no-alternative title

លោក Han-Woo Park នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Kia បញ្ជាក់ថា Plan S នឹងត្រូវចំណាយ 25 ពាន់លានដុល្លា ដែលនេះគឺជាអាជីវកម្មដ៏ល្អនាពេលអនាគត

ថ្មីៗនេះ ក្រុមហ៊ុន Hyundai Motor Group បានបង្ហាញនូវគម្រោងជាច្រើនរបស់ខ្លួនសម្រាប់រថយន្តអគ្គិសនី ដែលមានការបង្កើនទៅលើរថយន្តអេឡិចត្រូនិចរបស់ខ្លួនចំនួន 24 គ្រឿង (ប្រភេទ hybrid ឬ អគ្គិសនី) អោយបានកើនដល់ចំនួន 44 គ្រឿងនៅត្រឹមឆ្នាំ 2025 ខាងមុខ។ តួរលេខនេះ គឺមានរថយន្តជាច្រើនរបស់ Kia រួមទាំងម៉ាកយីហោរបស់កូរ៉េខាងត្បូងអ Hyundai ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

គម្រោង Plan S គឺមានរថយន្តអគ្គិសនីចំនួន 11 គ្រឿងនៅត្រឹមឆ្នាំ 2025 នេះ ខណៈពេលដែលក្រុមហ៊ុនផលិតរថយន្តនេះ មានគោលដៅក្នុងការបង្កើនទៅលើចំណែកទីផ្សាររបស់ខ្លួនទៅលើរថយន្តអគ្គិសនីនេះចំនួន 6.6%។ ដើម្បីសម្រេចនូវគោលដៅនេះ រថយន្តម៉ូឌែលអេឡិចត្រូនិចដំបូងបំផុតនេះគឺនឹងប្រកាសបង្ហាញខ្លួននៅក្នុងពិភពលោកនៅក្នុងឆ្នាំ 2021 នេះ។ ខុសប្លែកពីរថយន្ត Kia Niro EV និង Kia Soul EV  នោះ សម្រាប់ម៉ូឌែលថ្មីនេះនឹងមិនគ្រាន់តែជារថយន្តអេឡិចត្រូនិចនោះទេ ប៉ុន្តែវាក៏មានប្រភេទ  hybrid  និងមិនមែនអគ្គិសនីថែមទៀតផងដែលជាផ្នែកមួយនៃម៉ូឌែលនេះ។

ក្រុមហ៊ុន Kia ពេលនេះ គឺមានរថយន្តអគ្គិសនី ដែលប្រើប្រាស់នូវថាមពលថ្មជាច្រើន ដែលមានដូចជា Niro EV និងរថយន្ត Kia Soul EV ដែលនឹងបង្ហាញខ្លួននៅក្នុងឆ្នាំ 2021 ខាងមុខនេះ។ ការលក់របស់ក្រុមហ៊ុន Kia នៅក្នុងឆ្នាំ 2019 កន្លងទៅនេះ គឺមានចំនួន  24,421 គ្រឿង ដែលជាប្រភេទរថយន្ត  hybrid និង  plug-in hybrid ដែលមានចំនួន  89,278 Sportages និង 98,033 Kia Souls ខណៈដែលរថយន្ត Niro គឺមានចំនួនភាគរយតិចប៉ុណ្ណោះ។ ក្រុមហ៊ុនផលិតរថយន្តនេះ ក៏មានគម្រោងក្នុងការផ្លាស់ប្តូរទៅលើរឿងនេះផងដែរ ហើយនៅចុងឆ្នាំ 2025 នេះ ក្រុមហ៊ុន Kia ចង់ធ្វើការបង្កើនការលក់របស់ខ្លួនដល់ទៅ 25% សម្រាប់រថយន្តប្រភេទ eco-friendly និង 20% សម្រាប់រថយន្តអគ្គិសនី។ 

ក្រុមហ៊ុននេះ ក៏ធ្វើការសម្លឹងមើលទៅលើគោលដៅ នៃការលក់រថយន្តអគ្គិសនីនេះដល់ទៅកន្លះលានគ្រឿង នៅត្រឹមឆ្នាំ 2026 អាចបាន 1 លានគ្រឿងសម្រាប់រថយន្ត  eco-friendly។ ក្រុមហ៊ុន Kia នឹងធ្វើការដាក់ពង្រាយទៅលើការប្រើប្រាស់នូវការអភិវឌ្ឍទៅលើ platforms ជាច្រើនសម្រាប់រថយន្តអគ្គិសនីរបស់ខ្លួន ប៉ុន្តែវាក៏មានរថយន្ត Sorento EV និង  hybrid ដែលស្រដៀងគ្នាទៅនឹងរថយន្ត Niro ដែរ។  ក្រុមហ៊ុន Kia Motors នឹងធ្វើការវិនិយោគទឹកប្រាក់ចំនួន 25 ពាន់លានដុល្លារអាមេរិកនៅក្នុងគម្រោង Plan S និងការអភិវឌ្ឍទៅលើរថយន្តអគ្គិសនីនាពេលអនាគត ដែលការវិនិយោគនេះ នឹងមានកម្រិតចំណេញដល់ទៅ 6%។ 

លោក Han-woo Park នាយកប្រតិបត្តិរបស់ក្រុមហ៊ុ Kia បញ្ជាក់ថា គម្រោង Plan S គឺជាផែនទីបង្ហាញផ្លូវសម្រាប់អាជីវកម្មនាពេលអនាគតរបស់ក្រុមហ៊ុន Kia ។ គោលដៅរបស់យើង គឺយកអតិថិជនជាចម្បង ហើយក្រុមហ៊ុន Kia នឹងធ្វើការបង្កើនទៅលើភាពច្នៃប្រឌិតទៅលើការអភិវឌ្ឍសម្រាប់ផលិតផល និងសេវាកម្មជាច្រើនរបស់ខ្លួនដើម្បីផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យគ្មានគូប្រៀបនោះទេសម្រាប់អ្នកប្រើប្រាស់៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន