no-alternative title
no-alternative title

Moto X70 Air បង្ហាញខ្លួនជាមួយកម្រាស់ 6mm អេក្រង់ 120Hz OLED និងកាមេរ៉ា 50MP ចំនួន 3 គ្រាប់!

ថ្មីៗនេះ ក្រុមហ៊ុន Motorola បញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន Moto X70 Air នឹងបង្ហាញខ្លួននៅលើទីផ្សារប្រទេសចិននា ថ្ងៃទី 31 ខែតុលាខាងមុខនេះហើយ ស្របពេលដែលពេលនេះ ស្មាតហ្វូននេះ ក៏បានបង្ហាញខ្លួននៅលើវេបសាយផ្លូវការរបស់ក្រុមហ៊ុន Lenovo ដែលមានការទម្លាយអំពីលក្ខណៈសម្បត្តិជាច្រើនថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនជំនាន់ថ្មី Moto X70 Air នេះ នឹងមានអេក្រង់ទំហំ 6.7 អ៊ីង pOLED ទ្រទ្រង់បានជាមួយកម្រិតភាពច្បាស់ 1.5K (1,220 x 2,712 pixels) resolution, និងមានល្បឿន 120Hz refresh rate ហើយនិង 4,500 nits peak brightness។ អេក្រង់ស្មាតហ្វូនជំនាន់ថ្មីនេះ មានការបញ្ជាក់ពីវិញ្ញាបនបត្រ Pantone និង SGS ទៅលើបច្ចេកវិទ្យាការពារភ្នែកទៀតផង។ 

បន្ថែមពីនេះនៅលើអេក្រង់ស្មាតហ្វូន Moto X70 Air នេះក៏មានការបំពាក់នូវសិនស័រស្កែនម្រាមដៃសម្រាប់ធ្វើការដោះសោរ ហើយនិងដំណើករារនូវ Android 16 ផងដែរ។ ស្មាតហ្វូនថ្មីនេះ មានការបំពាក់នូវបន្ទះឈីប Snapdragon 7 Gen 4 អមជាមួយនឹងរ៉េម 12GB LPDDR5X RAM និងអង្គចងចាំ 512GB UFS 3.1 Storage។ ក្រុមហ៊ុន Motorola ក៏មានការបំពាក់នូវ 3D vapour chamber សម្រាប់ជំនួយលំហូរខ្យល់នៅលើស្មាតហ្វូននេះបានយ៉ាងល្អប្រសើរផងដែរ។ នៅលើស្មាតហ្វូននេះ នឹងបំពាក់នូវថ្មទំហំ 4,800mAh ដែលទ្រទ្រង់នូវបច្ចេកវិទ្យា 68W wired charging និង 15W wireless charging។ 

ក្រឡេកមកមើលកាមេរ៉ានៅលើស្មាតហ្វូន Moto X70 Air វិញ គឺមានសិនស័រកាមេរ៉ា 3 គ្រាប់ ដែលកាមេរ៉ាគោលមានទំហំ 50MP Samsung និងមួយគ្រាប់ទៀតទំហំ 50MP ultra-wide lens ខណៈដែលកាមេរ៉ាខាងមុខមានទំហំ 50MP សម្រាប់ថតរូបភាព Selfie និងវីដេអូខល។ កាមេរ៉ាគោលរបស់ស្មាតហ្វូននេះ ក៏មានការបំពាក់នូវមុខងារ OIS ផងដែរ។ សម្រាប់មុខងារជាច្រើនទៀតរបស់ស្មាតហ្វូននេះមានដូចជា 5G connectivity, Wi-Fi, Bluetooth, NFC, GPS, OTG និង  USB Type-C ។ ស្មាតហ្វូននេះ បំពាក់នូវ IP68 និង IP69 សម្រាប់ការពារការជ្រាបទឹក និងធូលី។ ស្មាតហ្វូននេះនឹងមានពណ៌  Gadget Grey, Lily Pad និង Bronze Green ដ៏ទាក់ទាញសម្រាប់អ្នកប្រើប្រាស់៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍