no-alternative title
no-alternative title

ក្រុមហ៊ុន Honda ធ្វើស្ព័តពាណិជ្ជកម្មថ្មីរបស់ខ្លួន មើលទៅពិតជាប្លែក និងមិនធ្លាប់បានឃើញពីមុនមកនោះទេ

មេរោគ Covid-19 បានធ្វើអោយមានការប៉ះពាល់ឧស្សាហកម្មផលិតរថយន្តជាច្រើន។ ក្រុមហ៊ុនផលិតរថយន្តជាច្រើន ក៏ត្រូវបង្ខំចិត្តក្នុងការបិទរោងចក្រជាច្រើនរបស់ខ្លួន របស់ពួកគេផងដែរដោយសារតែស្ថានភាពនេះ។ ក្រុមហ៊ុន Honda ក៏ផ្អាកនូវផលិតកម្មរបស់ខ្លួនផងដែរ ប៉ុន្តែក្រុមហ៊ុននេះ នៅតែផ្តល់ប្រាក់ខែដល់បុគ្គលិករបស់ខ្លួន នៅក្នុងពេលបិទទ្វាររោងចក្រនេះ ដដែល។ ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុននេះ ក៏មានការទម្លាយនូវដំណឹងថ្មីមួយចំនួនអំពីភាពជាដៃគូនៃរថយន្ត EV នេះ ជាមួយនឹងក្រុមហ៊ុន General Motors ហើយលទ្ធផលនោះ គឺពិតជាអស្ចារ្យមែនទែន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដើម្បីបញ្ឈប់នូវការចែកចាយមេរោគនេះ ប្រទេសជាច្រើន ក៏ដាក់នូវការរឹតបន្តឹងជាច្រើន នៅក្នុងការបញ្ជាទិញនៅប្រទេសរបស់ខ្លួនដែលវាកាន់តែពិបាកនៅក្នុងការបំពេញការងារជំនាញរបស់ពួកគេនោះ។ ការធ្វើស្ព័តពាណិជ្ជកម្ម ទៅលើរថយន្តជាច្រើននោះគឺមិនអាចធ្វើបានពីផ្ទះនោះទេ។ តើពួកគេអាចធ្វើបានទេ? ខណៈពេលដែលបុគ្គលិកជាច្រើន ត្រូវបញ្ជាអោយធ្វើការពីផ្ទះនោះ ទីភ្នាក់ងារមួយឈ្មោះថា Memac Ogilvy គឺមានគំនិតដ៏ឆ្លាតវៃមួយក្នុងការថតនូវស្ពតពាណិជ្ជកម្មមួយ ដោយមិនចេញទៅខាងក្រៅនោះទេ។ ក្រុមហ៊ុននេះ សហការជាមួយនឹងក្រុមហ៊ុន Honda UAE ដើម្បីបង្កើតនូវពាណិជ្ជកម្មសម្រាប់រថយន្ត Honda Civic sedan 2020 នេះ។ 

ក្រុមហ៊ុននេះ ក៏បញ្ចេញនូវស្ព័តពាណិជ្ជកម្មរថយន្តរបស់ខ្លួន ដែលមានការបង្ហាញអំពីការបើកបររថយន្ត Civic ជាមួយនឹងការប្រើប្រាស់នូវបទភ្លេងយ៉ាងទាក់ទាញបំផុតផងដែរ។  នៅក្នុងការធ្វើពាណិជ្ជកម្មនេះ វាមានការសរសេរថា “នេះគឺជាស្ព័តពាណិជ្ជកម្មដំបូងបំផុតទៅលើរថយន្តដែលមានការសរសេរ ដឹកនាំ កែសម្រួល និងទស្សនាចេញពីផ្ទះតែម្តង។”

ជាក់ស្តែង រថយន្ត Civic នេះ គឺជាប្រភេទរថយន្តក្មេងលេងដែលវីដេអូនេះមានការបង្ហាញថា អ្នកណាម្នាក់កំពូងតែប្រើប្រាស់នូវម្រាមដៃរបស់ពួកគេទៅកៀកទៅនឹងទ្វារមុខរបស់រថយន្តនេះ ហើយវីដេអូនេះមានចំណងជើងថា "Until We Drive Again #stayathome" បង្ហាញនៅលើអេក្រង់នេះ។

Jeep ក៏ធ្វើការបង្កើតនូវការផ្សព្វផ្សាយពាណិជ្ជកម្មដែលមានលក្ខណៈស្រដៀងគ្នាផងដែរ ដោយប្រើប្រាស់នូវវីដេអូចេញពីការផ្សាយពាណិជ្ជកម្មរបស់ Bill Murray Superbowl របស់ខ្លួនដើម្បីជូនដំណឹងអោយមនុស្សនៅផ្ទះ និងថែរក្សាសុខភាពនោះ។ ក្រុមហ៊ុនផលិតរថយន្តជាច្រើនដូចជា Audi, Hyundai, Mercedes-Benz និង Volkswagen កផ្លាស់ប្តូរនូវឡូហ្គោរបស់ពួកគេនៅលើបណ្តាញសង្គមផងដែរដើម្បីជម្រុញអោយមនុស្សរក្សានូវគំលាតក្នុងសង្គមនោះ។ នៅខណៈ ពេលដែលមនុស្សត្រូវបញ្ជាអោយស្នាក់នៅផ្ទះនោះ ក្រុមហ៊ុនផលិតរថយន្តជាច្រើនក៏ផ្តល់នូវការផ្សាយពាណិជ្ជកម្ម ដែលប្លែកឡូយៗក្នុងការទស្សនាផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ដោយ ប៉េងលីន
លេចចេញតម្លៃថ្មីរបស់ Galaxy S26, S26+ និង S26 Ultra មុនការសម្ពោធថ្ងៃ 25 កុម្ភៈ

លេចចេញតម្លៃថ្មីរបស់ Galaxy S26, S26+ និង S26 Ultra មុនការសម្ពោធថ្ងៃ 25 កុម្ភៈ

ដោយ ប៉េងលីន
អបអរសាទរ ! ពិធីបើកសម្ពោធជាផ្លូវការនៃអគារតាំងបង្ហាញលក់រថយន្ត GEELY Showroom Sen Sok ដែលជាសាខាទីពីរ របស់ក្រុមហ៊ុនលក់រថយន្ត Geely Cambodia !

អបអរសាទរ ! ពិធីបើកសម្ពោធជាផ្លូវការនៃអគារតាំងបង្ហាញលក់រថយន្ត GEELY Showroom Sen Sok ដែលជាសាខាទីពីរ របស់ក្រុមហ៊ុនលក់រថយន្ត Geely Cambodia !

ដោយ ប៉េងលីន
BYD Song Ultra ឡាន Crossover ស៊េរីថ្មីកម្លាំង 362 សេះ ត្រូវបានគេទម្លាយរូបភាពមុនការប្រកាសចេញផ្លូវការណ៍

BYD Song Ultra ឡាន Crossover ស៊េរីថ្មីកម្លាំង 362 សេះ ត្រូវបានគេទម្លាយរូបភាពមុនការប្រកាសចេញផ្លូវការណ៍

ដោយ ប៉េងលីន
vivo V70 Elite នឹងក្លាយជាស្មាតហ្វូន V-Series ដំបូងគេ ដែលបំពាក់នូវបន្ទះឈីប Snapdragon 8-series។

vivo V70 Elite នឹងក្លាយជាស្មាតហ្វូន V-Series ដំបូងគេ ដែលបំពាក់នូវបន្ទះឈីប Snapdragon 8-series។

ដោយ ប៉េងលីន
Canon EOS R6 Mark III បំពាក់សិនស័រទំហំធំ 32.5MP អាចថតវីដេអូបាន 7K ដាក់សម្ពោធនៅកម្ពុជា ជាមួយតម្លៃ...

Canon EOS R6 Mark III បំពាក់សិនស័រទំហំធំ 32.5MP អាចថតវីដេអូបាន 7K ដាក់សម្ពោធនៅកម្ពុជា ជាមួយតម្លៃ...

ដោយ ប៉េងលីន