no-alternative title
no-alternative title

ក្រុមហ៊ុន Hyundai បានផ្តល់រថយន្តស៊េរីថ្មី Palisade ឆ្នាំ 2020 មួយគ្រឿងដល់គ្រួសារមួយ ដោយសារហេតុផលមួយមិននឹកស្មាន

រថយន្តស៊េរីថ្មី 2020 Hyundai Palisade និងរថយន្ត 2020 Kia Telluride គឺជាប្រភេទរថយន្តស៊េរីថ្មីប្រភេទ Crossover ដែលមានកៅអីអង្គុយចំនួន 3 ជួរដែលមានទូលាយមែនទែននៅពេលអ្នកដំណើរបានអង្គុយនៅលើរថយន្តនេះ។ ក្រុមហ៊ុន Hyundai បញ្ចេញតម្លៃចេញពីរោងចក្រមកគឺប្រហែលជា $31,550។ សម្រាប់ប្រភេទរថយន្ត SUV គឺល្អបំផុតសម្រាប់ក្រុមគ្រួសារធំ។ នៅពេលនេះក្រុមហ៊ុន ក៏នឹងផ្តល់ជូនរថយន្ត Palisade ស៊េរីថ្មីនេះជូនដល់គ្រួសារមួយដែលសមនឹងទទួលបាននូវរថយន្តនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Michelle និង Don Beauchen គឺជាប្តីប្រពន្ធ ដែលមានកូន 3 នាក់ ក្រោយពីគេទាំងពីរនាក់បានធ្វើការទំនាក់ទំនងគ្នា ហើយពេលនេះ ពួកគេក្លាយជាគ្រួសារតែមួយដែលមានគ្នា 8 នាក់ក្រោយការរៀបការ។ សម្រាប់រថយន្ត Palisade ពិតជាសក្តិសមបំផុតសម្រាប់មនុស្ស 8 នាក់ ប៉ុន្តែ Beauchen ក៏បានចិញ្ចឹមក្មេងៗចំនួន 4 នាក់បន្ថែមទៀតដែលធ្វើអោយគ្រួសារនេះ មានគ្នា 12 នាក់។ បន្ទាប់ពីការបង្ហាញខ្លួននៅក្នុងកម្មវិធី Good Morning America ក្រុមគ្រួសារមួយនេះ បានជម្រុញទឹកចិត្តអោយគ្រួសាររាប់ពាន់នាក់ទៀត ធ្វើការចិញ្ចឹមកូនក្មេងដែលគេបោះបង់អោយដូចជាកូនរបស់ខ្លួន។

ដោយសារតែក្រុមហ៊ុន Hyundai បានពីសាច់រឿងរបស់ Beauchen និងបានឃើញគ្រួសារមួយនេះ បានធ្វើអំពើរល្អបែបនេះហើយ ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូងមួយនេះ បានសម្រេចចិត្តផ្តល់នូវកាដូរថយន្ត Palisade ដ៏ថ្មីស្រឡាងនៅទីនេះ។ លោក Joshua Bakuhn ដែលជាអ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Preston Hyundai of Boardman នៅរដ្ឋ Ohio បាននិយាយថា “យើងពិតជាមានក្តីរំភើបនិងកិត្តិយសណាស់ ដែលយើងផ្តល់ជូននូវរថយន្ត Hyundai Palisade SUV ឆ្នាំ 2020 ដល់គ្រួសាររបស់ Beauchen នេះ។ សាច់រឿងរបស់ពួកគេបង្ហាញអំពីការយកចិត្តទុកដាក់ និងការជួយបង្កើតគ្រួសារមួយ ដែលមិនគិតអំពីបញ្ហាអ្វីនោះទេ រឿងរ៉ាវរបស់គេ គឺបានល្បីចាប់ពី Ohio ដល់ Los Angeles ។”

លោក Dean Evans ដែលជា CMO របស់ក្រុមហ៊ុន Hyundai Motor America បាននិយាយថា “Michelle និង Don គឺមិនជឿថាខ្លួនទទួលបាននូវរថយន្តថ្មីពីក្រុមហ៊ុន Hyundai ហើយអ្វីៗ នឹងកាន់តែល្អប្រសើរឡើងសម្រាប់គ្រួសាររបស់ពួកគេ។ យើងសង្ឃឹមថា រថយន្តថ្មីនេះ នឹងផ្តល់នូវសុភមង្គលសម្រាប់គ្រួសារនេះ។” ជាក់ស្តែង រថយន្ត Palisade ប្រហែលជាមិនធំល្មមសម្រាប់សមាជិក 12 នាក់នោះទេ ប៉ុន្តែ វាអាចដឹកមនុស្សដល់ 8 នាក់បានយ៉ាងទូលាយ។ រថយន្ត Palisade មានការធានា 10 ឆ្នាំ ឬ 100,000-mile ៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ដោយ ប៉េងលីន
Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

ដោយ ប៉េងលីន
Ford Ranger PHEV ឆ្នាំ 2026 នឹងទទួលបានមុខងារថ្មី Ford BlueCruise និង Trailer Theft Alert ដែលមាននៅលើ  Ford  F-Series

Ford Ranger PHEV ឆ្នាំ 2026 នឹងទទួលបានមុខងារថ្មី Ford BlueCruise និង Trailer Theft Alert ដែលមាននៅលើ Ford F-Series

ដោយ ប៉េងលីន
Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

ដោយ ប៉េងលីន
Huawei បញ្ចេញរូបភាពឡានអគ្គិសនីថ្មីរបស់ខ្លួនមើលទៅឌីស្សាញរាងដូច Porsche Taycan អញ្ចឹង!

Huawei បញ្ចេញរូបភាពឡានអគ្គិសនីថ្មីរបស់ខ្លួនមើលទៅឌីស្សាញរាងដូច Porsche Taycan អញ្ចឹង!

ដោយ ប៉េងលីន
ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ដោយ ប៉េងលីន