no-alternative title
no-alternative title

រថយន្ត Tesla បានបង្ករគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរមួយនៅពេលធ្វើដំណើរឆ្លងកាត់សង្កាត់ Zengcheng ក្នុងប្រទេសចិន

ឃើញថាមួយរយៈចុងក្រោយនេះ ក្រុមហ៊ុន Tesla បាននឹងកំពុងតែរងនូវសម្ពាធខ្លាំងមែនទែន នៅក្នុងទីផ្សារប្រទេសចិន បើទោះបីជាទីផ្សារនេះ មានការលក់រថយន្តរបស់ខ្លួនបានច្រើនក៏ដោយ។ យោងតាមកន្លងមកបានបញ្ជាក់ថា ក្រសួងការពារជាតិចិន ក៏បានដាក់បំរាមទៅលើមន្រ្តីរបស់ខ្លួនផងដែរ ទាក់ទងជាមួយនឹងការប្រើប្រាស់រថយន្តនេះ។  ថ្មីៗនេះ យោងតាមការបង្ហាញចេញនៅក្នុងព័ត៌មានថ្មីមួយ គឺមានការទម្លាយអំពីរថយន្ត Tesla នេះ ដោយបានបញ្ជាក់ថា រថយន្ត Tesla គឺមានការពាក់ព័ន្ធទៅនឹងគ្រោះថ្នាក់ចរាចរណ៍មួយយ៉ាងធ្ងន់ធ្ងរមួយ។ នៅក្នុងវីដេអូនេះ ក៏បង្ហាញអំពីរថយន្តមួយដែលឆាបឆេះហើយបណ្តាលអោយមនុស្សម្នាក់ស្លាប់ថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមរបាយការណ៍ចេញពីសារព័ត៌មាន ITHome នោះ គឺបានបញ្ជាក់ថា រថយន្តអគ្គិសនីរបស់ក្រុមហ៊ុនផលិតរថយន្តអាមេរិកនេះ គឺបានព្យាយាមក្នុងការវ៉ារថយន្តទៅលើមួយទៀត ហើយរថយន្តនេះ បានបុកជាមួយនឹងស្ពាននៅជ្រុងម្ខាងនៃផ្លូវផងដែរ។ ការបុកនេះ ក៏បានធ្វើអោយប៉ះពាល់ដល់ម៉ាស៊ីនរបស់រថយន្តនេះ ដែលបណ្តាលអោយរថយន្តនេះឆាបឆេះផងដែរ។ ប្រភពខាងលើបានបញ្ជាក់បន្ថែមថា ការឆាបឆេះនេះ មើលទៅគឺពិតជាខ្លាំងមែនទែន។ គ្រោះថ្នាក់នេះ ត្រូវបានប្រកាសដោយប៉ូលិស Guangzhou Zengcheng នៅក្នុងប្រទេសចិន កាលពីថ្ងៃទី 21 ខែមេសា ឆ្នាំ 2021។ គ្រោះថ្នាក់នេះ បានកើតឡើងនៅក្នុងសង្កាត់ Zengcheng District នៅវេលាម៉ោង 10pm កាលពីថ្ងៃទី 17 ខែមេសាកន្លងទៅថ្មីៗនេះ។ 

បើតាមការស៊ើបអងេ្កតបឋមរបស់អជ្ញាធ័រនោះ បានរកឃើញថា គ្រោះថ្នាក់នេះ បានកើតឡើងរវាងរថយន្តចំនួន 2 ដែលក្នុងនោះរថយន្តមួយគឺ Tesla ហើយរថយន្តមួយទៀត គឺជារថយន្តអ្នកដំណើរ ដែលមានសុវត្ថិភាព គឺមិនមានគ្រោះថ្នាក់នោះទេ។ មូលហេតុពិតនៃគ្រោះថ្នាក់នេះ គឺនៅមិនទាន់មានការបញ្ជាក់នៅឡើយទេ។ គួរអោយកត់សម្គាល់ផងដែរថា ក្រុមហ៊ុន Tesla បានធ្វើការឆ្លើយតបទៅនឹងអាជ្ញាធរជាច្រើនអំពីគ្រោះថ្នាក់នេះ ហើយក្រុមហ៊ុននេះ ក៏បានសហការជាមួយនឹងប៉ូលិសក្នុងតំបន់ក្នុងការជួយទៅលើការស៊ើបអង្កេតនេះផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Nissan N6 PHEV បើកបរអគ្គិសនីសុទ្ធបាន 180km ប្រកាសលក់មុនតម្លៃជាង 1 ម៉ឺនដុល្លារ

Nissan N6 PHEV បើកបរអគ្គិសនីសុទ្ធបាន 180km ប្រកាសលក់មុនតម្លៃជាង 1 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
Ford Territory 2026 ដាក់លក់នៅលើទីផ្សារកម្ពុជា ជាមួយតម្លៃធូថ្លៃមែនទែនធៀបជាមួយម៉ូដែលមុនៗ

Ford Territory 2026 ដាក់លក់នៅលើទីផ្សារកម្ពុជា ជាមួយតម្លៃធូថ្លៃមែនទែនធៀបជាមួយម៉ូដែលមុនៗ

ដោយ ប៉េងលីន
Ford បង្ហាញជាផ្លូវការរថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ 2026 ជាមួយការរចនាថ្មី ទំនើប ធំទូលាយ ប្រកបដោយផាសុកភាព

Ford បង្ហាញជាផ្លូវការរថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ 2026 ជាមួយការរចនាថ្មី ទំនើប ធំទូលាយ ប្រកបដោយផាសុកភាព

ដោយ ប៉េងលីន
 ក្រុមហ៊ុនលក់គ្រឿងអេឡិចត្រូនិច ស៊ុនស៊ីម៉ិចកូ បានមកដល់ឬស្សីកែវគីឡូលេខ7 ហើយ!!

ក្រុមហ៊ុនលក់គ្រឿងអេឡិចត្រូនិច ស៊ុនស៊ីម៉ិចកូ បានមកដល់ឬស្សីកែវគីឡូលេខ7 ហើយ!!

ដោយ ប៉េងលីន
ទីបំផុត Nissan ចេញតម្លៃឡាន Nissan N6 PHEV 2026 ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ!

ទីបំផុត Nissan ចេញតម្លៃឡាន Nissan N6 PHEV 2026 ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ!

ដោយ ប៉េងលីន
ក្រុមហ៊ុន 70mai សម្ពោធជាផ្លូវការនូវកាមេរ៉ារថយន្តម៉ូដែលថ្មី Dash Cam 4K T800 នៅលើទីផ្សារប្រទេសកម្ពុជា

ក្រុមហ៊ុន 70mai សម្ពោធជាផ្លូវការនូវកាមេរ៉ារថយន្តម៉ូដែលថ្មី Dash Cam 4K T800 នៅលើទីផ្សារប្រទេសកម្ពុជា

ដោយ ប៉េងលីន