no-alternative title
no-alternative title

ឡានប្រណិត GAC Hyptec A800 បំពាក់បច្ចេកវិទ្យាឆ្លាតវៃរបស់ Huawei មានតម្លៃខ្ទង់ជាង 4 ម៉ឺនដុល្លារ

Hyptec ដែល Brand រថយន្តប្រណិតរបស់សម្ព័ន្ធក្រុមហ៊ុនរថយន្ត GAC មានធ្វើការប្រកាសបង្ហាញចេញរថយន្ត sedan ប្រណិតស៊េរីថ្មីម៉ូដែល A800 ជាប្រភេទរថយន្ត EREV នៅក្នុងព្រឹត្តិការណ៍ 2025 Chengdu Auto Show។ រថយន្ត Luxury sedan EREV ស៊េរីថ្មីនេះ មានបំពាក់មកជាមួយបច្ចេកវិទ្យាជំនួយការបើកបរឆ្លាតវៃ Qiankun ADS 4.0 និងប្រព័ន្ធបញ្ជាក្នុងកាប៊ីន HarmonySpace 5 cockpit system របស់ Huawei។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Hyptec A800 ត្រូវបានពេលព្យាករណ៍ថា អាចនឹងមានតម្លៃខ្ទង់ $41,900 ហើយនឹងប្រកាសចេញលក់នៅត្រីមាសទីបួន ឆ្នាំ 2025 នេះ ដើម្បីជាប្រជែងទីផ្សារជាមួយម៉ូដែល Stelato S9, Xiaomi SU7 និង Avatr 12។

Hyptec A800 មានការឌីស្សាញរូបរាងខាងក្រៅឡើងយ៉ាងប្រណិតទំនើបទាន់សម័យទាក់ទាញខ្លាំងបំផុតទាំងផ្នែកខាងមុខ ផ្នែកខាងក្រោយ និងចំហៀង។ ដោយផ្នែកចំហៀងយើងឃើញមានការឌីស្សាញដៃទ្វារលាក់ ឬហៅថា hidden-door-handle, ប្រើប្រាស់យ៉ាន់កង់កាំរាយ multi-spoke rim, សែនស័រកាមេរ៉ានៅចំហៀងថ្ពាល់សងខាង និងនៅលើដំបូងមានបំពាក់សែនស័រ LiDAR សម្រាប់ដំណើរការជាមួយប្រព័ន្ធ ADAS។ រថយន្ត Sedan នេះ មានបណ្តោយខ្លួន 5,130mm/ទទឹង 1,966mm/ កំពស់ 1,500mm និងគម្លាងចន្លោះកង់មុខទៅកង់ក្រោយ 3,020mm។ 

នៅលើបញ្ចីវិញ្ញាណបនបត្ររបស់ស្ថាប័ន MIIT បង្ហាញថា រថយន្តស៊េរីថ្មីមួយនេះ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ 1.5T មានកម្លាំង 158 សេះ និងប្រើប្រាស់កញ្ចប់ថ្មប្រភេទ lithium iron phosphate battery ហើយអាចជាន់ល្បឿន Top Speed បានដល់ 185km/h។ យ៉ាងណាមិញ សម្រាប់គុណសម្បត្តិលម្អិតផ្សេងៗទៀតរបស់ Hyptec A800 នៅមិនទាន់ត្រូវបានទម្លាយចេញនៅឡើយទេក្នុងពេលនេះ។ សូមបញ្ជាក់ថា ក្នុងខែកក្តដា ឆ្នាំ 2025 ម៉ាករថយន្ត Hyptec លក់បានចំនួន  1, 537  គ្រឿង ដែលធ្វើអោយការលក់រថយន្តម៉ាកមួយនេះរបស់ GAC ក្នុងរយះពេល 7 ខែក្នុងឆ្នាំ 2025 មានចំនួនសរុប 7,992 គ្រឿង៕

 

ព័ត៌មានពាណិជ្ជកម្ម