no-alternative title
no-alternative title

Mercedes បញ្ចេញនូវគំនិតនៃការឌីស្សាញទៅលើរថយន្តប្រណិត Mercedes-Benz VISION EQS នេះ ពិតជាអស្ចារ្យប្លែកមែនទន

តើរថយន្តស៊េរីថ្មីប្រណិតជំនាន់បន្ទាប់នឹងមានលក្ខណៈពិសេសយ៉ាងណាទៅសម្រាប់ការឌីស្សញ ភាពស្វ័យប្រវត្តិ និងកម្លាំងម៉ាស៊ីនរបស់វានោះ? នេះគឺជាសំណួរមួយដែលក្រុមហ៊ុន Mercedes-Benz ត្រូវធ្វើការឆ្លើយតបនៅក្នុងព្រឹត្តិការណ៍ពិពរណ៍ Frankfurt Motor Show 2019 ជាមួយនឹងការបញ្ចេញនូវរថយន្តម៉ូឌែលថ្មី VISION EQS concept និងការឌីស្សាញរូបរាងដ៏ប្រណិតអស្ចារ្យដែលជាគំនិតចម្បងសម្រាប់ក្រុមហ៊ុនផលិតរថយន្តមួយនេះ។

ក្រុមហ៊ុន Mercedes បានពិពរណ៍នាថា សម្រាប់គំរូនៃរថយន្តស៊េរីថ្មីដ៏ប្រណិត VISION EQS នេះ គឺពិតជាអស្ចារ្យមែនទែនដោយសារតែវាធ្វើការផលិតឡើងពីដែកតែមួយដុំប៉ុណ្ណោះដែលបត់កោងយ៉ាងស្រស់ស្អាត។ អ្វីដែលទាក់ទាញទៀតនោះ វានឹងប្រើប្រាស់នូវភ្លើងពណ៌ LED “lightbelt” ដ៏ទាក់ទាញបំផុតនៅផ្នែកខាងក្នុងនៃរថយន្តនេះជាមួយនឹងភ្លើងចង្កៀង DIGITAL LIGHT headlamps ថែមទៀត។ សម្រាប់ផ្នែកខាងមុខរបស់រថយន្តនេះមានភ្ជាប់ជាមួយនឹងភ្លើង 188 LED matrix ជាមួយនឹងបន្ទះពណ៌ខ្មៅរលោងយ៉ាងទាក់ទាញចិត្តតែម្តង។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

បើនិយាយអំពីផ្នែកខាងក្នុងរបស់រថយន្តនេះវិញ មើលទៅគឺដូចជារឿងនាពេលអនាគតអឹញ្ចឹង។ ក្រុមហ៊ុន Mercedes បាននិយាយថា ជាមួយនឹងការជម្រុញទឹកចិត្តពីនាវាកម្សាន្តថ្នាក់ប្រណិតៗនោះ ការឌីស្សាញទៅលើផ្នែកខាងក្នុងរបស់រថយន្តនេះមានភ្ជាប់ជាមួយនឹង Dashboard នៅផ្នែកខាងក្នុងដ៏ទាក់ទាញលាតសន្ធឹងពីមុខអ្នកតែម្តង។ សម្រាប់ VISION EQS គឺប្រើប្រាស់នូវឌីជីថលក្រាហ្វិកសម្រាប់ការបង្ហាញនូវព័ត៌មានជាច្រើននៅលើនេះតែម្តង។

ក្រុមហ៊ុន Mercedes បាននិយាយបន្តថា រថយន្តនេះគឺជាប្រភេទ Eco-Luxury ដែលថែររក្សាបរិស្ថានខ្លាំងមែនទែន។ ជាមួយនឹងការបំពាក់នូវពូកស្បែកដ៏ឆ្លាតវៃ ហើយដំបូលរបស់រថយន្តនេះគឺធ្វើការផលិតឡើងពីដបផ្លាស្ទិកកែច្នៃដែលពិតជាគំនិតដ៏អស្ចារ្យមែនទែន។ រថយន្តនេះប្រើប្រាស់នូវម៉ូទ័រអេឡិចត្រូនិចនៅខាងមុខ និងផ្នែកខាងក្រោយរបស់វា។ ថាមពលថ្មរបស់រថយន្ត VISION EQS នេះគឺមានកម្លាំងម៉ាស៊ីនដល់ទៅ 469hp និងកម្លាំងរមួលដល់ទៅ 560 lb-ft ថែមទៀត។

ក្រុមហ៊ុន Mercedes បានបញ្ជាក់ថា ម៉ាស៊ីននេះ អាចធ្វើការបង្កើនល្បឿនពី 0-60 mph នៅក្នុងរយៈពេលតិចជាង 4.5 វិនាទី ហើយវាអាចធ្វើដំណើរបានចម្ងាយដល់ទៅ 435 ម៉ាយ៍ហើយការបញ្ចូលថាមពលថ្ម 20 នាទីគឺបាន 80% សម្រាប់ឆ្នាំងសាក 350 kW charger នេះ។ រថយន្តនេះ មានល្បឿនលឿនបំផុត 124 mph ហើយវាក៏ប្រើប្រាស់នូវប្រព័ន្ធ Level 3 semi-autonomous driving system ផងដែរ។ សម្រាប់ការឌីស្សាញទៅលើ VISION EQS technology platform នាពេលខាងមុខនេះអាចនឹងតម្លើងទៅកាន់ Level 4/5 platform ផងដែរ។

តើនឹងមានអ្វីដែលនឹងបន្ថែមទៀតសម្រាប់រថយន្តនាពេលខាងមុខរបស់ក្រុមហ៊ុន Mercedes ដូចជាម៉ូឌែល flagship S-Class sedan? នេះគឺជាអ្វីដែលយើងនឹងមើលឃើញជាបន្តទៀត ក្រុមហ៊ុនផលិតរថយន្តនេះក៏ធ្វើការផលិតបាននូវរថយន្ត EV ពេញលេញរបស់ខ្លួននោះគឺ 2020 EQC SUV ហើយវាក៏មានម៉ូឌែលជាច្រើនទៀតដែលជាប្រភេទរថយន្ត hybrid និង plug-in hybrid ផងដែរ។ រថយន្ត VISION EQS នេះ គឺជាជំនាន់ថ្មីនៃគ្រួសាររបស់ EQ ដែលអស្ចារ្យបំផុតក្នុងការប្រើប្រាស់៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Galaxy Z Fold7 និង Z Flip7 ម៉ូឌែលថ្មីជាមួយរូបរាងស្តើង ស្រាល ធន់ជាងមុន បានធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍ ដាក់សម្ពោធជាផ្លូវការ!

Galaxy Z Fold7 និង Z Flip7 ម៉ូឌែលថ្មីជាមួយរូបរាងស្តើង ស្រាល ធន់ជាងមុន បានធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍ ដាក់សម្ពោធជាផ្លូវការ!

ដោយ ប៉េងលីន
ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ដោយ ប៉េងលីន
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ

OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ

ដោយ ប៉េងលីន
Hyundai ចាប់ដៃជាមួយចិនចេញ SUV អគ្គិសនីថ្មី សាកភ្លើងម្តងជិះបាន 700km តម្លៃមិនដល់ 2 ម៉ឺនដុល្លារទេ!

Hyundai ចាប់ដៃជាមួយចិនចេញ SUV អគ្គិសនីថ្មី សាកភ្លើងម្តងជិះបាន 700km តម្លៃមិនដល់ 2 ម៉ឺនដុល្លារទេ!

ដោយ ប៉េងលីន
ឡានអគ្គិសនី Onvo L90 កៅអី 3 ជួកម្លាំង 590 សេះ ដាក់លក់មុនហើយមានតម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Onvo L90 កៅអី 3 ជួកម្លាំង 590 សេះ ដាក់លក់មុនហើយមានតម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
Mazda EZ-60 SUV គ្រោងនឹងនាំចេញទីផ្សារអឺរ៉ុប បន្ទាប់ពីការកក់មុននៅចិនចំនួនជាង 3 ម៉ឺនគ្រឿង

Mazda EZ-60 SUV គ្រោងនឹងនាំចេញទីផ្សារអឺរ៉ុប បន្ទាប់ពីការកក់មុននៅចិនចំនួនជាង 3 ម៉ឺនគ្រឿង

ដោយ ប៉េងលីន