no-alternative title
no-alternative title

iQOO 15 នឹងមានអេក្រង់ AMOLED ទំហំ 6.8 អ៊ីងកម្រិត 2K ហើយនិងកាមេរ៉ា 50MP Periscope

iQOO គឺជាម៉ាកយីហោមួយនៅក្នុងចំណោមម៉ាកយីហោស្មាតហ្វូនជាច្រើនទៀត ដែលគ្រោងនឹងប្រកាសចេញស្មាតហ្វូន លំដាប់ថ្នាក់ Flagship ស៊េរីថ្មី នៅប្រទេសចិននាខែតុលាខាងមុខនេះជាមួយនិងការបំពាក់នូវបន្ទះឈីប Snapdragon 8 Elite Gen 5។ យោងតាមការបញ្ជាក់នៅក្នុងរបាយការណ៍ជាច្រើនមុននេះ បានអោយដឹងថា ខណៈស្មាតហ្វូន iQOO 15 នឹងបង្ហាញខ្លួននៅខែក្រោយនេះ ក្រឡេកទៅមើលស្មាតហ្វូន iQOO 15 Mini និង iQOO 15 Ultra វិញ ត្រូវបានគេទម្លាយថា នឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 2 ឆ្នាំ 2026 ខាងមុខនេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅថ្ងៃនេះ តាមអ្នកទម្លាយ Digital Chat Station គឺបានចែកចាយនូវព័ត៌មានលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនជំនាន់ថ្មី iQOO 15 នៅលើបណ្តាញ Weibo ហើយដោយមានការបង្ហើបថា ស្មាតហ្វូនជំនាន់ថ្មី iQOO 15 នេះ នឹងមានការបំពាក់នូវបន្ទះឈីប SM8850 (Snapdragon 8 Elite Gen 5 ឬ Snapdragon 8 Elite 2) ជាមួយអេក្រង់ 6.8 អ៊ីង Samsung AMOLED ដែលមានកម្រិតភាពច្បាស់ 2K resolution។ ស្មាតហ្វូន Flagship នេះនឹងមានថាមពលថ្មប្រហែលជា 7,000mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 100W charging រួមជាមួយនឹងបច្ចេកវិទ្យា wireless charging ផងដែរ។ ស្មាតហ្វូននេះអាចនឹងមានទំហំធំបំផុតដល់ទៅ  16GB+1TB ។

បន្ថែមពីនេះក៏មានការបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី iQOO 15 នឹងមានកាមេរ៉ា 3 គ្រាប់ ដោយកាមេរ៉ាគោលមានទំហំ 50MP គាំទ្រដោយសិនស័រ 1/1.5 អ៊ីង ហើយនិងមានកាមេរ៉ា Periscope ផងដែរ។ ខណៈអ្នកទម្លាយនេះ មិនទាន់បានបញ្ជាក់អំពីកាមេរ៉ានេះនៅឡើយនោះ មានការរំពឹងថា នៅលើស្មាតហ្វូននេះ ក៏អាចនឹងមាន ultra-wide ផងដែរ។ ស្មាតហ្វូន iQOO 15 នេះ អាចនឹងមានការតម្លើងនូវបច្ចេកវិទ្យាថ្មីៗជាច្រើនទៀតរួមដូចជា សិនស័រ Ultrasonic fingerprint scanner, haptic motor និង dual speakers ជាដើម។ 

ជាមួយគ្នានេះ ក៏មានរបាយការណ៍មួយទៀតថ្មីៗនេះ បានទម្លាយថា ស្មាតហ្វូន iQOO 15 Mini ដែលនឹងបង្ហាញខ្លួននៅឆ្នាំក្រោយនេះនេះ គឺនឹងមានអេក្រង់ទំហំ 6.31 អ៊ីង មានថាមពលថ្មទំហំ 7,000mAh និងមានបន្ទះឈីបជំនាន់ថ្មី Dimensity 9500+ ឬ Snapdragon 8 Elite Gen 5 SoC។ ហើយបើចំពោះស្មាតហ្វូន iQOO 15 Ultra វិញ គឺនឹងមានលក្ខណៈសម្បត្តិដូចគ្នាផងដែរ ប៉ុន្តែអាចនឹងបន្ថែមនូវ Cooling Fan និង Gaming Trigger Buttons៕

 

ព័ត៌មានពាណិជ្ជកម្ម