no-alternative title
no-alternative title

ឡានអគ្គិសនី Ford Bronco ដាក់នៅលើទីផ្សារហើយតម្លៃតែ 3 ម៉ឺនដុល្លារស្តើងប៉ុណ្ណោះ

នៅថ្ងៃនេះ Ford បានប្រកាសចេញជាផ្លូវការណ៌នូវឡានអគ្គិសនី Bronco របស់ខ្លួនសម្រាប់ទីផ្សារប្រទេសចិន ដែលជាទីផ្សារឡានអគ្គិសនីដ៏ធំជាងគេនៅលើពិភពលោកហើយ។ ក្រុមហ៊ុនផលិតឡានអាមេរិកាំងមួយនេះ បានប្រកាសនៅថ្ងៃនេះថា ឡានអគ្គិសនី Bronco ដែលដាក់លក់លើទីផ្សារប្រទេសចិននេះ គឺមានតម្លៃចាប់ពី 229,800 យ៉ន់ ដែលប្រហែល $32,640 ដុល្លារ និងមានជម្រើស (EREV) និង (BEV)។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា Ford Bronco 2026 ត្រូវបានផលិតឡើងសម្រាប់ទីផ្សារប្រទេសចិន ដើម្បីធ្វើការប្រកូតប្រជែងជាមួយនឹងប្រភេទរថយន្តថាមពលថ្មី Large NEW Crossover ជាមួយសមត្ថភាពសម្រាប់ការបើកបរលើផ្លូវលំបាក off-road។ ថ្មីៗនេះ Bronco 2026 ត្រូវបានក្រុមហ៊ុនប្រកាសបើកទទួលការបញ្ជាទិញមុនផ្លូវការណ៍កាលពីថ្ងៃទី 18 ខែវិច្ឆិកា ឆ្នាំ 2025 ដោយមានជម្រើសប្រើអគ្គិសនីសុទ្ធ (BEV) និងអគ្គិសនី+ម៉ាស៊ីន (EREV) ជាមួយតម្លៃចាប់ពីខ្ទង់ $32,560 ទៅ $40,070។ 

Bronco EV 2026 បានចាប់ផ្តើមផលិតកម្មទ្រង់ទ្រាយធំនៅថ្ងៃទី 12 ខែធ្នូ នៅរោងចក្រផលិតរបស់ JMC-Ford ក្នុងទីក្រុង Fushan ស្រុក Nanchang ប្រទេសចិន។ រោងចក្រនេះ មានសង្វាក់ផលិតស្វ័យប្រវត្តិកម្ម 98% ដោយប្រើប្រាស់មនុស្សយន្តចំនួន 600 គ្រឿង។ បរិមាណផលិតកម្មប្រចាំឆ្នាំខ្ពស់បំផុតឈានដល់ 300,000 គ្រឿង។ ក្នុងរោងចក្រនេះ គាំទ្រការដំឡើងរថយន្តម៉ាក Ford, Lincoln និង JMC។

នៅឆ្នាំនេះ ក្រុមហ៊ុន Ford និង JMC បានវិនិយោគទឹកប្រាក់រួមគ្នាប្រមាណជា 300 លានយ៉ន់ ឬប្រហែល42,5 លានដុល្លារអាមេរិក ដើម្បីធ្វើឱ្យប្រសើរឡើងនូវខ្សែសង្វាក់ផលិតកម្មរបស់ពួកគេ សម្រាប់ការបង្គុំរថយន្តអគ្គិសនី Ford Bronco 2026។ ការចាប់ផ្តើមផលិតរបស់ឡានអគ្គិសនីថ្មីនេះ បានបង្ហាញពីព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុន។ Ford Bronco 2026 នឹងក្លាយជាដៃគូប្រកួតប្រជែងទីផ្សារជាមួយរថយន្តដូចជា Aito M8, Li Auto L9, Denza N9 និងរថយន្តអគ្គិសនីថ្មីពីក្រុមហ៊ុនចិនផ្សេងទៀត។ Bronco 2026 មានការឌីស្សាញរូបរាងបែបជាប្រអប់ជ្រុងដែលភាសារចនារថយន្តហៅថា “boxy design”។ 

 

នៅផ្នែកខាងមុខបំពាក់បណ្តុំចង្កៀងធំៗសងខាង និងរំលេចដោយស្លាកឈ្មោះ BRONCO រចនាបែបភ្លើង LED ធំៗនៅចំកណ្តាលភ្ជាប់ពីចង្កៀងម្ខាងទៅម្ខាង។ ផ្នែកខាងមុខឃើញមានពាសដោយរបាំងដែកការពារមានទំហំធំ រីផ្នែកចំហៀងឃើញមានការស្រោបការពារយ៉ាន់កង់ជាមួយជ័រផ្លាស្ទីក និងដៃទ្វារស្មើរតួរ ឬហៅថា pop-out door handle។ 

Ford Bronco 2026 មានបណ្តោយតួរខ្លួន 5,025mm/ ទទឹង 1,960mm/ កំពស់ 1,825mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,950mm ជាមួយកំពស់ពីផ្ទៃដីមកបាតឡាន 220mm។ ផ្នែកកាប៊ីន Ford Bronco 2026 មានបំពាក់អេក្រង់កម្សាន្តទំហំ 15.6-inch touchscreen, អេក្រង់បង្ហាញព័ត៌មាន digital instrument cluster និងមានប្រព័ន្ធ AR-HUD ទំហំ 70-inch។ បន្ថែមពីនេះ ក៏មានទូរទឹកកកចំណុះ 7.5L, ពោងសុវត្ថិភាព 10 គ្រាប់, Speaker 21 គ្រាប់ និងមានដំបូលបើក Panoramic sunroof ផងដែរ។ Bronco 2026 ជាប្រភេទឡាន off-road SUV កៅអី 5។ 

Ford Bronco 2026 ម៉ូដែល BEV ដំណើរការដោយម៉ូទ័រអគ្គិសនីពីរដែលអាចបង្កើតកម្លាំងសរុបបាន 332kW ឬ 445hp ទទួលថាមពលពីកញ្ចប់អាគុយ LFP ទំហំ 105.4kWh ដែលសាកភ្លើងមួយពេញម្តងអាចបើកបានចម្ងាយផ្លូវ 650km។ រីម៉ូដែល EREV បានបំពាក់នូវម៉ាស៊ីនសាំង 1.5-litre ICE កម្លាំង 148 សេះ ជាមួយម៉ូទ័រអគ្គិសនីប្រភេទ e-motor ចំនួនពីរកម្លាំងសរុប 416 សេះ ជាមួយកញ្ចប់អាគុយ BYD Blade battery ទំហំ 43.7kWh ដែលការសាកភ្លើងពេញម្តងអាចបើកបរដោយអគ្គិសនីសុទ្ធបានចម្ងាយ 220km និងដល់ 1,220km នៅពេលប្រើគូបជាមួយម៉ាស៊ីនចាក់សាំងពេញម្តង៕

 

 

ព័ត៌មានពាណិជ្ជកម្ម