no-alternative title
no-alternative title

SAMSUNG គ្រោងនឹងចាប់ដៃជាមួយនឹង HYUNDAI នៅក្នុងការអភិវឌ្ឍការប្រើប្រាស់ថាមពលនៅលើរថយន្តអគ្គិសនី

នៅក្នុងពេលថ្មីៗនេះ មានការអភិវឌ្ឍឥតឈប់ឈរទៅលើរថយន្តអគ្គិសនីជាច្រើន នៅលើទីផ្សាររថយន្ត។ នៅក្នុងរបាយការណ៍មួយបង្ហាញថា Samsung ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំបំផុតរបស់កូរ៉េខាងត្បូង នឹងធ្វើការសហការជាមួយនឹងក្រុមហ៊ុន Hyundai ដើម្បីធ្វើការអភិវឌ្ឍទៅលើរថយន្តអគ្គិសនីជាច្រើន ដោយក្រុមហ៊ុន Samsung ប្រហែលជាផ្គត់ផ្គង់នូវថាមពលថ្មសម្រាប់ក្រុមហ៊ុន Hyundai ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Samsung និង Hyundai បានបញ្ជាក់ថា នាយកប្រតិបត្តិរបស់ក្រុមហ៊ុនទាំងពីរនេះ បានជួបគ្នាដើម្បីពិភាក្សាអំពីរឿងនេះផងដែរ។ លោក Li Zairong ដែលជាអនុប្រធានរបស់ក្រុមហ៊ុន Samsung Group បានជួបជាមួយនឹងលោក Zheng Yixuan ដែលជាអនុប្រធានរបស់ក្រុមហ៊ុន Hyundai រួចរាល់ហើយ ដែលនេះ គឺជាលើកដំបូងបំផុតដែលប្រធានរបស់ក្រុមហ៊ុនទាំងពីរនេះបានជួបគ្នាផ្ទាល់នោះ។ ក្រុមហ៊ុនទាំងពីរនេះ បានពិភាក្សាអំពីបច្ចេកវិទ្យាថាមពលថ្មជំនាន់ក្រោយនេះ និងចែករំលែកនូវការស្រាវជ្រាវ និងការអភិវឌ្ឍ។ 

ក្រុមហ៊ុន Hyundai យកដំបូន្មានពីនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Samsung អំពីនិន្នាការបច្ចេកវិទ្យាថាមពលថ្មជាសាកលនោះ។ ក្រុមហ៊ុន Samsung នឹងផ្តល់នូវការស្រាវជ្រាវទៅលើថ្ម all-solid-state ថ្មីចុងក្រោយបំផុតរបស់ខ្លួនផងដែរ។ នៅក្នុងខែមីនាឆ្នាំនេះ ក្រុមហ៊ុន Samsung បាននិយាយថា ខ្លួនបានអភិវឌ្ឍទៅលើថាមពលថ្ម all-solid-state កម្រិតខ្ពស់ផងដែរ។ ថាមពលថ្មនេះសម្រាប់ប្រើប្រាស់នៅលើរថយន្តអគ្គិសនីដែលអាចធ្វើដំណើរបានចម្ងាយ 500 ម៉ាយ៍ (800 គីឡូម៉ែត្រ) នៅក្នុងការបញ្ចូលថាមពលថ្មម្តងនោះ។

កាលពីពេលមុន  ក្រុមហ៊ុន Hyundai ក៏ធ្លាប់បានអះអាងដែរថា ខ្លួនមានគម្រោងក្នុងការបង្ហាញនូវរថយន្តដល់ទៅ 44 ម៉ូឌែលនៅត្រឹមឆ្នាំ 2025 នេះ ដែលទាំងអស់នោះ គឺជារថយន្តអគ្គិសនី។ នៅក្នុងពេលបច្ចុប្បន្ននេះ ក្រុមហ៊ុននេះកំពុងតែអភិវឌ្ឍទៅលើរថយន្ងអគ្គសនីដែលផ្អែកនៅលើបច្ចេកវិទ្យា electric module platform (E-GMP) ដែលនឹងធ្វើការផលិតទ្រង់ទ្រាយធំនៅឆ្នាំក្រោយនេះ។ តាមការបញ្ជាក់របស់របាយការណ៍ជាច្រើន បានបញ្ជាក់ថា រថយន្តអគ្គិសនីទំនើបៗក្នុងពេលបច្ចុប្បន្ននេះប្រើប្រាស់នូវថាមពលថ្មរបស់ក្រុមហ៊ុន LG Chem និង SK Innovation។ យ៉ាងណាមិញ ថាមពលថ្មរបស់ក្រុមហ៊ុនSamsung នឹងចូលរួមក្នុងពេលឆាប់ៗនេះផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន
Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

ដោយ ប៉េងលីន
 ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ដោយ ប៉េងលីន