅនោះទេ។ ស្មាតហ្វូននេះ នឹងមានអេក្រង់ទំហំ 6.77-អ៊ីង កម្រិត HD+ LCD panel ល្បឿន 120Hz refresh rate។ សម្រាប់ការថតរូបវិញ នៅលើ Honor X7d មានកាមេរ៉ាគោលទំហំ 108MP និងគ្រាប់ទីពីរមានទំហំ 2MP depth sensor។ ស្មាតហ្វូនននេះមានកាមេរ៉ាមុខទំហំ 8MP។
និយាយពី Software វិញ ស្មាតហ្វូននេះ រត់នៅលើប្រព័ន្ធប្រតិបត្តិការ Android 15 OS ផ្អែកលើ MagicOS 9.0 ចេញពីប្រអប់តែម្តង។ ស្មាតហ្វូននេះមានថ្មទំហំ 6,500mAh គាំទ្រដោយកម្លាំងសាក 35W wired fast charging។មកដល់ពេលនេះ មិនទាន់មានការទម្លាយពីតម្លៃស្មាតហ្វូន Honor X7d នេះនៅឡើយទេ។ ប៉ុន្តែមានការបញ្ជាក់ថា ស្មាតហ្វូននេះ មានពណ៌ Desert Gold, Ocean Cyan, Meteor Silver និង Velvet Black។ ស្មាតហ្វូននេះ ត្រូវបានគេរំពឹងថា នឹងមានការប្រកាសចេញបន្ទាប់ពីការបង្ហាញខ្លួនស្មាតហ្វូនអេក្រង់បត់បាន Magic V Flip 2។