no-alternative title
no-alternative title
no-alternative title
no-alternative title

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ប្រារព្ធពិធីបើកការដ្ឋានសាង សង់ជាផ្លូវការ អគារទីស្នាក់ការកណ្តាលថ្មីកំពស់ 5 ជាន់ ដែលស្ថិនៅកន្លែងចាស់កន្លងមក

កាលពីថ្ងៃទី 14 ខែមិថុនា ឆ្នាំ 2018 កន្លងទៅនេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលជាក្រុមហ៊ុន ទទួលបានសិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខ លើផលិតផល យានយន្ដ និងគ្រឿងបន្លាស់ម៉ាក តូយ៉ូតា បានប្រារព្ធពិធីបើកការដ្ឋានសាងសង់ អគារទីស្នាក់ការកណ្តាលថ្មីរបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ស្របពេលដែល ក្រុមហ៊ុន ទើបតែទទួលបានសិទ្ធិក្នុងការសាងសង់ជាផ្លូវការពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ពិធីនេះ ត្រូវបានធ្វើឡើងនៅទីតាំង ទីស្នាក់ការកណ្តាល ដែលមានអាស័យដ្ឋាន នៅលើផ្លូវសហព័ន្ធរុស្សី ភូមិបូរី 100 ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមការអញ្ជើញចូលរួមពីសំណាក់   លោក ឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ព្រមទាំងថ្នាក់ដឹកនាំដទៃទៀត។

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្របពេលដែលក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានបើកដំណើរការអស់រយៈពេល 25 ឆ្នាំ កន្លងមកនេះ យើងសង្កេតឃើញថា សន្ទុះ និងការគាំទ្រពីអតិថិជនគឺពិតជាមានការកើនឡើងជាលំដាប់។ ហេតុដូចនេះ ដើម្បីបំពេញ សេចក្តីត្រូវការ ក៏ដូចជាដើម្បីផ្តល់ផាសុកភាព និងភាពងាយស្រួលជូនដល់អតិថិជនផងដែរនោះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានសម្រេចធ្វើការសាងសង់អគារទីស្នាក់ការកណ្តាលថ្មមួយបន្ថែមទៀត នៅលើទីតាំង ចាស់ ដែលមាន កម្ពស់ 5 ជាន់ ពោរពេញដោយភាពធំទូលាយ ជាមួយនឹងការបំពាក់បរិក្ខារទំនើបៗផងដែរ។ ទីស្នាក់ការកណ្តាលថ្មីនេះ ត្រូវចំណាយរយៈពេលប្រមាណជាជាង 1 ឆ្នាំ ក្នុងការសាងសង់។

ដូច្នេះ រាល់អតិថិជន ដែលមានបំណងចង់ទិញរថយន្ត ក៏ដូចជាប្រើប្រាស់សេវាផ្សេងៗរបស់ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)  អាចអញ្ជើញមកទីតាំងដូចខាងក្រោម៖

1.ទីស្នាក់ការលក់ និងជួសជុលបណ្តោះអាសន្ន (សាខាបាក់ទូក)៖ មហាវិថីសាធារណរដ្ឋឆែក សង្កាត់វាលវង់ ខ័ណ្ឌ៧មករា ក្រុង ភ្នំពេញ។ ទូរស័ព្ទទំនាក់ទំនងលេខ៖ ០២៣ ៨៨៨ ១៨៣/ ០១៧ ៣៣៣ ៧១៧

2.ទីស្នាក់ការលក់បណ្តោះអាសន្ន (សាខាទឹកថ្លា)៖ ផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ។ ទូរស័ព្ទទំនាក់ទំនងលេខ៖ ០១៧ ២២២ ៨២៩

3.ទីស្នាក់ការកណ្តាលបណ្តោះអាសន្ន៖ មជ្ឈមណ្ឌលពាណិជ្ជកម្មអ៊ែតវូត (ជាន់ទី៣) ផ្លូវសហព័ន្ធរុស្សី សងា្កត់ទឹកថ្លា ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រៅពីទីតាំងបណ្តោះអាសន្ន ដែលបានរៀបរាប់ខាងលើនេះ អតិថិជនក៏អាចធ្វើការទិញនិងជួលជុលរថយន្ត តាមរយៈទីតាំង ដូចខាងក្រោម៖

១.សាខាចំការមន៖ ផ្លូវលេខ ៣៦០ ភូមិ ៥ សង្កាត់បឹងកេងកងទី៣ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ។ ទូរស័ព្ទទំនាក់ទំនងលេខ៖ ០១៧ ២២២ ០៤៤

២.សាខាបាត់ដំបង៖ ភូមិរំចេក៤ ឃុំរតនៈ ស្រុកបាត់ដំបង ខេត្តបាត់ដំបង។ ទូរស័ព្ទទំនាក់ទំនងលេខ៖    ០១៧ ២២២ ៥២០/០១៧ ៣៣៣ ៤៥៥

៣.សាខាសៀមរាប៖ ភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ទូរស័ព្ទទំនាក់ទំនងលេខ៖ ០១៧ ៣៣៣ ៤៨៥/០១៧ ៣៣៣ ៥២២

៤. សាខាបឹងកេងកង៖ មហាវិថីព្រះមុន្នីវង្ស សង្កាត់បឹងកេងកងទី១ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ។ ទូរស័ព្ទទំនាក់ទំនងលេខ៖ ០២៣ ២២២១ ៧៤៦/០១៧ ៣៣៣ ៦៣៥

៥. សាខាទួលគោក៖ ផ្លូវ២៧៣ សង្កាត់បឹងកក់១ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ។ ទូរស័ព្ទទំនាក់ទំនង៖ ០១៧ ២៨០ ២២២/០១៧ ៣៣៣ ៧៩១

៦.ទីស្នាក់ការលក់រថយន្តមួយទឹកមានការធានា (សាខាទឹកថ្លា)៖ ផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខ័ណ្ឌ សែនសុខ រាជធានីភ្នំពេញ។ ទូរស័ព្ទទំនាក់ទំនងលេខ៖ ០១៧ ៣៣៣ ៥៩៩

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម