no-alternative title
no-alternative title

ក្រុមហ៊ុន Hyundai ចាប់ដៃជាមួយក្រុមវិស្វករអាកាសយានិករបស់ NASA ធ្វើការអភិវឌ្ឍទៅលើរថយន្តហោះហើរបាន

យោងតាមការវិភាគរបស់ក្រុមវិស្វករដែលជាអ្នកអភិវឌ្ឍលើយានហោះហើរ បានបង្ហាញថា នឹងមានរថយន្តដែលអាចហោះបានជាច្រើនក្លាយជាមធ្យោបាយសម្រាប់ធ្វើដំណើរនាពេលអនាគតខាងមុខនេះ។ នៅពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Hyundai ក៏ចង់ចាប់យកនូវឱកាសនេះ សម្រាប់ទីផ្សារនេះផងដែរ។ ក្រុមហ៊ុនផលិតរថយន្ត Hyundai Motor Group ទើបតែដំណើរការនូវអង្គភាពថ្មីរបស់ខ្លួនឈ្មោះថា Urban Air Mobility Division ដែលផ្តោតទៅលើការអភិវឌ្ឍបច្ចេកវិទ្យាសម្រាប់រថយន្តដែលអាចហោះហើរបាន។ អ្វីដែលគួរអោយចាប់អារម្មណ៍សម្រាប់រឿងនេះ គឺថា វិស័យនៃរថយន្តដែលអាចបត់បាននេះ គឺប្រហែលជាមានការវិនិយោគទឹកប្រាក់ដល់ទៅ $1.5 ពាន់លានដុល្លារអាមេរិកសម្រាប់រយៈពេល 20 ឆ្នាំទៀត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់អង្គភាពថ្មីរបស់ក្រុមហ៊ុនផលិតរថយន្ត Hyundai នេះ នឹងមានការដឹកនាំដោយលោក Dr. Jaiwon Shin ដែលធ្លាប់មានបទពិសោធន៍ជាវិស្វករផ្នែកអាកាសយានិកដឹកនាំនូវគម្រោង បេសកកម្មស្រាវជ្រាវអាកាសរបស់ទីភ្នាក់ងារ NASA កាលពីពេលមុននេះ។ គាត់ក៏ធ្លាប់មានគម្រោងជាច្រើនដែលក្នុងនោះមានដូចជា Supersonic X-plane, ការគ្រប់គ្រងទៅលើចរាចរណ៍ UAS និង Urban Air Mobility ជាដើម។ នៅក្រោមភាពជាអ្នកដឹកនាំរបស់លោក Dr. Shin នេះ ក្រុមហ៊ុន Hyundai ចង់អោយខ្លួនក្លាយជាផ្នែកមួយនៃការផលិតរថយន្តដែលអាចហោះហើរបាននេះ។

សម្រាប់អង្គភាពនៃ Urban Air Mobility នេះ នឹងធ្វើការផ្តោតទៅលើភាពច្នៃប្រឌិត និងដំណោះស្រាយឆ្លាតវៃជាច្រើនដែលធ្វើការដោះស្រាយទៅលើបញ្ហាចរាចរណ៍ជាច្រើននៅជុំវិញពិភពលោកនេះ។ រថយន្តដែលអាចហោះបាននេះ គឺជាដំណោះស្រាយមួយនៃបញ្ហាជាច្រើនរបស់ពិភពលោក។ រថយន្តដែលអាចហោះបាននេះ គឺជាគំនិតជាយូរមកហើយរបស់ក្រុមហ៊ុនជាច្រើនដូចជាក្រុមហ៊ុន Uber និង Volocopter ជាដើម។ ខណៈពេលដែលក្រុមហ៊ុននេះ កំពុងតែឈានជើងចូលទៅក្នុងឧស្សាហកម្មនេះនោះ យើងអាចនឹងឃើញវត្តមានរបស់រថយន្តដែលអាចហោះបាននេះនៅក្នុងពេលណាមួយនៅ 10 ឆ្នាំទៀត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ដោយ ប៉េងលីន
លេចចេញតម្លៃថ្មីរបស់ Galaxy S26, S26+ និង S26 Ultra មុនការសម្ពោធថ្ងៃ 25 កុម្ភៈ

លេចចេញតម្លៃថ្មីរបស់ Galaxy S26, S26+ និង S26 Ultra មុនការសម្ពោធថ្ងៃ 25 កុម្ភៈ

ដោយ ប៉េងលីន
អបអរសាទរ ! ពិធីបើកសម្ពោធជាផ្លូវការនៃអគារតាំងបង្ហាញលក់រថយន្ត GEELY Showroom Sen Sok ដែលជាសាខាទីពីរ របស់ក្រុមហ៊ុនលក់រថយន្ត Geely Cambodia !

អបអរសាទរ ! ពិធីបើកសម្ពោធជាផ្លូវការនៃអគារតាំងបង្ហាញលក់រថយន្ត GEELY Showroom Sen Sok ដែលជាសាខាទីពីរ របស់ក្រុមហ៊ុនលក់រថយន្ត Geely Cambodia !

ដោយ ប៉េងលីន
BYD Song Ultra ឡាន Crossover ស៊េរីថ្មីកម្លាំង 362 សេះ ត្រូវបានគេទម្លាយរូបភាពមុនការប្រកាសចេញផ្លូវការណ៍

BYD Song Ultra ឡាន Crossover ស៊េរីថ្មីកម្លាំង 362 សេះ ត្រូវបានគេទម្លាយរូបភាពមុនការប្រកាសចេញផ្លូវការណ៍

ដោយ ប៉េងលីន
vivo V70 Elite នឹងក្លាយជាស្មាតហ្វូន V-Series ដំបូងគេ ដែលបំពាក់នូវបន្ទះឈីប Snapdragon 8-series។

vivo V70 Elite នឹងក្លាយជាស្មាតហ្វូន V-Series ដំបូងគេ ដែលបំពាក់នូវបន្ទះឈីប Snapdragon 8-series។

ដោយ ប៉េងលីន
Canon EOS R6 Mark III បំពាក់សិនស័រទំហំធំ 32.5MP អាចថតវីដេអូបាន 7K ដាក់សម្ពោធនៅកម្ពុជា ជាមួយតម្លៃ...

Canon EOS R6 Mark III បំពាក់សិនស័រទំហំធំ 32.5MP អាចថតវីដេអូបាន 7K ដាក់សម្ពោធនៅកម្ពុជា ជាមួយតម្លៃ...

ដោយ ប៉េងលីន