no-alternative title
no-alternative title

ការកម្ម៉ង់មុនជាលើកដំបូងទៅលើ Galaxy S26 Series ត្រូវបានទម្លាយជាថ្មី!

គិតមកដល់ថ្ងៃនេះ ស្មាតហ្វូនលំដាប់ Flagship ជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung បាននឹងកំពុងតែខិតជិតមកដល់ហើយ។ ស្របពេលដែលការប្រកាសជាផ្លូវការណ៌ទៅលើស្មាតហ្វូនស៊េរីថ្មី Galaxy S26, Galaxy S26+ និង Galaxy S26 Ultra ក៏នឹងមានការបង្ហាញខ្លួននៅក្នុងទីផ្សារនៃប្រទេសឥណ្ឌាផងដែរនោះ នៅថ្ងៃនេះ ការកម្ម៉ង់ទិញមុន និងព័ត៌មាននៃការលក់ដំបូងរបស់ស្មាតហ្វូនថ្មីៗទាំងនេះ ត្រូវបានទម្លាយចេញហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ផ្អែកតាមការបែកធ្លាយចុងក្រោយបំផុតដែលចេញពីអ្នកទម្លាយ Ice Universe ដែលបានចែករំលែកព័ត៌មានលម្អិតនៅលើបណ្តាញសង្គម X បានអះអាងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងនេះ នឹងប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Series សម្រាប់ទីផ្សារសកល និងនៅលើទីផ្សារនៃប្រទេសឥណ្ឌា នឹងប្រារព្ធឡើងនៅថ្ងៃទី 25 ខែកុម្ភៈឆ្នាំ 2026 នេះ នៅក្នុងព្រឹត្តិការណ៍ 2026 Galaxy Unpacked។

ហើយបន្ទាប់ពីការប្រកាសស្មាតហ្វូននេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះ នឹងចាប់ផ្តើមដាក់ Pre-order ស្មាតហ្វូន Galaxy S26 នេះចាប់ពីថ្ងៃទី 26 ខែកុម្ភៈនេះដល់ខែមីនា។ ស្របពេលដែលការលក់មុនទៅលើស្មាតហ្វូននេះ នឹងមកដល់ចន្លោះពីថ្ងៃទី 5 ខែមីនា ដល់ថ្ងៃទី 10 ខែមីនា។ សម្រាប់ការលក់ជាផ្លូវការទៅលើស្មាតហ្វូន Galaxy S26, Galaxy S26+ និង Galaxy S26 Ultra នឹងចាប់ផ្តើមនៅថ្ងៃទី 11 ខែមីនាឆ្នាំ 2026 នេះ។

 

ខណៈព័ត៌មានដែលនេះ ត្រូវបានចែករំលែកនៅលើបណ្តាញសង្គមនោះ នៅពេលនេះ ក៏មានព័ត៌មានលម្អិតអំពីស្មាតហ្វូន Galaxy S26 និង Galaxy S26+ ផងដែរ។ ស្មាតហ្វូន  Galaxy S26 មានអេក្រង់ទំហំ 6.3 អ៊ីង AMOLED display ខណៈពេលដែលស្មាតហ្វូន Galaxy S26+ មានអេក្រង់ទំហំ 6.7 អ៊ីង។ ហើយក៏មានការការផ្លាស់ប្តូរមួយដ៏សំខាន់មួយទៀតផងដែរសម្រាប់ម៉ូដែលថ្មីនេះ នោះគឺការប្រើប្រាស់នូវបន្ទះឈីប Exynos 2600។ 

គួររំលឹកផងដែរថាក្រុមហ៊ុន Samsung ប្រើប្រាស់នូវស្មាតហ្វូន Flagship ចំនួន 2 ប្រភេទសម្រាប់ទីផ្សារនៅចិន និងសហរដ្ឋអាមេរិកជាមួយនឹងបន្ទះឈីប Snapdragon និង Exynos។ នៅក្នុងប៉ុន្មានជំនាន់ស្មាតហ្វូនមុននេះ ក្រុមហ៊ុន Samsung បញ្ចេញនូវស្មាតហ្វូន Galaxy S series ជាមួយនឹងបន្ទះឈីប Snapdragon ប៉ុន្តែរឿងនេះនឹងមានការផ្លាស់ប្តូរនៅឆ្នាំនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ដោយ ប៉េងលីន
Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

ដោយ ប៉េងលីន
Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

ដោយ ប៉េងលីន
BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

ដោយ ប៉េងលីន
កំពូលភិកអាប់ Ram 1500 SRT TRX ត្រឡប់មកវិញ ជាមួយនឹងកម្លាំងដល់ 777 HP កាន់តែខ្លាំង ហើយកាន់តែកាច!

កំពូលភិកអាប់ Ram 1500 SRT TRX ត្រឡប់មកវិញ ជាមួយនឹងកម្លាំងដល់ 777 HP កាន់តែខ្លាំង ហើយកាន់តែកាច!

ដោយ ប៉េងលីន
Wuling Starlight 560 SUV ស៊េរីថ្មី ចេញលក់នៅលើទីផ្សារផ្លូវការណ៍ជាមួយតម្លៃចាប់ពី 9 ពាន់ដុល្លារឡើងទៅ

Wuling Starlight 560 SUV ស៊េរីថ្មី ចេញលក់នៅលើទីផ្សារផ្លូវការណ៍ជាមួយតម្លៃចាប់ពី 9 ពាន់ដុល្លារឡើងទៅ

ដោយ ប៉េងលីន