no-alternative title
no-alternative title

រថយន្ត Hongqi ជំនាន់ថ្មី ដែលបំពាក់កញ្ចប់ថ្មជំនាន់ថ្មី Solid-State Battery នឹងមកដល់នៅក្នុងឆ្នាំ 2027 ខាងមុខ

សម្ព័ន្ធក្រុមហ៊ុនផលិតរថយន្ត FAW Group បាននឹងកំពុងបង្កើនសង្វាក់ការអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មអគ្គិសនីស៊េរីថ្មីប្រភេទ solid-state battery ដើម្បីប្រើនៅលើរថយន្តម៉ាក Hongqi ដែលនឹងគឺជាបដិវត្តន៍ថ្មីនៅក្នុងវិស័យឧស្សាហកម្មឡានអគ្គិសនីជាមួយនឹងបច្ចេកវិទ្យាផ្ទុកថាមពលថ្មអគ្គិសនីជំនាន់ថ្មី។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមរបាយការណ៍ចេញពីបណ្តាញផ្សព្វផ្សាយក្នុងប្រទេសចិន បានរាយការណ៍ថា សម្ព័ន្ធក្រុមហ៊ុន FAW Group បានបញ្ជាក់ថា ខ្លួនបាននឹងកំពុងកែប្រែខ្សែសង្វាក់ផលិតពីគំរូផលិតកម្មថ្មជំនាន់ថ្មីចូលទៅក្នុងខ្សែសង្វាក់ផលិតកម្មសម្រេចផ្លូវការណ៍ក្នុងទ្រង់ទ្រាយមធ្យម សម្រាប់ប្រើនៅក្នុងការផលិតឡានអគ្គិសនីប្រណិតម៉ាក Hongqi ទាំងប្រភេទ sedan និង SUV ដែលនឹងមកដល់ផ្លូវការណ៍នៅក្នុងឆ្នាំ 2027។

សម្ព័ន្ធក្រុមហ៊ុន FAW ត្រូវបានគេរាយការណ៍ថា បានបញ្ចប់ការផលិតសាកល្បងនៃកោសិកាថ្ម solid-state កម្លាំង 66Ah ហើយនកំពុងសហការជាមួយដៃគូឧស្សាហកម្មចំនួន 27 លើការស្រាវជ្រាវ ការអភិវឌ្ឍ និងការធ្វើតេស្ត។ កិច្ចសហការទាំងនេះ មានគោលបំណងដោះស្រាយបញ្ហាប្រឈមផ្នែកបច្ចេកទេស រួមទាំងដង់ស៊ីតេថាមពល អាយុកាលវដ្តនៃការប្រើប្រាស់ ការគ្រប់គ្រងកម្ដៅ និងសមត្ថភាពធ្វើមាត្រដ្ឋាន ខណៈពេលដែលកំពុងរៀបចំកញ្ចប់ថ្មថ្មីសម្រាប់លក្ខខណ្ឌរថយន្ត។ កោសិកាគំរូ បាននឹងកំពុងឆ្លងកាត់ការផ្ទៀងផ្ទាត់សម្រាប់ប្រតិបត្តិការរយៈចម្ងាយឆ្ងាយនៅក្នុងរថយន្ត Hongqi sedan និង SUV Flagship។ 

បើតាមការព្យាករណ៍ឧស្សាហកម្មបង្ហាញថា កញ្ចប់ថ្ម solid-state ទាំងអស់អាចនឹងត្រូវបានដាក់ឲ្យប្រើប្រាស់សម្រាប់រថយន្តខ្នាតតូចនៅក្នុងប្រទេសចិននាឆ្នាំ 2026 ឬ 2027 ដែលជាពេលស្របគ្នាជាមួយនឹងពេលវេលាកំណត់ក្នុងការប្រើប្រាស់ solid-state battery របស់ FAW។ សម្រាប់ដំណាក់កាលដំបូងៗត្រូវបានគេរំពឹងថា នឹងសម្រេចបាននៅដង់ស៊ីតេថាមពលប្រហែល 350-400Wh/kg ហើយនិងបន្តដល់ 400-500Wh/kg នៅឆ្នាំ 2030 និងលើសពី 500Wh/kg នៅឆ្នាំ 2035។

 

ក្រៅពី FAW ក៏មានក្រុមវិនិយោគិនជាច្រើនទៀតក៏មានការចាប់អារម្មទៅលើបច្ចេកវិទ្យា solid-state battery នេះផងដែរ ដោយពួកគេបានធ្វើការពន្យាករណ៍ថា ភាគហ៊ុនបច្ចេកវិទ្យាថ្មរថយន្តអគ្គិសនីថ្មីនេះ គឺមានប្រមាណ 60.91% នៅក្នុងឆ្នាំនេះ និងមានក្រុមហ៊ុនចំនួន 9 ផ្សេងទៀតបានព្យាករណ៍ថា អាចនឹងកើនឡើងដល់ជាង 100% ក្នុងពេលអនាគត។

ទន្ទឹងនឹងនេះ សម្ព័ន្ធក្រុមហ៊ុនផលិតរថយន្ត GAC Group ក៏បានបង្កើតសង្វាក់ផលិតកម្មសាកល្បងដើម្បីជម្រុញសមត្ថភាពឈានទៅដល់សង្វាក់ផលិតកម្មទ្រង់ទ្រាយធំ ដែលបង្ហាញពីចលនាទូទាំងឧស្សាហកម្មឆ្ពោះទៅរកការធ្វើមាត្រដ្ឋានបច្ចេកវិទ្យាកញ្ចប់ថ្មជំនាន់ក្រោយ។ ខណៈពេលដែលការផលិតទ្រង់ទ្រាយធំសម្រាប់បច្ចេកវិទ្យាថ្ម solid-state មិនទាន់ចាប់ផ្តើមនៅឡើយ ប៉ុន្តែ ពេលវេលា និងបណ្តាញសហការរបស់ FAW បានបង្ហាញពីផ្លូវច្បាស់លាស់មួយពីគំរូដើមទៅកាន់ការផលិត Solid-state battery ផ្លូវការណ៍ ដែលត្រៀមរួចជាស្រេចសម្រាប់អ្នកប្រើប្រាស់នៅឆ្នាំ 2027។ តាមការកំណត់ FAW នឹងចាប់ផ្តើមដាក់ឲ្យប្រើប្រាស់ solid-state battery នៅលើរថយន្តម៉ាក Hongqi ជាផ្លូវការណ៍ក្នុងឆ្នាំ 2027 ហើយក៏ជារថយន្តអគ្គិសនីប្រណិតដំបូងគេក្នុងប្រទេសចិនដែលប្រើប្រាស់នូវបច្ចេកវិទ្យាថ្មជំនាន់ថ្មីនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម