no-alternative title
no-alternative title

Huawei នឹងដាក់លក់រថយន្តរបស់ខ្លួននៅក្នុង Stores ជាង 200 កន្លែងនៅចុងខែកក្កដានេះ ហើយមានគោលដៅលក់បាន 3 សែនគ្រឿងក្នុងឆ្នាំ 2022

យោងតាមព័ត៌មានថ្មី បាននិយាយថា ក្រុមហ៊ុន Huawei មានគម្រោងក្នុងការដាក់លក់នូវរថយន្តជាច្រើនរបស់ខ្លួននៅក្នុងហាងជាង 200 កន្លែងនៅចុងខែកក្កដា ឆ្នាំ 2021 នេះ។ក្រុមហ៊ុននេះក៏មានគោលដៅក្នុងការនាំចេញរថយន្តអោយបានចំនួន 300,000 គ្រឿងនៅឆ្នាំក្រោយនេះផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ ក៏មានគម្រោងក្នុងការព្ងរីកទៅលើវត្តមានរបស់ខ្លួននៅក្នុងឧស្សាហកម្មរថយន្តនៅក្នុងពេលថ្មីៗនេះផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើទោះបីជាក្រុមហ៊ុននេះ មិនមែនជាអ្នកផលិតរថយន្តផ្ទាល់ក៏ដោយ ក៏ក្រុមហ៊ុននេះ បានផ្តល់នូវដំនោះស្រាយទៅលើផ្នែក Hardware និង Software ផ្អែកទៅលើរថយន្តឆ្លាតវៃរបស់ខ្លួនសម្រាប់ក្រុមហ៊ុនផលិតរថយន្តជាច្រើនទៀតផងដែរ។ ក្រុមហ៊ុននេះ បានបង្កើតនូវទំនាក់ទំនងឆ្លាតវៃជាមួយនឹងបច្ចេកវិទ្យាបើកបររថយន្តដោយស្វ័យប្រវត្តិផងដែរ។ ក្រុមហ៊ុននេះមានគោលដៅក្នុងការលក់រថយន្តនៅក្នុងហាងជាង 200 កន្លែង និងពង្រីកទៅកាន់ 1000 ហាងទៀតនៅចុងឆ្នាំនេះ។

នៅក្នុងព័ត៌មានចុងក្រោយបំផុតចេញពីប្រទេសចិន គឺបានបញ្ជាក់ថា លោក Richard Yu ដែលជានាយកប្រតិបត្តិនៃផ្នែក Smart Car Solutions BU របស់ក្រុមហ៊ុននេះ ក៏មានគោលដៅក្នុងការលក់រថយន្តអោយបានចំនួន 300,000 គ្រឿងនៅក្នុងហាងជាច្រើនរបស់ខ្លួននៅឆ្នាំក្រោយនេះ។ របបាយការណ៍នេះបញ្ជាក់ថា ក្រុមហ៊ុន Huawei ក៏ធ្វើការសហការជាមួយនឹងក្រុមហ៊ុនផលិតជាច្រើនទៀតដូចជា BYD, BAIC, Mercedes-Benz និង Changan ផងដែរ។ នៅក្នុងពេលនេះ ក្រុមហ៊ុននេះលក់រថយន្ត SERES SF5 នៅក្នុងហាង flagship stores របស់ខ្លួននៅក្នុងប្រទេសចិន។ 

របាយការណ៍នេះ បានបញ្ជាក់ថា រថយន្ត SERES SF5 នេះ គឺមានការកក់ទិញជាង 6,500 គ្រឿងនៅក្នុងខែដំបូងនេះ។ ខណៈពេលដែលក្រុមហ៊ុន Huawei កំពុងតែមានកំនើនកើនឡើងទៅលើរថយន្តឆ្លាតវៃនៅក្នុងហាងរបស់ខ្លួននោះ ក្រុមហ៊ុននេះអាចនឹងបន្ថែមបច្ចេកវិទ្យារបស់ខ្លួនទៅលើរថយន្តជាច្រើនម៉ាកទៀតដូចជា Mercedes-Benz នៅក្នុងពេលអនាគតផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
MSI សហការជាមួយ PTC Computer ដែលជាតំណាងចែកចាយផ្លូវការផលិតផល MSI ក្នុងប្រទេសកម្ពុជា រៀបចំពិធីជួបជុំដៃគូរពាណិជ្ជកម្មរបស់ខ្លួន

MSI សហការជាមួយ PTC Computer ដែលជាតំណាងចែកចាយផ្លូវការផលិតផល MSI ក្នុងប្រទេសកម្ពុជា រៀបចំពិធីជួបជុំដៃគូរពាណិជ្ជកម្មរបស់ខ្លួន

ដោយ ប៉េងលីន
   ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld ក្នុងទីផ្សារកម្ពុជា

ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld ក្នុងទីផ្សារកម្ពុជា

ដោយ ប៉េងលីន
Jetour Zongheng G700 PHEV ឡាន Off-Road ថ្មី អាចបើកក្នុងទឹកទន្លេចម្ងាយ 1.5 គីឡូម៉ែត្រ និងមានតម្លៃជាង 4 ម៉ឺនដុល្លារ

Jetour Zongheng G700 PHEV ឡាន Off-Road ថ្មី អាចបើកក្នុងទឹកទន្លេចម្ងាយ 1.5 គីឡូម៉ែត្រ និងមានតម្លៃជាង 4 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
ឡាន SUV ស៊េរីថ្មី BYD FCB Bao 8 ជម្រើស 5-កៅអី ចេញលក់ថ្ងៃនេះ ជាមួយតម្លៃជាង 5 ម៉ឺនដុល្លារ

ឡាន SUV ស៊េរីថ្មី BYD FCB Bao 8 ជម្រើស 5-កៅអី ចេញលក់ថ្ងៃនេះ ជាមួយតម្លៃជាង 5 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
BYD ចេញឡាន Off-Road ថ្មី ទំនើបជាងមុន ខ្លាំងជាងមុន ជាមួយតម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

BYD ចេញឡាន Off-Road ថ្មី ទំនើបជាងមុន ខ្លាំងជាងមុន ជាមួយតម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
Geely Starshine 6 PHEV តម្លៃ 1 ម៉ឺនដុល្លារស្តើង ត្រៀមដាក់លក់ចុងខែនេះហើយ!

Geely Starshine 6 PHEV តម្លៃ 1 ម៉ឺនដុល្លារស្តើង ត្រៀមដាក់លក់ចុងខែនេះហើយ!

ដោយ ប៉េងលីន