no-alternative title
no-alternative title

Huawei ទំនងជានិងប្រើប្រាស់នូវបណ្តាញចែកចាយមួយចំនួនលក់នូវរថយន្តឆ្លាតវៃរបស់ខ្លួន នេះបើយោងតាមការបញ្ជាក់នៅក្នុងបទសម្ភាសន៍ថ្មីៗនេះ

កាលពីពេលថ្មីៗនេះ នៅក្នុងទីក្រុង Shanghai ក្រុមហ៊ុន Huawei បានបញ្ចេញនូវផលិតផលថ្មីចំនួន 5 សម្រាប់ប្រើប្រាស់នៅរថយន្តឆ្លាតវៃរបស់ខ្លួន។ ផលិតផលថ្មីៗទាំងនោះ រួមមាន Fields of Lidar, Smart Cockpit និងការបើកបរដោយស្វ័យប្រវត្តិជាដើម។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងបទសម្ភាសន៍ថ្មីៗនេះ លោក Wang Jun ដែលជាអគ្គនាយករបស់ Smart Car Solutions BU នៃក្រុមហ៊ុន Huawei បានទម្លាយនៅក្នុងប៉ុន្មានថ្ងៃនេះថា ម៉ាកយីហោមួយចំនួន នឹងដាក់លក់ផងដែរ នៅក្នុងបណ្តាញចែកចាយរបស់ខ្លួន។ នេះមានន័យថា ក្រុមហ៊ុន Huawei ប្រហែលជាប្រើប្រាស់នូវ  BG channels ក្នុងការលក់នូវរថយន្តឆ្លាតវៃរបស់ខ្លួន។ គាត់បាននិយាយថា រឿងនេះ គឺស្ថិតនៅក្នុងដំណាក់កាលនៃការពិចារណា ហើយអ្នកនឹងទទួលបាននូវព័ត៌មានផ្លូវការជាច្រើននៅក្នុងពេល 2 ថ្ងៃនេះ។

កាលពីថ្ងៃទី 20 ខែមេសា ក្រុមហ៊ុន Huawei ក៏មានរៀបចំនូវសន្និសិទមួយនៅក្នុងហាង Global Flagship Store របស់ខ្លួននៅក្នុងទីក្រុង Shanghai ផងដែរ។ លោក Yu Chengdong ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei ផ្នែក Consumer Business ក៏បានបង្ហាញខ្លួននៅក្នុងសន្និសីទនេះផងដែរ។ ក្រុមហ៊ុននេះ បានអះអាងថា នេះគឺជាព្រឹត្តិការណ៍សន្និសីទរថយន្តដែលនឹងជាកិច្ចសហការជាមួយនឹងក្រុមហ៊ុនជាច្រើនទៀត។

លោក Wang Jun បានបន្ថែមថា ក្រុមហ៊ុន Huawei មិនមែនជាគូប្រជែងជាមួយនឹងក្រុមហ៊ុនជាច្រើនដែលចង់ចូលរួមនៅក្នុងអាជីវកម្មផលិតរថយន្តនេះទេ។ ប៉ុន្តែក្រុមហ៊ុនជាច្រើនដូចជា Xiaomi, Baidu និង Didi គឺនឹងរួមគ្នាក្នុងការផលិតរថយន្តឆ្លាតវៃនេះ។ ក្រុមហ៊ុន Huawei បាននិយាយថា ទាំងនេះគឺជាអតិថិជនរបស់យើង ហើយយើងមានកម្លាំងជាច្រើនដែលជាផ្នែកនៃអាជីវកម្មរបស់យើង។ យើងបានសហការជាមួយនឹងពួកគេ។ 

ក្រុមហ៊ុន Huawei មិនមែនផ្តាច់មុខទៅលើក្រុមហ៊ុនផលិតរថយន្តណាមួយនោះទេ ប៉ុន្តែ Huawei នឹងបន្តសហការជាមួយនឹងក្រុមហ៊ុនរថយន្តជាច្រើនទៀត ហើយយើងមិនមែនប្រកួតប្រជែងជាមួយនឹងពួកគេនោះទេ៕

 

ព័ត៌មានពាណិជ្ជកម្ម