no-alternative title
no-alternative title

តោះ! ស្វែងយល់អំពីសមត្ថភាពដ៏អស្ចារ្យនៃរថយន្ត Pick-Up ស៊េរីថ្មី Volkswagen Amarok 2018

តើមានអ្នកណាដែលប្រាប់អ្នកអំពីរថយន្ត Amarok នោះទេ នេះគឺជារថយន្តដែលមានសមត្ថភាពខ្លាំងក្លាប្រភេទ 4x4 ute Megatest ដែលប្រើប្រាស់នូវម៉ាស៊ីន V6 ដែលអាចធ្វើដំណើរបានគ្រប់ស្ថានភាពផ្លូវលំបាកៗដោយគ្មានបញ្ហានោះទេ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្តនេះប្រើប្រាស់នូវម៉ាស៊ីនទំហំ 6 ស៊ីឡាំង V6 ហើយវាមានកម្លាំងរមួលខ្លាំងបំផុតក្នុងការប្រើប្រាស់ជាមួយនឹងការផ្តល់នូវល្បឿនលឿន។ នៅក្នុងការធ្វើដំណើរ 0-100km/h នៅក្នុងរយៈពេលត្រឹមតែ 7.9sec និងការធ្វើដំណើរនៅក្នុងល្បឿន 80-120km/h ដោយចំណាយពេលត្រឹមតែ 5.3sec ឬជិត 35% លឿនជាងមុននោះ រថយន្តស៊េរីថ្មីនេះ គឺសក្តិសមក្នុងការប្រើប្រាស់បំផុត ហើយអ្នកមិនអាចបំភ្លេចនូវសមត្ថភាពខ្លាំងក្លារបស់វាបាននោះទេ។

កម្លាំងម៉ាស៊ីនដ៏ខ្លាំងក្លារបស់រថយន្ត Amarok ក៏មានការពង្រឹង និងការកែប្រែផងដែរ។ សម្រាប់រថយន្តនេះ គឺមានកម្លាំងរមួលដល់ទៅ 4400rpm ប៉ុន្តែអ្នកក៏អាចបន្ថែមវាជិតដល់ 5000rpm ប្រសិនបើអ្នកជ្រើសរើសនូវការបញ្ជា Manual Mode នោះ។ រថយន្ត Amarok នេះ ប្រើប្រាស់នូវចង្កឹះលេខ 8 វគ្គសម្រាប់ការធ្វើដំណើរបានគ្រប់ស្ថានភាពផ្លូវដែលអ្នកចង់ទៅជាមួយនឹងការបើកបរដ៏រីករាយបំផុតនោះ។រថយន្ត Amarok ក៏អាចធ្វើដំណើរនៅក្នុងផ្លូវដែលមានស្ថានភាពទឹកលិចជាមួយនឹងប្រព័ន្ធ full-time all-wheel drive ដែលធ្វើឱ្យអ្នកបន្តដំណើរទៅមុខជានិច្ចដោយគ្មានបញ្ហានោះទេ។ 

លក្ខណៈសម្បត្តិ

ម៉ាស៊ីន: 2967cc V6, dohc, 24v, TD 

កម្លាំងសេះ: 165kW @ 4500rpm 

កម្លាំងរមួល: 550Nm @ 1500-2500rpm 

ចង្កឹះលេខអូតូ: 8-speed automatic 

វិមាត្រ: (L/W/H/W-B) 5254/1954/1878/3095mm

ទំងន់: 2169kg 

ការផ្ទុកខាងក្រោយ: 3000kg 

គម្លាតបាតនឹងដី: 192mm

កង់រថយន្ត: Pirelli Scorpion ATR 245/65R17 

ការប្រើប្រាស់ប្រេង: 11.2L/100km 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ដោយ ប៉េងលីន
Huawei ឈរលេខ 1 នៅលើទីផ្សារចិននៅត្រីមាសទី 2 ដោយបាននាំចេញស្មាតហ្វូនបានជាង 12 លានគ្រឿង

Huawei ឈរលេខ 1 នៅលើទីផ្សារចិននៅត្រីមាសទី 2 ដោយបាននាំចេញស្មាតហ្វូនបានជាង 12 លានគ្រឿង

ដោយ ប៉េងលីន
បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងច្រើនពីអ្នកប្រើប្រាស់ GN8 នៅកម្ពុជា ឥឡូវនេះ ក្រុមហ៊ុនGAC ផ្តល់នូវជម្រើសថ្មី GN8 PHEV

បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងច្រើនពីអ្នកប្រើប្រាស់ GN8 នៅកម្ពុជា ឥឡូវនេះ ក្រុមហ៊ុនGAC ផ្តល់នូវជម្រើសថ្មី GN8 PHEV

ដោយ ប៉េងលីន
ស្មាតហ្វូនលំដាប់ប្រណិត Huawei Pura 90 Series នឹងនាំយកនូវការភ្ញាក់ផ្អើលកាន់តែអស្ចារ្យ!

ស្មាតហ្វូនលំដាប់ប្រណិត Huawei Pura 90 Series នឹងនាំយកនូវការភ្ញាក់ផ្អើលកាន់តែអស្ចារ្យ!

ដោយ ប៉េងលីន
Ford ចេញភីកអាប់ F-150 ម៉ូដែលពិសេសថ្មី ទម្លាក់បូមទាបជាងមុន ផ្តោតលើ Performance!

Ford ចេញភីកអាប់ F-150 ម៉ូដែលពិសេសថ្មី ទម្លាក់បូមទាបជាងមុន ផ្តោតលើ Performance!

ដោយ ប៉េងលីន
នាយកក្រុមហ៊ុន Nvidia បញ្ជាក់ថា ការរីកចំរើន AI នៅប្រទេសចិន គឺដោយសារ Huawei មិនមែន Nvidia នោះទេ!

នាយកក្រុមហ៊ុន Nvidia បញ្ជាក់ថា ការរីកចំរើន AI នៅប្រទេសចិន គឺដោយសារ Huawei មិនមែន Nvidia នោះទេ!

ដោយ ប៉េងលីន