កាលពីឆ្នាំមុននេះ ស្មាតហ្វូន Xiaomi 15 series ត្រូវបានគេមើលឃើញថា បានបង្ហាញខ្លួនជាផ្លួវការណ៌នៅខែតុលា ដោយមានម៉ូដែល Xiaomi 15 and 15 Pro។ ប៉ុន្តែសម្រាប់ឆ្នាំនេះ មានការបង្ហើបថា កាលបរិច្ឆេតនៃការប្រកាសចេញនូវជំនាន់ថ្មី Xiaomi 16 series នឹងមានការមានរយៈពេលលឿនជាងជំនាន់មុន។
យោងតាមការបង្ហោះពីអ្នកទម្លាយ Digital Chat Station បាននិយាយថា Xiaomi 16 models នឹងមានការបង្ហាញវត្តមានជាផ្លូវការណ៌នៅសប្តាហ៌ទី 2 នៃខែកញ្ញានេះហើយ។ តាមអ្នកទម្លាយរូបនេះបានបន្តថា ស្មាតហ្វូនជំនាន់ថ្មី Xiaomi 16 Series នឹងមានវត្តមាននៅថ្ងៃទី 24 ទៅ 26 ខែកញ្ញានេះហើយ។
ស្មាតហ្វូនជំនាន់ថ្មី Xiaomi 16 Series ត្រូវបានគេព្យាករណ៌ថា នឹងមានការបង្ហាញខ្លួនជាមួយនិងបន្ទះឈីប Snapdragon 8 Series ដែលអាចជា Snapdragon 8 Gen Elite 2 (ឬ 8 Elite Gen 5) នៅថ្ងៃទី 23 ខែកញ្ញានេះហើយ។ គួរបញ្ជាក់ថា បើមើលទៅលើព័ត៌មានចុងក្រោយរបស់ស្មាតហ្វូននេះ បានបង្ហើបថា ការបង្ហាញខ្លួនស្មាតហ្វូនថ្មីៗនេះ អាចនឹងមាន 3 ម៉ូដែលរួមានដូចជា Xiaomi 16, 16 Pro mini និង 16 Pro Max ខណៈដែលម៉ូដែលថ្មីមួយទៀត Xiaomi 16 Ultra នឹងមានវត្តមាននៅឆ្នាំក្រោយ។
និយាយពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Xiaomi 16 និង Xiaomi 16 Pro mini ត្រូវបានគេបញ្ជាក់ថា នឹងមានអេក្រង់ទំហំ 6.3-អ៊ីង ខណៈដែលម៉ូដែល Pro Max នឹងមានអេក្រង់ទំហំ 6.8 អ៊ីង។ ស្មាតហ្វូន Xiaomi 16 series នឹងមានការប្រើប្រាស់នូវបន្ទះឈីបជំនាន់ថ្មី Qualcomm Snapdragon 8-Series គ្រប់ម៉ូដែលតែម្តង។ ចំពោះថាមពកលថ្ម របស់ស្មាតហ្វូនម៉ូដែលៈស្តង់ដារ គឺមានទំហំ 6,800mAh ខណៈដែលម៉ូដែល Xiaomi 16 Pro mini អាចនឹងមានថ្មទំហំ 6,300mAh។ ស្មាតហ្វូនទាំងអស់នេះ ត្រូវបានគេព្យាករណ៌ថា នឹងបំពាក់នូវកម្លាំងសាក 100W charging គ្រប់ម៉ូដែលតែម្តង។