no-alternative title
no-alternative title

ប្រធានក្រុមអភិវឌ្ឍន៍រថយន្ត Porches លោក Manfred Harrer នឹងទៅចូលរួមជាមួយនិង Apple នាពេលខាងមុខនេះហើយ

ថ្មីៗនេះ យោងតាមព័ត៌មានថ្មីមួយដែលចេញពី Business Insider បានសសេរថា ក្រុមហ៊ុន Apple នឹងទទួលបាននូវមេដឹកនាំថ្មីទៀតហើយមកបំរើការនៅមូលដ្ឋានរបស់ខ្លួន ដែលម្តងនេះ គឺមិនមែនជាអ្នកជំនាញផ្នែកស្មាតហ្វូន ឬក៏ម៉ាស៊ីនកុំព្យូទ័រទេ គឺជាអ្នកដែលមានបទពិសោធន៍ខ្ពស់បំផុតទៅលើការច្នៃប្រឌិតសម្រាប់ការផលិតរថយន្តប្រណិតៗ។ មេដឹកនាំថ្មីរូបនេះ ត្រូវបានគេស្គាល់ថា គឺជាបណ្ឌិត Manfred Harrer ដែលលោកគឺជាអគ្គនាយករងនៃក្រុមអភិវឌ្ឍន៍រថយន្ត Porsche Taycan។ សូមជំរាបថា ក្រុមហ៊ុន Apple បានព្យាយាមរក្សារនូវការសម្ងាត់របស់ខ្លួនយ៉ាងខ្លាំងទៅលើ Project TiTan ដែលគ្រប់គ្នាដឹងហើយថា គឺឧស្សាហ៍កម្មរថយន្តរបស់ក្រុមហ៊ុននេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្ត Porsche Taycan គឺជារថយន្តប្រណិតដែលដំណើរការជាមួយថាមពលអគ្គីសនីដំបូងបំផុតរបស់ក្រុមហ៊ុន Porches ដែលបានបង្ហាញវត្តមាននៅលើទីផ្សារកាលពីឆ្នាំ 2019 កន្លងទៅ ហើយរថយន្តនេះ ត្រូវបានគេចាត់ទុកថា គឺជាគំរូមួយសម្រាប់ប្រើរថយន្តប្រណិតដែលដំណើរការជាមួយថាមពលអគ្គីសនីរបស់ក្រុមហ៊ុននេះផងដែរ។ មានការលើកឡើងថា ក្រុមហ៊ុនផលិតរថយន្តរបស់អាល្លឺម៉ង់មួយនេះ ក៏ផលិតរថយន្តប្រណិតដែលដំណើរការជាមួយថាមពលអគ្គីសនីនេះបានដោយមិនចាំបាច់មានវត្តមានរបស់ លោក Manfred Harrer នោះទេ ដោយសារតែអ្វីៗគឺបានកត់ត្រាទុកនៅក្នុងគំរូរួចជាស្រេចហើយ។

សូមជំរាបថា លោក Manfred Harrer បានចាប់ផ្តើមការងារជាលើកដំបូងជាមួយនឹងក្រុមហ៊ុន Audi បន្ទាប់មកក៏បានផ្លាស់ទៅកាន់ក្រុមហ៊ុន BMW និងមកដល់ពេលនេះលោកបានបន្តការងារជាមួយនឹងក្រុមហ៊ុន Porches។ លោកធ្លាប់ជាប្រធានក្រុមអភិវឌ្ឍន៍នៅក្នុងក្រុមហ៊ុនរថយន្ត Porsche ដោយរួមបញ្ចូលទាំងការរចនាគ្រឿងផ្នែកខាងក្នុងរថយន្តផងដែរ ប៉ុន្តែសម្រាប់រថយន្តប្រណិតដែលដំណើរការជាមួយថាមពលអគ្គីសនី គឺបញ្ចប់ជាមួយនិងផ្នែកផ្សេងទៀត។ ដូច្នេះជាមួយនឹងបទពិសោធន៍របស់លោកនៅក្នុងឧស្សាហកម្មណ៍រថយន្តនេះ គឺពិតជាមានភាពច្បាស់លាស់ខ្លាំងណាស់ ជាពិសេស គឺទៅលើរថយន្ត Porsche Taycan តែម្តង។

ជាមួយនឹងព័ត៌មាននៃការផ្លាស់ប្តូរនេះ គឺគ្រាន់តែជាការទម្លាយចេញដោយសារព័ត៌មានធំៗតែប៉ុណ្ណោះ រហូតមកដល់ពេលនេះនៅមិនទាន់មានភាគីទាំងណាមួយ ទាំងក្រុមហ៊ុន Porches ហើយនិងលោក Manfred Harrer មានការបញ្ចេញប្រតិកម្មណាមួយទាក់ទងជាមួយនឹងរឿងនេះនៅឡើយទេ។ ប្រសិនបើរឿងនេះ គឺជារឿងពិតនោះ ក្រុមហ៊ុន Apple គឺហាក់បីត្រូវឆ្នោតរង្ចាន់ធំអញ្ចឹង នេះបើតាមការបញ្ជាក់របស់អតីតនាយកប្រតិបត្តរបស់ក្រុមហ៊ុនផលិតរថយន្ត Volkswagen។ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ដោយ ប៉េងលីន
លេចចេញតម្លៃថ្មីរបស់ Galaxy S26, S26+ និង S26 Ultra មុនការសម្ពោធថ្ងៃ 25 កុម្ភៈ

លេចចេញតម្លៃថ្មីរបស់ Galaxy S26, S26+ និង S26 Ultra មុនការសម្ពោធថ្ងៃ 25 កុម្ភៈ

ដោយ ប៉េងលីន
អបអរសាទរ ! ពិធីបើកសម្ពោធជាផ្លូវការនៃអគារតាំងបង្ហាញលក់រថយន្ត GEELY Showroom Sen Sok ដែលជាសាខាទីពីរ របស់ក្រុមហ៊ុនលក់រថយន្ត Geely Cambodia !

អបអរសាទរ ! ពិធីបើកសម្ពោធជាផ្លូវការនៃអគារតាំងបង្ហាញលក់រថយន្ត GEELY Showroom Sen Sok ដែលជាសាខាទីពីរ របស់ក្រុមហ៊ុនលក់រថយន្ត Geely Cambodia !

ដោយ ប៉េងលីន
BYD Song Ultra ឡាន Crossover ស៊េរីថ្មីកម្លាំង 362 សេះ ត្រូវបានគេទម្លាយរូបភាពមុនការប្រកាសចេញផ្លូវការណ៍

BYD Song Ultra ឡាន Crossover ស៊េរីថ្មីកម្លាំង 362 សេះ ត្រូវបានគេទម្លាយរូបភាពមុនការប្រកាសចេញផ្លូវការណ៍

ដោយ ប៉េងលីន
vivo V70 Elite នឹងក្លាយជាស្មាតហ្វូន V-Series ដំបូងគេ ដែលបំពាក់នូវបន្ទះឈីប Snapdragon 8-series។

vivo V70 Elite នឹងក្លាយជាស្មាតហ្វូន V-Series ដំបូងគេ ដែលបំពាក់នូវបន្ទះឈីប Snapdragon 8-series។

ដោយ ប៉េងលីន
Canon EOS R6 Mark III បំពាក់សិនស័រទំហំធំ 32.5MP អាចថតវីដេអូបាន 7K ដាក់សម្ពោធនៅកម្ពុជា ជាមួយតម្លៃ...

Canon EOS R6 Mark III បំពាក់សិនស័រទំហំធំ 32.5MP អាចថតវីដេអូបាន 7K ដាក់សម្ពោធនៅកម្ពុជា ជាមួយតម្លៃ...

ដោយ ប៉េងលីន