no-alternative title

Mazda CX-5 នឹងក្លាយជារថយន្ត SUV ជំនាន់ថ្មីមួយទៀតដែលនឹងចូលរួមប្រជែងទីផ្សារជាមួយរថយន្តប្រណិត Mercedes GLC

កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Mazda បានបង្ហាញនូវរថយន្តអេឡិចត្រូនិច CX-30 ហើយនេះ គឺជាចម្លើយក្នុងការឆ្លើយតបទៅនឹងរថយន្ត Hyundai Kona EV របស់ក្រុមហ៊ុនផលិតរបស់ជប៉ុនមួយនេះ។ ជាមួយនឹងវត្តមានរបស់រថយន្តម៉ូដែល CX-30 នេះ ក៏មាន Hybrid Version ផងដែរ ដោយប្រភេទនេះត្រូវគេរំពឹងថា នឹងបង្ហាញខ្លួននៅក្នុងអាមេរិកផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Mazda មានគម្រោងជាច្រើននៅក្នុងការបន្តការពង្រីកទៅលើរថយន្ត SUV របស់ខ្លួនខណៈដែលពេលនេះ ក្រុមហ៊ុននេះ ក៏បន្តក្នុងការពង្រឹងទៅលើចំណាត់ថ្នាក់របស់ខ្លួននៅលើទីផ្សារផងដែរ។ តាមការបញ្ជាក់របស់ Best Car Web របស់ជប៉ុន បានអោយដឹងថា រថយន្តជំនាន់ថ្មីដែលលក់ដាច់បំផុតរបស់ម៉ូឌែល CX-5 គឺជារថយន្តប្រណិត SUV ដែលមានការប្រកួតប្រជែងជាមួយនឹងរថយន្ត Mercedes GLC និង BMW X5 ថែមទៀតផង។ 

តាមការចុះផ្សាយនេះ រថយន្តជំនាន់ថ្មីរបស់ម៉ូឌែល CX-5 នឹងបង្ហាញខ្លួននៅឆ្នាំ 2023 ខាងមុខ។ ខណៈពេលដែលម៉ូឌែលបច្ចុប្បន្ននេះគឺមានប្រភេទ FWD ឬ AWD នោះ រថយន្តស៊េរីថ្មី  CX-5 នេះគឺមាន Platform ដូចគ្នាទៅនឹងរថយន្តម៉ូឌែលជំនាន់ថ្មី Mazda 6 ដែលមានប្រព័ន្ធ rear-wheel drive អញ្ចឹងដែរ។

រថយន្ត Mazda CX-5  គឺមានម៉ាស៊ីន 2.5-liter ដែលមានកម្លាំង  187 សេះ និងកម្លាំងរមួល 186 lb-ft។ ដូចគ្នាទៅនឹងរថយន្ត Mazda 6 ថ្មីនេះផងដែរ សម្រាប់រថយន្ត CX-5 នេះគឺមានប្រព័ន្ធ Skyactiv-X Forms ផងដែរ។ 

នៅមុនពេលដែលរថយន្ត CX-5 បង្ហាញខ្លួននៅក្នុងឆ្នាំ 2023 នេះ រថយន្តជំនាន់ថ្មី Mazda 6 នឹងបង្ហាញខ្លួននៅឆ្នាំ 2022 ដែលរូបរាង និងបច្ចេកវិទ្យា រួមនឹងសមត្ថភាពនៅលើដងផ្លូវ គឺត្រូវបានគេច្របាច់បញ្ចូលគ្នាជាមួយនឹងរថយន្ត Mazda Vision Coupe ផងដែរ៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន