no-alternative title
no-alternative title
no-alternative title
no-alternative title

Galaxy Z Flip FE នឹងប្រើប្រាស់នូវកញ្ចក់អេក្រង់របស់ស្មាតហ្វូន Galaxy Z Flip 6

គិតចាប់តាំងពីក្រុមហ៊ុន Samsung បានប្រកាសចេញនូវស្មាតហ្វូនបត់បានរបស់ខ្លួនជាលើកដំបូងបំផុតនៅក្នុងឆ្នាំ 2019 មក មានពាក្យចចាមអារ៉ាមជាច្រើន បានបញ្ជាក់ថា ក្រុមហ៊ុននេះ ក៏មានគម្រោងបញ្ចេញនូវស្មាតហ្វូនបត់បានដែលមានតម្លៃទាបផងដែរ។ បើតាមដំណឹងចុងក្រោយនេះ បាននិយាយថា នៅឆ្នាំក្រោយនេះ ក្រុមហ៊ុននេះ មានគម្រោងនៅក្នុងការបង្ហាញចេញនូវស្មាតហ្វូន Galaxy Z Flip FE ដែលជាម៉ូដែលថ្មីមួយទៀត ហើយអាចនឹងក្លាយជាស្មាតហ្វូនបត់បានចុងក្រោយបំផុតដែលមានតម្លៃទាបជាងជំនាន់មុនៗទៀតផង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមអ្នកវិភាគ Ross Youn បាននិយាយថា ស្មាតហ្វូន Galaxy Z Flip FE នឹងប្រើប្រាស់នូវអេក្រង់ដូចគ្នាដែលប្រើប្រាស់នៅលើស្មាតហ្វូន Galaxy Z Flip 6។ ផ្អែកទៅលើព័ត៌មានខាងលើនេះ អាចនិយាយបានថា ស្មាតហ្វូនអេក្រង់បត់បានថ្មី Galaxy Z Flip FE នេះ នឹងមានអេក្រង់ទំហំ 6.7-អ៊ីង Dynamic AMOLED 2x និងមានការគាំទ្រជាមួយនឹងកម្រិតភាពច្បាស់ Full HD+ resolution និងមានល្បឿន 120Hz variable refresh rate ។ 

 

ប្រភពខាងលើនេះបន្តថា អេក្រង់បត់បាន LTPO OLED របស់ក្រុមហ៊ុន Samsung Display នេះ គឺមានការការពារដោយកញ្ចក់ Ultra Thin Glass (UTG) រួមជាមួយនឹងវិញ្ញាបនបត្រ HDR10+ ហើយនិងមានកម្រិតពន្លឺដល់ទៅ 2,600nits។ អ្នកគាំទ្ររបស់ក្រុមហ៊ុន Samsung នឹងទទួលបាននូវអេក្រង់កម្រិត Flagship-Grade។ ស្មាតហ្វូន Galaxy Z Flip FE នឹងបង្ហាញខ្លួននៅក្នុងឆមាសទី 2 ឆ្នាំក្រោយនេះ។ 

ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ នឹងមានការប្រើប្រាស់នូវបន្ទះឈីប Exynos 2400 រ៉េមទំហំ 12GB ហើយនិងម៉េមូរីទំហំ 256GB។ ខណៈពេលនេះ គេនៅមិនទាន់ច្បាស់នោះទេថា ស្មាតហ្វូន Galaxy Z Flip FE នេះនឹងមានថាមពលថ្មដូចគ្នា និងកាមេរ៉ាដូចទៅនឹងស្មាតហ្វូន Galaxy Z Flip 6 នោះ ប៉ុន្តែបើដូចគ្នាមែន ពិតជាអស្ចារ្យណាស់៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ឡានអគ្គិសនី Lynk & Co 10 EM-P កម្លាំង 390 kW ស្មើរនឹង 523 សេះ ដាក់លក់តម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Lynk & Co 10 EM-P កម្លាំង 390 kW ស្មើរនឹង 523 សេះ ដាក់លក់តម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
BYD  ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

BYD ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

ដោយ ប៉េងលីន
ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ដោយ ប៉េងលីន
រយៈពេលជិតមួយឆ្នាំ ក្រុមហ៊ុន Geely លក់ឡានអគ្គិសនីម៉ូដែល Galaxy E5 នេះបានចំនួន 15 ម៉ឺនគ្រឿង

រយៈពេលជិតមួយឆ្នាំ ក្រុមហ៊ុន Geely លក់ឡានអគ្គិសនីម៉ូដែល Galaxy E5 នេះបានចំនួន 15 ម៉ឺនគ្រឿង

ដោយ ប៉េងលីន
Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

ដោយ ប៉េងលីន