no-alternative title
no-alternative title

មានការទម្លាយថា Hyundai Motor & Google នឹងធ្វើការអភិវឌ្ឍទៅលើរថយន្តបើកបរដោយខ្លួនឯង ស្របពេលដែលដៃគូរម្ខាងថាគ្មានរឿងនេះទេ

កាលពីពេលមុននេះ មានរបាយការណ៍ជាច្រើន បាននិយាយថា ក្រុមហ៊ុន Hyundai Motor នឹងធ្វើការវិនិយោគជាមួយនឹងក្រុមហ៊ុន Google។ នៅក្នុងរបាយការណ៍នេះ គឺបានអះអាងថា ការវិនិយោគនេះ គឺផ្តោតទៅលើការស្រាវជ្រាវ និងការអភិវឌ្ឍទៅលើរថយន្តដែលអាចបើកបរបានដោយខ្លួនឯង។ បន្ទាប់ពីការលេចចេញនូវរបាយការណ៍នេះ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Hyundai Motor នេះគឺមានការកើនឡើងខ្លាំងមែនទែននៅថ្ងៃនេះ គឺមានតម្លៃដល់ទៅ 232,000 won ($205) ដែលមានការកើនឡើងចំនួន 5.94%។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ថ្មីៗនេះ នៅក្នុងព្រឹត្តិការណ៍មួយ ក្រុមហ៊ុន Hyundai ក៏បានការប្រកាសជាផ្លូវការមួយផងដែរ។ បើតាមការបញ្ជាក់ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសកូរ៉េខាងត្បូងនេះ អោយដឹងថាផងដែរថា ព័ត៌មាននេះ មិនពិតនោះទេ។ នេះមានន័យថា នៅមិនទាន់មានកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន Hyundai និង Google នោះទេ។ ដូចនេះ អ្នកដែលមានក្តីសង្ឃឹមទៅលើរថយន្តដែលអាចបើកបរដោយខ្លួនឯងរបស់ក្រុមហ៊ុន Hyundai និង Google នោះប្រហែលជាមិនកើតឡើងនោះទេ។ 

ជាមួយគ្នានេះ នៅក្នុងការទម្លាយចេញពី Bloomberg News នាពេលកន្លងមក ក៏បានអោយដឹងថា ក្រុមហ៊ុន Apple បានធ្វើការចរចារជាមួយនឹងក្រុមហ៊ុន Hyundai Motor នៅក្នុងការអភិវឌ្ឍទៅលើរថយន្ត Apple Car ផងដែរ ដែលរឿងនេះ បញ្ជាក់ថា ក្រុមហ៊ុន Hyundai Motor បាននាំមុខទៅលើការប្រកាសអំពីព័ត៌មាននេះ។ ប៉ុន្តែចុងក្រោយនេះ ក្រុមហ៊ុន Apple បានប្រកាសថា ខ្លួននឹងធ្វើការបញ្ឈប់ការចរចារនេះ ដោយសារតែវាមិនងាយស្រួលនោះទេ អំពីវិធីសាស្រ្តរបស់ក្រុមហ៊ុន Hyundai ៕

 

ព័ត៌មានពាណិជ្ជកម្ម