no-alternative title
no-alternative title
no-alternative title
no-alternative title

រថយន្ត Mercedes-Benz ឆ្នាំ 2016 ដល់ឆ្នាំ 2021 ចំនួនជាង 1 លានគ្រឿង នឹងត្រូវក្រុមហ៊ុនប្រកាសប្រមូលមកវិញដោយសារបញ្ហា Software

នៅក្នុងរបាយការណ៍ថ្មីនេះ មានការបង្ហាញថា ក្រុមហ៊ុន Mercedes-Benz នៅក្នុងសហរដ្ឋអាមេរិក នឹងធ្វើការប្រមូលរថយន្តចំនួន 1.29 លានគ្រឿង ដោយសារតែការដំណើរការមិនត្រឹមត្រូវទៅលើកម្មវិធី eCall software របស់វា។ នៅក្នុងរបាយការណ៍ចេញពី Car and Driver បានអះអាងថា ការដំណើរការខុសប្រក្រតីនេះ គឺបណ្តាលមក ការមិនផ្តល់នូវទីតាំងជាក់លាក់នៃរថយន្តនេះ នៅក្នុងពេលដែលមានគ្រោះថ្នាក់ប៉ះទង្គិច។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់នៅក្នុងរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវ៉េ (National Highway Traffic Safety Administration) របស់សហរដ្ឋអាមេរិក បានបញ្ជាក់ថា ក្រុមហ៊ុន នឹងប្រមូលរថយន្តដែលបានលក់នៅចន្លោះឆ្នាំ 2016 ដល់ទៅឆ្នាំ 2021 នេះ។ រថយន្តទាំងនោះ រួមមានដូចជា CLA-Class, GLA-Class, GLE-Class, GLS-Class, SLC-Class, A-Class, GT-Class, C-Class, E-Class, S-Class, CLS-Class, SL-Class, B-Class, GLB-Class, GLC-Class និង  G-Class ។ 

តាមការបញ្ជាក់របស់ក្រុមហ៊ុន Mercedes គឺមិនទាន់មានរបាយការណ៍អំពីការខូចខាតទៅលើផ្នែកសម្ភារៈ ឬគ្រោះថ្នាក់ដល់មនុស្សដោយសារតែបញ្ហានេះនៅឡើយទេ។ ក្រុមហ៊ុននេះ ក៏បានធ្វើការនៅលើការអាប់ដេតទៅលើ software ដោយឥតគិតថ្លៃនៅមជ្ឈមណ្ឌល Dealers ជាច្រើនរបស់ខ្លួនផងដែរ។ 

ការប្រមូលរថយន្តនេះ គឺចាប់ផ្តើមពីថ្ងៃទី 6 ខែមេសាខាងមុខនេះ។  កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Mercedes-Benz នៅក្នុងអ៊ឺរ៉ុប ក៏បានធ្វើការវិនិយោគទៅលើការបរាជ័យនៃប្រព័ន្ធ eCall systemនេះផងដែរ។ នៅក្នុងពេលនេះ ការស៊ើបអង្កេតនេះ បានទម្លាយថា មានករណីជាច្រើនដែលប្រព័ន្ធរបស់រថយន្តនេះ ដែលបង្ហាញនូវទីតាំងខុសនៅលើរថយន្តនេះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម