no-alternative title
no-alternative title
no-alternative title
no-alternative title

រថយន្ត Audi R8 RWD 2021 បានបង្ហាញខ្លួនជាមួយនឹងម៉ូដែលពិសេស Ultra-Rare Panther Edition ដ៏ទាក់ទាញបំផុត និងមានចំនួនត្រឹមតែ 30 គ្រឿងប៉ុណ្ណោះ

កាលពីប៉ុន្មានឆ្នាំនេះ ក្រុមហ៊ុន Audi បានបញ្ចេញនូវរថយន្ត R8 ប្រភេទ rear-wheel-drive version ដ៏កម្រររបស់ខ្លួនសម្រាប់ទីផ្សាររបស់សហរដ្ឋអាមេរិក។ កាលនោះរថយន្តប្រភេទនេះ គឺចំនួនត្រឹមតែ 999 គ្រឿងប៉ុណ្ណោះ ប៉ុន្តែសម្រាប់ពេលនេះ រថយន្ត RWD R8 នេះ គឺបានវិលត្រឡប់មកវិញហើយ ហើយក៏កាន់តែមានភាពអស្ចារ្យជាងមុនថែមទៀតផងដែរ។ រថយន្ត Audi R8 RWD ថ្មីនេះ ក៏មានជម្រើសពិសេសប្រភេទ Panther Edition ដ៏ស្រស់ស្អាតថែមទៀតផង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្ត 2021 R8 Panther edition នេះ ត្រូវបានប្រកាសដាក់លក់ផ្តាច់មុខនៅក្នុងទីផ្សាររបស់សហរដ្ឋអាមេរិកតែប៉ុណ្ណោះ និងចំនួនត្រឹមតែ  30 គ្រឿនោះទេ។ ក្រុមហ៊ុន Audi និយាយថា ខ្លួននឹងធ្វើការផលិតរថយន្ត Panther editions ចំនួន 30 គ្រឿងប៉ុណ្ណោះ សម្រាប់រថយន្ត RWD R8 របស់ខ្លួននៅក្នុងសហរដ្ឋអាមេរិក។

 រថយន្តនេះ នឹងមានភ្ជាប់ជាមួយនឹងកង់ទំហំ 20-inch black/red milled wheels និងមានឆ្នូតពណ៌ក្រហមថែមទៀតផង។ រថយន្តនេះ ក៏មានភ្ជាប់ជាមួយនឹងការប្រើប្រាស់ថ្នាំពណ៌ Audi exclusive Panther Black crystal effect និងមានការឌីស្សាញផ្នែកខាងក្នុងផ្តាច់មុខដោយក្រុមហ៊ុន Audi ផងដែរ។

ក្រុមហ៊ុន Audi បានបញ្ជាក់ថា រថយន្តនេះ ប្រើប្រាស់នូវម៉ាស៊ីន 5.2-liter V10 engine ជាមួយនឹងកម្លាំង 532 សេះ និងមាន កម្លាំងរមួល 398 lb-ft ថែមទៀត។ រថយន្តនេះ គឺអាចធ្វើការបង្កើនល្បឿនពី 0-60 mph នៅក្នុងពេលត្រឹមតែ 3.6 វិនាទីហើយនិងមានល្បឿនដល់ទៅ 201-mph ថែមទៀតផង។ រថយន្ត Audi R8 RWD នេះ ក៏មានភ្ជាប់មកជាមួយនូវមុខងារ Drive Modes ជាច្រើនដូចជា "dynamic" mode និង "sport" mode ផងដែរ។

បន្ថែមពីនេះ រថយន្ត  Panther Edition នេះ គឺមានលក្ខណៈពិសេសជាច្រើនដូចជាស្បែកខាងក្នុងពណ៌ខ្មៅផងដែរ។ រថយន្ត R8 ចូលរួមជាមួយនឹងរថយន្ត RS5 Panther edition 2019 ដែលមានត្រឹមតែ 100 គ្រឿងប៉ុណ្ណោះ នៅក្នុងទីផ្សាររបស់សហរដ្ឋអាមេរិក។ 

ក្រុមហ៊ុន Audi បាននិយាយថា ការលក់រថយន្តនេះ គឺមាននៅតែហាងដែលបានជ្រើសរើសប៉ុណ្ណោះដែលអាចលក់រថយន្តនេះបាន។ សម្រាប់រថយន្តនេះ គឺមានតម្លៃ $183,300 ដែលថ្លៃជាងរថយន្ត R8 RWD Coupe ($142,700) ប៉ុន្តែរថយន្តនេះ គឺមានតម្លៃថោកជាងរថយន្ត R8 Green Hell Edition ដែលបង្ហាញខ្លួនកាលពីឆ្នាំមុននេះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ឡានអគ្គិសនី Lynk & Co 10 EM-P កម្លាំង 390 kW ស្មើរនឹង 523 សេះ ដាក់លក់តម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Lynk & Co 10 EM-P កម្លាំង 390 kW ស្មើរនឹង 523 សេះ ដាក់លក់តម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
BYD  ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

BYD ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

ដោយ ប៉េងលីន
ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ដោយ ប៉េងលីន
រយៈពេលជិតមួយឆ្នាំ ក្រុមហ៊ុន Geely លក់ឡានអគ្គិសនីម៉ូដែល Galaxy E5 នេះបានចំនួន 15 ម៉ឺនគ្រឿង

រយៈពេលជិតមួយឆ្នាំ ក្រុមហ៊ុន Geely លក់ឡានអគ្គិសនីម៉ូដែល Galaxy E5 នេះបានចំនួន 15 ម៉ឺនគ្រឿង

ដោយ ប៉េងលីន
Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

ដោយ ប៉េងលីន