no-alternative title
no-alternative title
no-alternative title
no-alternative title

ក្រុមហ៊ុន Xiaomi បាននិយាយថា គម្រោងការផលិតរថយន្តរបស់ខ្លួន នៅមិនទាន់ទទួលបាននូវការអនុម័តនៅឡើយទេ!

ថ្មីៗនេះ មានពាក្យចចាមអារ៉ាមថា ក្រុមហ៊ុន Xiaomi កំពុងតែធ្វើការនៅលើឧស្សាហកម្មរថយន្តដែរហើយបន្ទាប់ពីក្រុមហ៊ុនមួយចំនួនបានប្រកាសថា ពួកគេនឹងមានរថយន្តឆាប់ៗនេះ។ គម្រោងថ្មីនេះ គឺដឹកនាំដោយលោក Lei Jun ផ្ទាល់តែម្តង។ ក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយនេះ បានធ្វើការឆ្លើយតបជាផ្លូវការទៅនឹងពាក្យចចាមអារ៉ាមនេះ និងបានបញ្ជាក់ថា ខ្លួនមិនមានគម្រោងណាមួយដែលត្រូវបានអនុម័តនៅឡើយទេ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ចាក់នៅក្នុងរបាយការណ៍ចេញពី TechSina ដែលបានបញ្ចេញកាលពេលថ្មីៗនេះ បានអោយដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយនេះ គឺបានធ្វើការឆ្លើយតបទៅនឹងពាក្យចចាមអារ៉ាមជាច្រើន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលមានចំណងជើងថា “Clarification of Reports Regarding Entering the Electric Vehicle Industry” នោះ ក្រុមហ៊ុនបច្ចេកវិទ្យានេះ បានអះអាងថា យើងត្រូវធ្វើការរង់ចាំសិន។ ក្រុមហ៊ុននេះ បានបន្ថែមថា ខ្លួនបានកត់សម្គាល់ឃើញថារបាយការណ៍ព័ត៌មានជាច្រើន គឺបាននិយាយថា ក្រុមហ៊ុននឹងបោះជំហានទៅក្នុងទីផ្សាររថយន្តអេឡិចត្រូនិច ប៉ុន្តែក្រុមហ៊ុននេះនៅមិនទាន់បញ្ជាក់អំពីគម្រោងនេះជាផ្លូវការនៅឡើយទេ។

មានការបញ្ជាក់ថា ក្រុមហ៊ុន Xiaomi នឹងបង្កើតនូវរថយន្តនៅដើមខែនេះ ស្របពេលពាក្យចចាមអារ៉ាមនេះ គឺកើតឡើងតាំងពីឆ្នាំ 2014 មកម្ល៉េះ។ អ្វីដែលគួរអោយកត់សម្គាល់ ការឆ្លើយតបរបស់ក្រុមហ៊ុននេះទៅលើបញ្ហានេះគឺមិនបានច្រានចោលថា ខ្លួនប្រហែលជាធ្វើការនៅលើរថយន្តនេះទេ។ ក្រុមហ៊ុននេះ ប្រហែលជាស្ថិតនៅក្នុងតំណាក់កាលដំបូងនៃការអភិវឌ្ឍ ឬតំណាក់កាលគម្រោងនៅឡើយ។ នៅក្នុងពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន បានបង្ហាញការចាប់អារម្មណ៍របស់ខ្លួននៅក្នុងឧស្សាហកម្មរថយន្តជាពិសេសនៅលើរថយន្តស្វ័យប្រវត្តិ។ មកដល់ពេលនេះ មានក្រុមហ៊ុនជាច្រើនរបស់ចិន ដូចជា Baidu, Ali និងក្រុមហ៊ុនជាច្រើនទៀតដូចជា Apple ផងដែរ ដែលមានការចាប់អារម្មណ៍ទៅលើរថយន្តនេះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម