
នៅទីបំផុត ក្រុមហ៊ុន OPPO បានបញ្ជាក់អំពីកម្លាំងម៉ាស៊ីនដ៏ខ្លាំងក្លារបស់ស្មាតហ្វូនស៊េរីថ្មី Find X9 Ultra ហើយ។ ការលើកឡើងនេះ គឺបានបញ្ជាក់ដោយលោក Zhou Yibao ដែលជាប្រធានផ្នែកផលិតផល OPPO Find Series បានធ្វើការឆ្លើយតបទៅនឹងអ្នកប្រើប្រាស់អនឡាញម្នាក់ ដែលបានសួរគាត់អំពីពេលវេលានៃការប្រកាសស្មាតហ្វូនជំនាន់ថ្មី Find X9 Ultra នេះ។ ការឆ្លើយតបរបស់គាត់ គឺពាក្យតែ 2 ម៉ាត់ប៉ុណ្នោះ “Unprecedentedly powerful” ដែលនេះ គឺសំដៅអំពីកម្លាំងដ៏ខ្លាំងក្លារបស់ស្មាតហ្វូនថ្មីនេះ។ ការឆ្លើយតបនេះបង្ហាញថា ស្មាតហ្វូននេះស្ថិតនៅក្នុងការអភិវឌ្ឍ។
ថ្មីៗនេះ មានរបាយការណ៍ជាច្រើនដែលបញ្ជាក់អំពីស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន OPPO ដែលនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite Gen 5 ហើយគេជឿជាក់ថា នេះគឺជាស្មាតហ្វូន Find X9 Ultra។ តាមការបញ្ជាក់របស់ IT Home បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានកាមេរ៉ាគោលទំហំ 200MP (1/1.12″) និងទំហំ 50MP ultra-wide ហើយនិងទមហំ 200MP periscope mid-telephoto lens រួមជាមួយនិងគ្រាប់ចុងក្រោយទំហំ 50MP periscope super telephoto lens នៅក្នុងក៏មាន multispectral sensor ថែមទៀតផង។

ស្មាតហ្វូនជំនាន់ថ្មី OPPO Find X9 Ultra ក៏នឹងមានការ upgrade ទៅលើកាមេរ៉ាគោល និង Mid-telephoto lens ពីទំហំ 50MP ទៅកាន់ 200MP ផងដែរ។ សម្រាប់សិនស័រ 3x telephoto sensor គឺនឹងមានការបង្កើនទំហំពី 1/1.56″ ដែលប្រើប្រាស់នៅលើស្មាតហ្វូន Find X8 Ultra ទៅកាន់ទំហំ 1/1.3″ ផងដែរ។ តាមការបែកធ្លាយជាច្រើនកាលពីខែតុលាកន្លងទៅនេះ បាននិយាយថា ស្មាតហ្វូន OPPO Find X9 Ultra នេះនឹងមានអេក្រង់កម្រិត 2K flat display គាំទ្រជាមួយនឹងកញ្ចក់ 2.5D ថាមពលថ្មធំជាង 7,000mAh និងទ្រទ្រង់នូវបច្ចេកវិទ្យាសាកថ្មលឿន 100W wired និង 50W wireless charging។

នៅលើស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានការបំពាក់នូវសិនស័រ Ultrasonic, IP68/IP69 សម្រាប់ការពារទឹក និងធូលី រួមជាមួយនឹង Vibration motor ធំផងដែរ។ ក្រុមហ៊ុន OPPO មិនទាន់បញ្ជាក់ជាផ្លូវការនូវលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះទេ ប៉ុន្តែព័ត៌មានលម្អិតជាច្រើនទៀតរបស់ស្មាតហ្វូននេះនឹងទម្លាយនៅក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ៕





