no-alternative title
no-alternative title
no-alternative title
no-alternative title

រថយន្ត Mercedes G500 4×4² Convertible កម្លាំង 850 សេះ របស់លោក Jon Olsson ច្នៃហើយពិតជាប្លែក ហើយខ្លាំង មិនធម្មតានោះទេ!

លោក Jon Olsson គឺជាមនុស្សម្នាក់ ដែលមានភាពល្បីល្បាញបំផុត តាមរយៈការបញ្ចេញនូវរថយន្ត Lamborghini Huracan 800 សេះ ជាមួយនឹងប្រអប់ស្គីដាក់នៅលើដំបូលរបស់រថយន្ត Rolls-Royce Wraith។ នៅពេលនេះ អ្នកជិះស្គីរបស់ស៊ុយអែតនេះ គឺបានបង្ហាញនូវគំនិតថ្មីច្នៃប្រឌិតថ្មីរបស់គាត់ ដោយបានកែប្រែ និងបានផ្លាស់ប្តូរថយន្ត Mercedes-Benz G500 4×4² របស់លោក អោយមានរូបរាងថ្មីប្លែក និងកាន់តែខ្លាំងជាងមុន។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាលពីឆ្នាំ 2017 កន្លងទៅនេះ លោក Olsson បានទិញរថយន្ត Mercedes G500 4×4² តម្លៃ $300,000 និងបានសម្រេចចិត្តធ្វើការ Upgrades ទៅលើរថយន្តនេះ សម្រាប់ក្លាយជាយន្តជំនិះចម្បាំងដ៏ខ្លាំងក្លា ហើយនិងមានកម្លាំងដល់ទៅជាង 800 សេះ។ ក្រោយពីមិនអាចដាក់នៅក្នុងហ្គារ៉ាស់តូចរបស់គាត់បាន លោក Jon Olsson បានកាត់ដំបូលរបស់រថយន្តនេះ ដោយបង្កើតជារថយន្ត Convertible Mercedes G500 4x4² ដំបូងបំផុតនៅលើពិភពលោក។

ខណៈពេលដែលរថយន្ត G500 4×4² របស់លោក Olsson បានធ្វើដំណើរចេញទៅខាងក្រៅដោយគ្មានដំបូលនោះ ត្រូវបានគេនិយាយថា វាមិនមែនជារឿងល្អនោះទេ នៅពេលដែលមេឃភ្លៀង។ ដើម្បីកែប្រែរឿងនេះ លោក Olsson ក៏បានបន្ថែមនូវការផ្លាស់ប្តូរវាទៅជារថយន្ត SUV ដែលមានស្ទាយ៍ដំបូល "Safari” ម្តង។ បន្ថែមពីនេះទៀតនោះ រថយន្ត SUV ក៏មានការលាបពណ៌ថ្មីដើម្បីស៊ីគ្នាជាមួយនឹងស្ទាយ៍នៃការស្លៀកពាក់របស់លោក Olsson ផងដែរ។នៅពេលដែលរថយន្តនេះបញ្ចប់នោះ វាមានឈ្មោះហៅថា Mercedes G500 4×4² "Safari” Convertible។

កន្លងមក កម្លាំងម៉ាស៊ីន Twin-Turbo 4.0-Liter V8 ដែលប្រើប្រាស់នៅលើរថយន្ត G500 4×4² គឺមានកម្លាំង 416 សេះប៉ុណ្ណោះ ប៉ុន្តែនៅពេលនេះ ក្រុមហ៊ុនបានធ្វើការ Upgrades ហើយគឺមានកម្លាំងដល់ទៅ 850 សេះឯណោះ។ កម្លាំងម៉ាស៊ីនថ្មីនេះ គឺខ្លាំងលឺជាងរថយន្ត G-Wagon ថែមទៀតផង៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍